ផែនទី​ដែល​កម្ពុជា​ខ្ចី នាយករដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់ថា រក​មិនឃើញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក David CAMERON នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​បានបញ្ជាក់​ថារ​ក​មិនឃើញ​ផែនទី​ដែល​កម្ពុជា​បានស្នើ​សុំ​នោះទេ​។ នេះ​បើ​យោងតាម​លិខិត​របស់​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​ផ្ញើជូន​មក​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែ សីហា ឆ្នាំ​២០១៥​។​

 

​លិខិត​របស់​នាយករ​ដ្ឋ​មន្ត្រី​នៃ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា​៖​បន្ទាប់ពី​បានទទួល​លិខិត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា លោក (David CAMERON) បាន​ណែនាំ​មន្ត្រី​របស់លោក​ឲ្យ​ធ្វើការ​ស្វែងរក​យ៉ាង​លំអិត​នៅ​កន្លែង​រក្សា​ឯកសារ​របស់​ជាតិ​។     ក្នុ្ង​ង​លិខិត​ក៏បាន​ធ្វើការ​បញ្ជាក់ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​ថា ៖ «​ឥឡូវនេះ​ខ្ញុំ​អាច​បញ្ជាក់ជូន​សម្តេច ថា​ការស្វែងរក​នេះ​បាន ចប់​រួចរាល់​ហើយ ក៏ប៉ុន្តែ​រក​មិនឃើញ​ផែនទី​ណាមួយ​ដែល​រដ្ឋាភិបាល​អង់គ្លេស អាច​ទទួល​ពី​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ពេលនោះ​មក ដើម្បី​រក្សាទុក​នៅក្នុង​ក​ន្លែ​ង​រក្សា​របស់​ជាតិ​យើងខ្ញុំ​ឡើយ​»​។​

 

​លោកនាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់ដែរថា លោក​យល់ថា​ផែនទី​ចំនួន​៣​ឈុត​ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​គឺ​ត្រូវបាន​រក្សាទុក​ដោយឡែក​នៅក្នុង​បណ្ណាល័យ​អង់គ្លេស​។ លោក​បញ្ជាក់ថា ផែនទី​នោះ​អា​ចរក​បានជា​សាធារណៈ​ដែល​តំណាង​ស្ថានទូត​កម្ពុជា​អាច​រកមើល​បាន​។​

 

​គួររំលឹកថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើលិខិត​មួយ​ទៅ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ដោយ​លើកឡើងថា​ព្រះ​បរម​រតន​កោដ្ឋ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អង់គ្លេស​លើ​ការផ្ញើ​ផែនទី​នេះ ដូច្នេះ​ប្រទេស​អង់គ្លេស​អាច​នឹងមាន​ផែនទី​របស់​កម្ពុជា​។ លិខិត​បញ្ជាក់ថា​ក្នុងករណី​ដែល​អង់គ្លេស​មាននូវ​ផែនទី​ដែល​ទទួលបាន​ពី​រដ្ឋាភិបាល​កម្ពុជា​នាទ​ស​វត្សរ៍​ឆ្នាំ​១៩៦០ កម្ពុជា​សុំ​ស្នើ​ខ្ចី​ផែនទី​ទាំងអស់នោះ​និង​ស្នើសុំ​អ្នកឯកទេស​ខាង​ផែនទី​មកជួយ​កម្ពុជា​ក្នុងការ​ផ្ទៀងផ្ទាត់​។​

 

​បើទោះជា​រក​មិនឃើញ​ក្ដី​លិខិត​ឆ្លើយតប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ថ្លែងអំណរគុណ​នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​បានផ្ដល់​កិច្ចសហការ​ក្នុងការ​ស្វែងរក​ផែនទី​កម្ពុជា​តាម​ការស្នើ​សុំ​។ យ៉ាងណាក៏ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​កម្ពុជា​ក្នុង​ទីក្រុង​ឡុង​ដ៍​ស្វែងរក​ផែនទី​ដែលមាន​ការជាប់​ពាក់ព័ន្ធ​នោះ​ហើយ​សង្ឃឹមថា​ក្នុងចំណោម​ផែនទី​ទាំងបី ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​លោក David CAMERON បានបញ្ជាក់​នោះ​អាច​នឹងមាន​ផែនទី​មួយចំនួន​ដែលមាន​ប្រយោជន៍​សម្រាប់​ការផ្ទៀងផ្ទាត់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​៕

chanroth015-aug-209 chanroth015-aug-208

 

Leave a Reply

(*) Required, Your email will not be published