ជន​ល្មោភកាម ត្រូវ​សមត្ថកិច្ច​វាយខ្នោះ បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្តមណ្ឌលគិរី : ជនសង្ស័យ​រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ជនជាតិ​ភ្ន​ង​នៅ​ស្រុក​កែវ​សី​ម៉ា កាលពី​ថ្ងៃទី​២៤ ខែសីហា​ឆ្នាំ​២០១៥ គ្រា​ដែល​ក្មេងស្រី​កំពុង​ស្ទូចត្រី​។ ព្រលប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​ជិត​ប្រាំពីរ​ល្ងាច​នេះ​កម្លាំង​នគរបាល​ស្រុក​និង​កម្លាំង​នគរបាល ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ហើយ​ពេលនេះ​កម្លាំង​នគរបាល កំពុង​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សី​ម៉ា​ដើម្បី​សួរចំលើយ​។​

 

​លោក សូ សុវណ្ណ ស្នងការរង​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ម៉ោង​៨​និង​៣០​នាទី​ល្ងាច​នេះ​ថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ញ៉ែម វ៉ាន់​នី ស្នងការ​ខេត្តមណ្ឌលគិរី​យ៉ាង​ក្តៅគគុក​ដើម្បី​តាម​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​ក្នុងករណី​រំលោភ​ក្មេងស្រី​ខាងលើនេះ​ឲ្យ ខាងតែបាន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ឥឡូវ​កង​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​បាន​ហើយ​ជនសង្ស័យ​នោះ​ឈ្មោះ ឡែ​ម សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ រស់នៅ​ឃុំ​ជាមួយ​ក្មេងស្រី​រងគ្រោះ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​រូបនេះ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​ក្មេង​នេះ​ពិតមែន ជនសង្ស័យ​រូបនេះ​នឹងធ្វើ​ការបញ្ជូន​មកកាន់​ស្នងការ​ខេត្ត ចាត់ការ​បញ្ជូន​បន្តទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

27-8-2015

 

Leave a Reply

(*) Required, Your email will not be published