ខេត្តបន្ទាយមានជ័យ : មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃម្នាក់បានបើករថយន្តរបស់ខ្លួនមកចតបិទផ្លូវមុខផ្ទះគេ ពេលម្ចាស់ផ្ទះប្រាប់គួរសមសោះ ក៏ស្ទុះទះកំផ្លៀងស្ត្រីម្ចាស់ផ្ទះបែកមាត់ ហើយយកស្បែកជើងគប់ត្រូវឪពុកនាងថែមទៀតផង។ ក្រោយពីកើតហេតុរួច ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដើម្បីឲ្យជួយរកយុត្តិធម៌ចាប់ជនប្រើអំពើហិង្សាមកផ្ដន្ទាទោសតាមច្បាប់ឲ្យបាន។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កហិង្សាឈ្មោះ យឹម គឹមស្រ៊ាង ភេទប្រុស អាយុ៤៨ឆ្នាំ មានឋានន្តរសក្ដិជាវរសេនីយ៍ត្រី ជាមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រស់នៅភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ អាន គឹមមួយ អាយុ៤២ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅមុខផ្ទះជនបង្កខាងលើបានបើករថយន្តមកចតបិទផ្លូវចូលផ្ទះរបស់នាងរកផ្លូវចូលផ្ទះមិនបាន នាងក៏បានប្រាប់ឲ្យបើករថយន្តចេញ ពេលនោះជនបង្កបានមកស្តីឲ្យនាងថា បើខ្ញុំចតរថយន្តអញ្ចឹង តើអ្នកឯងធ្វើអីអញ ហើយជំរុញឲ្យនាងទៅប្តឹងសមត្ថកិច្ចក្រុងប៉ោយប៉ែតថែមទៀតផង។
ក្រោយពេលនាងនិយាយតបវិញនោះត្រូវបានឈ្មោះ យឹម គឹមស្រ៊ាង ស្ទុះមកទះកំផ្លៀងនាងខាងស្តាំបណ្ដាលឲ្យបែកមាត់ចេញឈាមពេញមុខ ឃើញដូចនោះឪពុករបស់បានស្ទុះមកប្រតាយប្រតប់ហើយត្រូវអ្នកជិតខាងឃាត់គាត់នាំចូលក្នុងផ្ទះ ប៉ុន្តែឈ្មោះ យឹម គឹមស្រ៊ាង បានដោះស្បែកជើងគប់ត្រូវឪពុករបស់នាងថែមទៀតផង។
ក្រោយពេលដែលឈ្មោះ យឹម គឹមស្រ៊ាង បានប្រើអំពើហិង្សាលើគ្រួសារនាងហើយនោះ នាងបានទៅប្តឹងនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត ពេលនោះត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួនឈ្មោះ យឹម គឹមស្រ៊ាង ហើយត្រូវបានដោះលែងវិញ ដោយមិនបានរកយុត្តិធម៌ឲ្យរូបនាងនោះឡើយ។ ដូច្នេះហើយ ទើបព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នាងបានដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យរកយុត្តិធម៌ជូនដល់សម្រាប់គ្រួសារនាងតាមច្បាប់ផង។
មន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពេលទទួលពាក្យបណ្ដឹងពីជនរងគ្រោះ មន្ត្រីអនុវត្តន៍ច្បាប់ត្រូវមានវិធានច្បាប់ចំពោះជនដែលបង្កអំពើហិង្សា។ ពាក់ព័ន្ធនឹងករណីនេះ លោក យឹម គឹមស្រ៊ាង ជាមន្ត្រីនគរបាលការពារព្រំដែនដែរ មិនអាចសុំការបំភ្លឺបាន ព្រោះក្រោយពីកើតហេតុរួច បិទទូរស័ព្ទ មិនអាចទាក់ទងបាន៕
មន្ត្រីព្រំដែនកម្ពុជា.ថៃម្នាក់ ទះកំភ្លៀងស្ត្រីម្នាក់បែកមាត់ហើយ…
