បន្ទាប់ពី​ជូន​មេ ឆ្លៀតពេល​ទំនេរ​គាស់​ទ្វា​រថយន្ត​លួច​ទ្រព្យសម្បត្តិ តែ​បាន​ត្រឹម​ជាប់​ខ្នោះ​

, , Leave a comment

27-8-2015 (1)

​រាជធានី​ភ្នំពេញ :  បុរស​ម្នាក់​ដែលជា​អង្គរក្ស​ឧកញ៉ា​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួន​ខណៈដែល​គាស់​ទ្វា​រថយន្ត​លួច​ទ្រព្យសម្បត្តិ​និង​លុយកាក់​របស់​ប្រជាពលរដ្ឋ​ដែល​មក​ផ្សារ​ទំនើប​AEON​។ ករណី​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​រសៀល​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ នៅ​ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ាន់ ប្រុស ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ឧកញ៉ា​ម្នាក់ ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​៣៦៩ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ក្រោយពី​ឃាត់ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​ដកហូត​រថយន្ត ១​គ្រឿង ម៉ាក Wolvagen ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កាំភ្លើងខ្លី​១​ដើម ម៉ាក QSZ92-9 លេខ​០០៧៧៤០ គ្រាប់​១៥ ទូរស័ព្ទដៃ ២​គ្រឿង​។ ចំណែកឯ​ទ្រព្យសម្បត្តិ របស់​រងគ្រោះ មាន​លុយ ២៥.៨២០​បាត និង​ទូរស័ព្ទ iPhone 5s ១​គ្រឿង បាន​ដកហូត​ពី​ជនសង្ស័យ និង​បានប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​។ រីឯ​ជនរងគ្រោះ ឈ្មោះ លឿង កំហាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៧០ ភូមិ​២០​ឧសភា ឃុំ​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជិះ​រថយន្ត​ម៉ាក Toyota Camry ស៊េរី​២០០៣ ពណ៌​ទឹកមាស ស្លាក​លេខ 2A-6368 បាត់ដំបង ខូច​សោ​ទ្វារ​មុខ​ខាងឆ្វេង​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជូន​មេ មក​ផ្សារ AEON​។ បន្ទាប់មក​ជនសង្ស័យ ក៏​ដើរ​មើល​រថយន្ត​ណា​ដែលមាន​ទុក​សម្ភារៈ ក្នុង​រថយន្ត រួច​ធ្វើ​សកម្មភាព​គាស់​សោ​យក​ទ្រព្យសម្បត្តិ បន្ទាប់មក​ដើរទៅ​អង្គុយ​ក្នុង​រថយន្ត​របស់ខ្លួន​វិញ​។ តែ​ដោយ​សន្តិសុខ​មើលឃើញ​ពី​សកម្មភាព របស់​ជនសង្ស័យ ទើប​សន្តិសុខ​ផ្សារ បាន​រាយការណ៍​មក​កម្លាំង​អាវុធ​ខណ្ឌ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​ទាំងអស់ ត្រឡប់មកវិញ ភ្លាមៗ​តែម្តង​។​

 

​ចំណែក​ជនសង្ស័យ ជា​អង្គរក្ស​ឧកញ៉ា ត្រូវបាន​បញ្ជូន​មកកាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បី​សាកសួរ និង​ចាត់ការ​តាមច្បាប់​៕

27-8-2015

 27-8-2015 (2)

 

Leave a Reply

(*) Required, Your email will not be published