នាង Sharon Stone បានសម្រេចចិត្តបង្ហាញខ្លួនស្រាតននលគោក ដោយគ្មានអ្វីគ្របដណ្ដប់ខ្លួនទេ គឺមានតែគ្រឿងអលង្ការមួយចំនួនតែប៉ុណ្ណោះដែលនាងពាក់លម្អលើរាងកាយសម្រាប់ការចេញផ្សាយទស្សនាវដ្ដី Harper’s Bazaar ច្បាប់ចេញផ្សាញខែកញ្ញា២០១៥ខាងមុខនេះ។ នេះបើយោងតាមបណ្តាញគេហទំព័រព័ត៌មានមួយឈ្មោះ pursuitist ។
ដោយមានការធ្វើបទសម្ភាសន៍ផងតារាអាយុ៥៧ឆ្នាំបានរៀបរាប់ថា នាងមានអារម្មណ៍ហាក់ដូចជាមានសេចក្ដីសុខស្រួលគ្រប់គ្រាន់ណាស់នៅពេលដែលនាងស្រាតចេញនូវសម្លៀកបំពាក់ទាំងអស់ ហើយឲ្យគេថតស្រាតរបស់នាងនោះដោយនាងនិយាយថា នាងគ្មានបំណងចង់ធ្វើខ្លួនឲ្យដូចនារីអាយុ២០ឆ្នាំនោះទេ។
នាងបានបន្ថែមទៀតថា ខ្ញុំមិនដឹងថារាងរបស់ខ្ញុំ ស្បែករបស់ខ្ញុំ ប្រៀបដូចជាសម្បកបាវមួយអីចឹង។ ប៉ុន្ដែខ្ញុំមិនបានព្យាយាមធ្វើខ្លួនឲ្យល្អវិចិត្រដាច់គេនៅលើពិភពលោកទេ។ នាងបន្ដថា សូមលោកអ្នកសួរខ្លួនឯងមើល តើអ្វីទៅដែលហៅថា ភាពស៊ិចស៊ីនោះ? មិនមែនការពាក់ស្បែកជើងខ្ពស់នោះទេ គឺជាអ្វីដែលយើងចង់បង្ហាញទៅខាងក្រៅអំពីរូបរាងភាពសប្បាយរីរាយរបស់យើង។
នាងបានបញ្ចប់សេចក្ដីថា នៅពេលដែលយើងស្រាតហើយបង្ហាញឲ្យគេបានឃើញហើយ ពេលនោះយើងសប្បាយចិត្ត យើងពេញចិត្តនឹងរាយកាយរបស់យើងទោះជាអាយុច្រើនក៏ដោយនោះហើយជាភាព ស៊ិចស៊ីរបស់យើងដែលប្រកបដោយមោទនភាព៕