មន្ត្រីព្រំដែនកម្ពុជា.ថៃម្នាក់ ទះកំភ្លៀងស្ត្រីម្នាក់បែកមាត់ហើយយកស្បែកជើងវាយក្បាលឳពុកនាងថែមទៀតមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ ចតរថយន្តបិតមុខផ្ទះគេ ពេលគេប្រាប់បែជាស្ទុះមកទះកំភ្លៀងស្ត្រីម្នាក់បែកមាត់ ហើយយកទ្រនាប់ជើងវាយត្រូវក្បាលឱពុកនាងថែមទៀត ដែលទង្វើទាំងនេះធ្វើឲ្យពួកគាត់សុខចិត្តត្រូវបានមកដាក់ពាក្យប្តឹងនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ សីហា ២០១៥ ដើម្បីអោយជួយរកយុត្តិធម៌ គឺចាប់ជនប្រើអំពើហឹង្សាមកផ្តន្ទាទោសតាមច្បាប់ ។ស្ត្រីរងគ្រោះមានឈ្មោះ អាន គឹមមួយ អាយុ៤២ឆ្នាំ រស់នៅភូមិ/សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បានប្តឹងឈ្មោះ យឹម គឹមស្រ៊ាង ភេទប្រុស អាយុ៤៨ឆ្នាំ ដែលមានឋាន្តរស័ក្តិជាវរៈសេនីយ៍ត្រី ជាមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ រស់នៅភូមិ/សង្កាត់.ក្រុងប៉ោយប៉ែតដែលចោទប្រកាន់ពីបទប្រើអំពើហឹង្សាលើរូបនាង និងឱពុកកាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៣ សីហា ២០១៥ នៅក្នុងផ្ទះស្ថិតក្នុងភូមិខាងលើ ។ស្ត្រីរងគ្រោះឈ្មោះ អាន គឹមមួយ បានរៀបរាប់ថា៖នៅពេលដែលឈ្មោះ យឹម គឹមស្រ៊ាង បង្កអំពើហឹង្សាមកគ្រួសារនាង គឺបណ្តាលមកពីឈ្មោះ យឹម គឹមស្រ៊ាង បានបើករថយន្តមកចតបិតផ្លូវចូលផ្ទះរបស់នាងរកផ្លូវចូលផ្ទះមិនឃើញ នាងក៏បានប្រាប់អោយបើករថយន្តចេញ ។ ស្រាប់តែឈ្មោះ យឹម គឹមស្រ៊ាង បានមកស្តីអោយនាងថា៖ បើខ្ញុំចតរថយន្តអញ្ចឹង តើអ្នកឯងធ្វើអីខ្ញុំ ហើយជម្រុញអោយនាងទៅប្តឹងសមត្តកិច្ចក្រុងប៉ោយប៉ែត បើហ៊ានធ្វើលោក ។ ក្រោយពេលនាងនិយាយតបវិញ ត្រូវបានឈ្មោះ យឹម គឹមស្រ៊ាង បានស្ទុះមកទះកំភ្លៀងនាងខាងស្តាំបណ្តាលបែកមាត់ចេញឈាម។ ឃើញដូចនោះឱពុករបស់នាងបានស្ទុះមកប្រតប់ប្រតាយត្រូវអ្នកជិតខាងឃាត់គាត់នាំចូលក្នុងផ្ទះ ហើយឈ្មោះ យឹម គឹមស្រ៊ាង បានដោះស្បែកជើងគប់ត្រូវឱពុករបស់នាង ។ស្ត្រីរងគ្រោះឈ្មោះ អាន គឹមមួយ បានបន្តប្រាប់ថា៖ ក្រោយពេលដែលឈ្មោះ យឹម គឹមស្រ៊ាង បានប្រើអំពើហឹង្សា លើគ្រួសារនាង នាងបានទៅប្តឹង បន្ទាប់មកនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែតបានឃាត់ខ្លួនឈ្មោះ យឹម គឹមស្រ៊ាង ហើយត្រូវបានដោះលែងវិញ ។ នាងគិតថា នេះជារឿងអយុតិធម៌សម្រាប់គ្រួសាររបស់នាងទើបព្រឹកថ្ងៃទី២៤ សីហា ២០១៥ បានដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអោយរកយុត្តិធម៌ជូនសម្រាប់គ្រួសារនាង ។មន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ ក្រោយពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះ មន្ត្រីអនុវត្តន៍ច្បាប់ត្រូវមានវិធានច្បាប់ចំពោះជនដែលបង្កអំពើហឹង្សា ។ ពាក់ព័ន្ធរឿងនេះអ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោក យឹម គឹមស្រ៊ាង ជាមន្ត្រីនគបាលការពារព្រំដែនដែរ តែមិនអាចធ្វើការទាក់ទងធ្វើការបំភ្លឺបាន៕
Posted by Komneut Thmey News on Tuesday, 25 August 2015