បង្វិល សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង​៩​ពាន់​គ្រាប់​ទៅ​សាលាឧទ្ធរណ៍​វិញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃ​២៦ ខែសីហា ឆ្នាំ​២០១៥​នេះ តុលាការ​កំពូល​បានសម្រេច​បង្វិល​សំណុំរឿង​រឿង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង​៩​ពាន់​គ្រាប់ ទៅ​សាលាឧទ្ធរណ៍​វិញ ដើម្បី​ជំនុំជម្រះ​សាជាថ្មី​។​

 

​ក្រុម​ជនជាប់ចោទ មានឈ្មោះ វណ្ណ ច័ន្ទ ហៅ តូច ភេទ​ស្រី អាយុ​២៤ ឆ្នាំ ឈ្មោះ ទៀន អ៊ី​ប៉ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ឈ្មោះ ទៀន សុគន្ធា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ឈ្មោះ ឡៃ លីន​ដា ហៅ​តឿ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ឈ្មោះ ប៊ុន ពៅ ឈ្មោះ ប៊ុន ណេ​ត និង ឈ្មោះ ទៀន សុធី ។ ក្រុម​ជនជាប់ចោទ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ចន្លោះ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន​ពី​ប្រទេស​ឡាវ​មក​ខេត្តស្ទឹងត្រែង ជាង​៩​ពាន់​គ្រាប់​ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១១​។​

 

​ស្ត្រី​ជាប់ចោទ​ម្នាក់​ឈ្មោះ វណ្ណ ច័ន្ទ បាន​ឆ្លើយ​ក្នុង​សវនាការ​ថា នាង​ត្រូវបាន​ស្ត្រី​ចំណាស់​ម្នាក់​ពឹង​ឲ្យ​ជួយ​យួរ​ថង់​ឥ​វ៉ាន់​ឆ្លង​ពី ព្រំដែន​ឡាវ​មក​ស្ពាន​សេកុង តែ​ពេល​ឆ្លងកាត់​ប៉ុស្តិ៍​យាម​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ និង​ឆែក​ឃើញ​ថ្នាំញៀន​ចំនួន​៩.៩៥៤​គ្រាប់ និង​ឃាត់​មិត្ត​នាង ឡៃ លីន​ដា ទៅជា​មួយ​ម្នាក់ទៀត​។ ឈ្មោះ វណ្ណ ច័ន្ទ និយាយថា មុន​ឃាត់ខ្លួន គឺមាន​មីង​ម្នាក់​ធ្លាប់​ផ្ញើ​លុយ​ពី​ថៃ​ឲ្យ​គ្រួសារ តែ​មិន​បញ្ជាក់ថា​លុយ​បាន​ពី​គ្រឿងញៀន​ទេ​៕

27-8-2015

 

Leave a Reply

(*) Required, Your email will not be published