ការកកិតពេលរួមរ័ក្សជាមូលហេតុធម្មតាមួយដែលធ្វើឲ្យកើតមាន ស្នាមរបួសត្រង់ស្បែកបរិវេណអវយវៈមិនាថាជាការកើតឡើងស្នាមក្រហម កន្ទួល រមាស់ ឬស្នាមដាច់រលាត់…។ ការឈឺចាប់របស់អាវុធប្រចាំកាយបែបនេះអាចជាការគួរឲ្យអស់សំណើចសម្រាប់ អ្នកដទៃតែប្រសិនបើកើតឡើងចំពោះអ្នកវិញអ្នកប្រាកដជានឹងសើចមិនចេញដែរ។
ការពិតស្បែកដែលគ្របដណ្ដប់សពស្បែករាងកាយយើងនោះយើងធ្លាប់គិតថា បរិវេណដែលស្ដើងបំផុតនោះគឺ«ភ្នែក» តែការពិតទៅគឺស្បែកហ៊ុមព័ទ្ធលិង្គ និងស្បែកបរិវេណអវយវៈភេទស្ដ្រីឯណោះទេដែលស្ដើងជាងគេបំផុត។
គ្រូពេទ្យជំនាញផ្នែកបស្សាវៈវិទ្យា(ផ្លូវនោម)នៃមហាវិទ្យាល័យ ញូវយ៉កពោលថា ស្នាមរបួសដែលកើតឡើងត្រង់អវយវៈភេទនេះក្រៅផ្ដល់នូវការឈឺចាប់វា ថែមទាំងជាគ្រោះថ្នាក់ និងផ្សងនឹងការទទួលរោគដែលកើតឡើងពីការរួមភេទ មិនថាជាកាមរោគ ឬរោគប្រភេទផ្សេងៗរួមទាំងមេរោគអេដស៍ផងដែរ។
ដូចនេះប្រសិនបើអ្នកមានស្នាមដាច់រលាត់ ឬស្នាមហើមក្រហមសូម្បីតែស្នាមអេះដែលកើតឡើងពីការរមាស់អវយវៈភេទ ប្រសិនបើចង់មានភេទសម្ព័ន្ធក៏គួរតែពាក់ស្រោមអនាម័យរាល់លើកទោះបីថា មនុស្សដែលអ្នករួមរ័ក្សជាមួយនោះជាភរិយារបស់អ្នកក៏ដោយ។
អាការៈឈឺចាប់របស់អាវុធប្រចាំកាយអាចកើតឡើងពីការចាប់ប៉ះពាល់ ប្រដាប់ព្រលួចលេង ឬការជម្រុញអារម្មណ៍របស់ខ្លួនឯងជារយៈយូរៗ ប្រសិនបើមានការរួមរ័ក្សយូរៗស្បែកត្រង់បរិវេណលិង្គដែលស្ដើងនោះ អាចនឹងហើមព្រោះសាច់ជាលិកាបរិវេណនោះពង្រីកខ្លួនមានពណ៌ក្រហមជាំ និងមានអាការៈរមាស់ផងដែរដោយការប្រើប្រាស់ខ្លាំងពេក។ អាការៈបែបនេះពុំមែនជារឿងធ្ងន់ធ្ងរទេប្រសិនបើអ្នកជាមនុស្សដែល ចូលចិត្តការរួមរ័ក្សម្ដងៗរយៈពេលយូរៗនោះលើកក្រោយៗគួររកជែល ឬសារធាតុរំអិលផ្សេងៗ មកជួយធ្វើ ដើម្បីបន្ថយការកកិតដោយគ្មានទឹករំអិលជាជំនួយ៕