សម័យកាលខ្ញុំប្រឡងកំសត់មិនចាញ់ពេលសម័យឥឡូវប៉ុន្មានទេ។ ជាបេក្ខជនម្នាក់ មកពីស្រុកឆ្ងាយ មិនហ៊ានហូបបាយពេលព្រឹកទេ ខ្លាចអស់លុយពាក់កណ្តាលទី ប្រយ៉ុងមើលបានតែមិនត្រូវមានលុយបន្តិចបន្តួចទុកឱ្យគេក្រែងលោមានគេរាយអង្គាសឱ្យអនុរក្ស បើអត់ឱ្យសោះគេថា(ស្ដី)ឱ្យ ព្រោះកុំឱ្យ គេថា គេឱ្យគ្រប់គ្នាអត់តែឯង ពេលនោះខ្ញុំបានចេញលុយឱ្យគេដែរ ដល់ថ្ងៃទីបីអស់លុយ អាលីងងាកទៅណាក៏មិនឃើញអ្នកស្គាល់គ្នា។ពេលនោះ ក្នុងមួយថ្ងៃពេញខ្ញុំប្រឡងអត់បាយទាំងព្រឹកទាំងថ្ងៃប្រឡងបណ្ដើរកូពោះបណ្ដើរ នៅពេលថ្ងៃរសៀលប្រហែលម៉ោង៣ខ្ញុំឃ្លានបាយខ្លាំងណាស់ ហើយស្រេកទឹកទៀត តែខ្ញុំខំទ្រាំរហូតដល់ប្រឡងរួច។ដល់ពេលលទ្ធផលចេញមក ប៊ិសជាប់ មួយឆ្នាំក្រោយមកទៀតទើបបានសំរេច។ ពេលខ្លះគិតទៅមនុស្សយើងដល់ពេលកំសត់ កំសត់យកតែមែនទែន។ កាលៈទេសៈយ៉ាងណាក៏ដោយយើងត្រូវមានសង្ឃឹម ខំប្រឹងដើម្បីសំរេចកិច្ចការចុងក្រោយ។ ស្មេរ ស្កាយ Zu Zintay <[email protected]>