មន្ទីរពេទ្យបង្អែក សិរីសោភ័ណ ត្រូវ​មិត្ត​បណ្តាញ​សង្គម​ចោទថា “​ជា​ឈ្លើងសង្គម​” ព្យួរ​ស៊ឺ​រ៉ូម​ត្រឹម​១​កំប្លោក​យក​តម្លៃ​១៥​ម៉ឺន​រៀល​

, , Leave a comment

27-8-2015 (1)

FFFF

​ខេត្តបន្ទាយមានជ័យ : មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បណ្តាញ​សង្គម​បាន​ទម្លាយ​រូបភាព ដោយ​ចោទប្រកាន់​មន្ទីរពេទ្យបង្អែក​សិរី​សោ​ភ័​ណ្ឌ​ថា បាន​ព្យួរ​ស៊ឺ​រ៉ូម​ឲ្យ​សិស្ស​ដែលមាន​បញ្ហា​សុខភាព​ក្នុងពេល​ប្រឡង​ត្រឹម​១​កំប្លោក​យក​តម្លៃ​រហូត​ទៅដល់​១៥​ម៉ឺន​រៀល​។ ក្នុង​បណ្តាញ​សង្គម​បាន​ចោទប្រកាន់​ធ្ងន់​ទៅលើ​មន្ទីរពេទ្យបង្អែក សិរីសោភ័ណ​ថា​បាន​យក​រថយន្ត​សង្គ្រោះ​ទៅ​ដាក់​នៅ​មណ្ឌល​ប្រឡង ដោយ​គេ​ស្មានតែ​ធ្វើ​ដោយ​សប្បុរស តែ​បែរជា​គិត​ផលប្រយោជន៍​ដោយ​ពុំ​លើកលែង សូម្បីតែ​សិស្ស​ប្រឡង​បាក់​ឌុប​ជួប​បញ្ហា​សុខភាព​ព្យួរ​ស៊ឺ​រ៉ូម​មួយ​កំប្លោក​យក​រហូតដល់​១៥​ម៉ឺន​រៀល​។​

 

​លោក ចាប សុ​ម៉េង អនុប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា កាលពី​ម្សិលមិញ​នៅ​មណ្ឌល​វិទ្យាល័យ​អូរ​អំបិល ប្រឡង​បន្ទប់​លេខ​២៧ មាន​សិស្ស​សន្លប់​ក​ក្នុង​ម៉ោង​វិញ្ញាសា​ខ្មែរ ហើយ​ត្រូវបាន​ជួយសង្គ្រោះ​បឋម និង​ត្រូវបាន​រថយន្ត​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ​ពិតមែន ។ តែ​រឿង​អស់ថ្លៃ​ព្យាបាល​ប៉ុន្មាន​លោក​ពុំ​ដឹង​ឡើយ​។​

 

​ដោយឡែក​លោក អៀវ ដារ៉ាវុធ ប្រធាន​មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ បានបញ្ជាក់​ប្រាប់ថា ពិតជា​មាន​ករណី​បេក្ខជន​ប្រឡង​ម្នាក់​ត្រូវ​បានមក​សង្គ្រោះ​បន្ទាប់​នៅ មន្ទីរពេទ្យ​របស់លោក​ពិតមែន ហើយ​លោក​ជាមួយ​ប្រធាន​មន្ទីរអប់រំ​ខេត្ត​ក៏បាន​ចូលទៅ​ជួប​សួរសុខទុក្ខ លើកទឹកចិត្ត​ឲ្យ​ទៅ​ប្រឡង​បន្ត​តែ​បេក្ខជន​មិន​ព្រមទៅ​។ ដោយឡែក​ការយក​លុយ​១៥​ម៉ឺន​រៀល​សម្រាប់​ការព្យួរ​សឺ​រ៉ូម​១​កំប្លោក​វា​ក៏​ជា រឿង​ពិត​។ ព្រោះថា តាម​ការកំណត់​របស់​មន្ទីរពេទ្យ​ឲ្យ​តែមាន​អ្នកជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់​គឺ​ត្រូវតែ​បង់ថ្លៃ​សេវា​១៥​ម៉ឺន​រៀល សម្រាប់​អ្នកមាន​ជីវភាព​ធម្មតា តែបើ​មាន​ប័ណ្ណ​ក្រីក្រ ឬ​ពិនិត្យ​គ្មាន​លទ្ធភាព គឺ​មិន​យក​ថ្លៃ​សេវា​ឡើយ ហើយ​ការយក​នេះ​គឺ​យកតែ​ម្តង​យក​មិន​គិត​ចំនួន​ថ្ងៃ ឬ​ថ្លៃ​ព្យាបាល​ទៀតឡើយ​។ តែ​ដោយមាន​ការសម្របសម្រួល និង​គិតថា ក្នុង​ថ្ងៃ​ប្រឡង​ដោយមាន​សិស្ស​មកពី​គ្រប់​ស្រុក មន្ទីរពេទ្យ​បាន​លើកលែង​ចំពោះ​បេក្ខជន​ប្រឡង មិន​ថាស​ង្គ្រោះ​បឋម ឬ​បន្ទាន់​ឡើយ​។​

 

​ចំណែក​រឿង​ដែល​សិស្ស​បង់លុយ​១៥​ម៉ឺន​រៀល​ដោយសារតែ​ខាង អាណាព្យាបាល​សិស្ស​ទៅ​បង់លុយ​នៅ​ប​ញ្ជូ​រ​នៃ​ច្រកចេញចូល​តែមួយ​ពុំបាន ប្រាប់ ថា​អ្នកជំងឺ​ជា​សិស្ស ហើយ​គាត់​ស្ម័​ត្រ​ចិត្ត​និង​បង់​ដោយ​គ្មាន​ការ​តវា​។ តែ​ក្រោយមក​ពេលដែល​ខាង​លោក​ទទួលបាន​ព័ត៌មាន​ក៏បាន​ទំនាក់​ទង​ទៅ អាណាព្យាបាល​អោយមក​ទទួល​លុយ​ដែល​បង់​វិញ​។ និយាយ​ជារួម អ្នក​បង់លុយ និង​អ្នកទទួល​លុយ​ថ្លៃ​សេវា​ព្យាបាល​លើ​បេក្ខជន​ប្រឡង​សុទ្ធតែ​ពុំ​ដឹង​ទើបបាន​មានការ​យល់ច្រឡំ​កើតឡើង​៕

  27-8-2015 (2) 27-8-2015

 

Leave a Reply

(*) Required, Your email will not be published