ភាព​មហិច្ឆតា ធ្វើ​ឲ្យ​ឪពុកមា​ឫស្យា ចាក់​ក្មួយ​ថ្លៃ​ស្រី​ប្លន់​យក​មាស​៨​ជី​

, , Leave a comment

27-8-2015

​ខេត្តកំពង់ចាម :  បុរស​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តកំពង់ចាម​ធ្វើការ​ឃាត់ខ្លួន​នៅ​យប់​ជ្រៅ​ឈានចូល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ នៅ​ភូមិ​អន្លង់​អក​លិច ឃុំ​សូរគង ស្រុក​កងមាស​ខណៈដែល មាន​ករណី​ប្លន់​មួយ​កើតឡើង ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព យក​កាំបិតកៃ​ចាក់ទៅលើ​ជនរងគ្រោះ ឈ្មោះ ធួន ស៊ីណាន់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ខ្នង​ជា​ទម្ងន់ រួចហើយ​បាន​ចាក់សោ​ទូ ក្នុង​បន្ទប់​យក​ខ្សែ​កមាស​៥​ជី និង​ខ្សែដៃ​មាស​៣​ជី ហើយ​ជនសង្ស័យ​បានគេច​ខ្លួន​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង​២​និង​៣០​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ខាងលើ ត្រូវបាន​កំលាំង​ជំនាញ​កងរាជអាវុធហត្ថ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោ សារឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម និង​នគរបាល​ខេត្តកំពង់ចាម បានដាក់​ស្ទាក់ចាប់​ជាច្រើន​កន្លែង រហូតដល់​ចាប់ខ្លួនបាន​នៅ​ចំណុច​គល់ស្ពាន​គី​ហ្សូ​ណា ស្ថិតនៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខណៈ​រូបគេ​កំពុងតែ​ជិះ​រថយន្ត​តាក់ស៊ី​មកដល់ ខេត្តកំពង់ចាម បម្រុង​គេច​ទៅ​ខេត្តក្រចេះ​។ ជនសង្ស័យ ឈ្មោះ សេក សាក់ ហៅ ពេជ្រ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រែ​ក្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ហើយ​ត្រូវជា​ឪពុកមា​សាច់ថ្លៃ​របស់​ជ​ន​រងគ្រោះ​។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ ចំណែក​ជនរងគ្រោះ​ក៏ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​៕

 27-8-2015 (1)

 

Leave a Reply

(*) Required, Your email will not be published