ការកែ​សន្ទះ​ព្រហ្មចារី​

, , Leave a comment

11208743_819630958132002_963382901_n

​ព្រហ្មចារី គឺជា​សន្ទះ​ស្បែក​ស្ដើង​នៅក្នុង​ទ្វារមាស​ស្ដ្រី ហើយ​មាន​រន្ធ​ប្រហោង ដើម្បី​ឲ្យ​ឈាមរដូវ​ធ្លាក់​ចេញមក​។ គេ​អាចនិយាយបាន​ម្យ៉ាង​ទៀតថា​ព្រហ្មចារី គឺ​សម្ដៅ​ទៅលើ​ភាព​ស្អាត​បរិសុទ្ធ ទាំង​ផ្លូវកាយ ទាំង​ផ្លូវ​ចិ​ត្ដ ដែល​មិនមាន​ដាច់​រហែក និង​មិន​ធ្លាប់បាន​ឆ្លងកាត់​ការរួម​ភេទ ទោះ​ក្នុងករណី​ណាក៏ដោយ​។​

 

​ការកែ ព្រហ្មចារី គឺជា​ការកែ​សន្ទះ​ព្រហ្មចារី​ដែល​ដាច់​រហែ​កមក​ជិត​ដូចដើម​វិញ​។​

 

​ការ​ដាច់​រហែក​សន្ទះ​ព្រហ្មចារី គឺ​បណ្ដាលមកពី​កត្ដា​ច្រើនយ៉ាង​ដែល​ទាក់ទង​ទៅនឹង​សកម្មភាព​ប្រចាំថ្ងៃ ដូចជា​ដើរ ដេក ឈរ អង្គុយ​កន្ធែកជើង ការធ្វើការងារ​ធ្ងន់ ហាត់​កីឡា និង​ឆ្លងកាត់​ការរួម​ភេទ​។​

 

​ការកែ​ព្រហ្មចារី​នៅ​កន្លែង​ដែល​មិនមាន​សុវត្ថិភាព ឬ​គ្មាន​មិនមាន​ជំនាញ​ច្បាស់លាស់​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាច្រើន ដូចជា​ឆ្លង​នូវ​មេរោគ​ផ្សេងៗ​នៅក្នុង​ទ្វារមាស​ដែល​ធ្វើ​ឲ្យ​កើតមាន​បញ្ហា​ដែល មិនអាច​ស្មាន​ដល់​។ ដូចនេះ​ស្ដ្រី​គ្រប់រូប​ដែល​ចង់​កែ​ព្រហ្មចារី​ឲ្យ​មាន​សាជាថ្មី​ម្ដងទៀត​នោះ គឺ​ត្រូវតែទៅ​កន្លែង​ដែលមាន​សុវត្ថិភាព និង​មាន​ជំនាញ​ខ្ពស់បំផុត​។​

 

​នៅក្រោយ ពេលដែល​កែ ហើយ​មិនត្រូវ​ធ្វើការ​រួមភេទ​ភ្លាមៗ​នោះទេ គឺ​ត្រូវ​តម​ការរួម​ភេទ​រយៈ​ពេល​១​ខែ ការធ្វើ​បែបនេះ​គឺ ដើម្បី​ឲ្យ​មុខរបួស​ឆាប់​ជាសះស្បើយ​។ ម្យ៉ាងទៀត​នៅមុន​ពេលដែល​រួមភេទ​ត្រូវតែទៅ​ឲ្យ​អ្នកជំនាញ​ពិនិត្យមើល សាជាថ្មី​ម្ដងទៀត និង​ទទួល​ការណែនាំ​ពី​អ្នកជំនាញ​នៅពេល​រួមភេទ​ជា​លើកដំបូង​បន្ទាប់ពី​កែ​ហើយ​។​

 

​បើសិន ជា​សុភាពនារី​ចង់​ថែរក្សា​សន្ទះ ព្រហ្មចារី​កុំ​ឲ្យ​ដាច់​រហែក គឺ​ត្រូវតែ​មានការ​ប្រយ័ត្ន ព្រោះ​សន្ទះ​ព្រហ្មចារី​ស្ដើង​ណាស់ គួរ​ចៀសវាង​ចំពោះ​ការងារ​ធ្ងន់ មិនត្រូវ​អង្គុយ​ចោងហោង​ឬ​កន្ធែកជើង មិនត្រូវ​ប្រើប្រាស់​ថ្នាំ​សុល និង​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងៗ​ពេក​នោះទេ​៕

 1187372

 

Leave a Reply

(*) Required, Your email will not be published