មេ​ឈ្មួញ​ជនជាតិ​វៀ​ណា​ម​ ដឹកជញ្ជូន​ត្រី​ចាបពី​វៀតណាម​ឡើង​ដុះ​ស្លែ តែ​ជលផល​មិន​ចាប់ ព្រោះ​ចេះ​ប្រើ​លុយ​បិទ​ភ្នែក និង​មាត់ រដ្ឋបាល​ជលផល​ពាក់​ពន្ធ​

, , Leave a comment

25-8-2015 (1)

ខេត្តតាកែវ : មាន​សេចក្តីរាយការណ៍​មក​ថា ឈ្មោះ វណ្ណា ហៅ​តូ​ម ជា​ជន​ចា​តិ​វៀតណាម សព្វថ្ងៃនេះ​ក៏ដូចជា​នាពេល​កន្លងមក គេ​បាន​ប្រើ​រថយន្ត​យី​ឌុប ធន់​ធំៗ​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ត្រី​ចាប​ចេញពី​វៀតណាម​តាម​ច្រក​ភ្នំ​ឌិន ចូល​ខេត្តតាកែវ ឆ្ពោះទៅ​អង្គតាសោម តាមផ្លូវ​ជាតិ​លេខ​៣ ចេញ​ខេត្តកំពង់ស្ពឺ ធ្វើការ​ចែកចាយ​លក់ដូ​រ​នៅតាម​ផ្សារ​បាន​យ៉ាង​រលូន ហើយក៏​មិនដែល​មាន​ឃើញ​អស់លោក​ជលផល​ណា​ហ៊ាន​ទៅធ្វើ​ការឃាត់​ចាប់​នោះទេ ព្រោះ​គេ​ដឹងថា វណ្ណា ហៅ តូ​ម បា​នប​បង់លុយ​ជូន​ជលផល​សង្កាត់​ផ្នែក​ខណ្ឌ​តាកែវ ខណ្ឌ​កណ្តាល ខណ្ឌ​ជលផល​កំពង់ស្ពឺ ពិសេស​នោះ គឺ​បង់លុយ​ឲ្យ​ក្រុម​លោក ម៉ាញ ពៅ អនុប្រធាន​រដ្ឋបាល​ជ​ល​ផល​ដែល​បានដាក់​កូនចៅ​ឈ្មោះ គឹម សា​រិ​ទ្ធិ អតីត​នាយ​ខណ្ឌ​តាកែវ ឥឡូវ​ជា​មន្ត្រីជលផល​នាយកដ្ឋាន​ឲ្យ​ទៅ​ដាក់​ប៉ុស្តិ៍ នៅ​ចំណុច​កែង​ជិត​ដល់​ច្រកទ្វារ​ភ្នំ​ឌិន​រួចរាល់​ហើយ​នោះ​។​

 

​ដោយឡែក​មេ​ឈ្មួញ​ឈ្មោះ វណ្ណា ហៅ​តូ​ម ជនជាតិ​វៀតណាម មេ​ឈ្មួញ​ឈ្មោះ វ៉ាន់ តា​កាន់ ជា​ខ្មែរ​កម្ពុជា​ក្រោម និង​ឈ្មោះ ហុក​ជ្រា ជនជាតិ​វៀតណាម កំពុង​នាំគ្នា​រត់ការ​ខ្វែងដៃខ្វែងជើង ឃុបឃិត​គ្នា​ជាមួយ​មន្ត្រីជលផល​ថ្នាក់​កំពូលៗ ជា​ប្រយោជន៍​ដើម្បី​រត់ការ​ផ្តាច់មុខ នាំ​ត្រីរ​ស់ត្រី​ឆ្តោ​ចូល​មកពី​ប្រទេស​វៀតណាម ដោយ​មិន​ឲ្យ​ពលរដ្ឋ​តូចតាច​និង​ឈ្មួញ​ដ៏​ទៃ​ណា​ម្នាក់​រកស៊ី​បាន​នោះឡើយ ករណីនេះ កំពុងមាន​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​មន្ត្រីជលផល​មួយកន្លែង កំពុង​លក់​ឧ​ត្ត​ម​គតិ​ខ្លួន​ទៅ​បម្រើ​ពួក​ឈ្មួញ​៣​នាក់​នោះ​។​

 

​ប្រភពពី​អ្ន​កិ​ញ​លក់​ត្រី​បាន​អះអាងថា ឈ្មោះ​តូ​ម ឈ្មោះ ហុក​ជ្រា និង​ឈ្មោះ វ៉ាន់ តា​កាន់ កំពុង​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជលផល​ថ្នាក់​នាយកដ្ឋាន ក្រុម​លោក​ម៉ាញ ពៅ ហើយ​បាន​ជួល​កម្លាំង​ជលផល និង​ឡាន​ដឹក​ឡានស្ទូច​មួយចំនួន ដើម្បី​ដាក់​ប៉ុស្តិ៍​ចាំ​ចាប់​ឡាន​ដឹក​ត្រី​អ្នកផ្សេង និង​ពលរដ្ឋ​រកស៊ី​ក្នុងស្រុក​តូចតាច​ចំនួន​ពីរ​ផ្លូវ គឺ​ផ្លូវ​ច្រក​អន្តរជាតិ​ភ្នំ​ឌិន ខេត្តតាកែវ និង​ច្រកទ្វារ​បន្ទាយ​ចក្រី ខេត្តព្រៃវែង គឺ​ប៉ាវ​ផ្តាចមុខ​មិន​ឲ្យ​អ្នកណាម្នាក់​រកស៊ី​បាន​ក្រៅពី​ពួកគេ ទាំង​បីនាក់​នោះឡើយ​។​

 

​ប្រភព​បាន​បន្តថា បច្ចុប្បន្ន​ឈ្មោះ​ទាំង​៣​នាក់​នោះ បាន​អាជ្ញា​ប័​ណ្ឌ​ដឹកជញ្ជូន​ត្រីរ​ស់ត្រី​ឆ្តោ​ពី​វៀតណាម​ឆ្ពោះទៅ ក្រុង​ប៉ោយប៉ែត ដោយ​មិន​អនុញ្ញាត​ឲ្យ​ទម្លាក់​លក់​នៅ​ក្រុងភ្នំពេញ​នោះទេ ប៉ុន្តែ​ក្រុម​ឈ្មោះ វ៉ាន់ តា​កាន់ ឈ្មោះ តូ​ម និង​ឈ្មោះ ហុក​ជ្រា មិនបាន​គោរព​នូវ​កិច្ចសន្យា​ក្នុង​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​នាយកដ្ឋាន​ជលផល​នោះទេ គេ​បែ​ជា​ប្រើ​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ចូលមក​លក់​នៅ រាជធានី​ភ្នំពេញ ពិសេស​នៅ​យឿ​ទឹក​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌ​ឬ​ស្សី​កែវ បាន​យ៉ាង​រំភើយ​រាល់ថ្ងៃ ដោយ​គ្មាន​មន្ត្រីជលផល​ថ្នាក់​ណា​ចេញមុខ​ទៅតាម​ឃាត់​នោះឡើយ​៕

25-8-2015

 

Leave a Reply

(*) Required, Your email will not be published