អាថ៌កំបាំង​នៃ​បុគ្គល​ដែលមាន​ជោគជ័យ​

, , Leave a comment

​ចង់ដឹង​ពី​អាថ៌កំបាំង​នៃ​បុគ្គល​ដែលមាន​ជោគជ័យ​ដែរឬទេ​?
​ផ្អែកលើ​គំរោង​មួយ​ស្តីពី​ការតាមដាន និង​វិភាគ​ទៅលើ​ដំណាក់កាល​វិវត្តន៍​នៃ​ជិវិត​បុគ្គល​ដ៏​មាន​ជោគជ័យ​ក្រុម​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​មកពី Investor’s Business Daily បាន​រកឃើញថា​មាន​ចំនុច​រួមគ្នា​ចំនួន​១០​ដែល​ក្រុមមនុស្ស​ដ៏​មាន​ជោគជ័យ​ទាំងនោះ​ប្រកាន់ខ្ជាប់​ដូចគ្នា​សម្រាប់​ជំរុញ​ឲ្យ​ពួក​គ​អាច​ទៅដល់​គោលដៅ​។ ចំណុច​ទាំង​១០​នោះ​គឺជា​អ្វី​ខ្លះទៅ​?

 

១-​គិត​យ៉ាងសកម្ម
​ពួកគេ​គិត​មិន​ឈប់​ពី​ចំណុច​វិជ្ជមាន​ក្នុងការ​បង្កើត​ឱកាស និង​មាន​ទស្សនៈវិស័យ​ឆ្ពោះទៅរក​ជោគជ័យ​។ ពិសេស​គឺ​ត្រៀមខ្លួន​ចៀសវាង​ពី​បរិយាកាស​និង​បុគ្គល​ដែលមាន​ភាពអវិជ្ជមាន​សម្រាប់​ការងារ​គេ​ផង​។​

 

២-​កំណត់​គោលដៅ​
​មនុស្ស​ទាំងនោះ​តែងតែ​កំណត់​ប្រាកដប្រជា ពី​គោលដៅ​និង​ផ្លូវ​ដែល​ត្រូវ​ទៅ​។ ពួកគេ​រៀបចំ​ផែនការ និង​មិន​ព្រលែង​ចោល​ឡើយ​។ ឧទាហរណ៍ (​ខ្ញុំ​នឹង​រៀន​ធ្វើ​ម្ហូប​នៅ​ខែក្រោយ​) ជាជាង (​ខ្ញុំ​ចង់​រៀន​ធ្វើ​ម្ហូប​នៅ​ថ្ងៃ​ណាមួយ​)​។​

 

៣-​ចាប់ផ្តើម​សកម្មភាព
​ពួកគេ​មានជំនឿថា​គោលដៅ​តែមួយ​មុខ គឺ​គ្មាន​ន័យ អ្វី​ទាំងអស់​ដូច្នេះ​គេ​ត្រូវ​ចាប់​សកម្មភាព ដើម្បី​ឲ្យ​វា​ទៅជា​ការពិត​។ ធ្វើ​វា​ទៅ​! នេះ​ជា​អ្វីដែល​ពួកគេ​តែងតែ​និយាយ​។​

 

៤-​រៀន​មិន​ឈប់​
​ចូល​វគ្គ​សិក្សា​តូចធំ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​មើលសៀវភៅ​ចូលរួម​កិច្ចពិភាក្សា​នានា​តាម​ដែល​អាចធ្វើ​ទៅបាន​។ បើក​ចិត្ត​ទទួល​ចំណេះ​ថ្មីៗ​ជានិច្ច​។​

 

៥-​តស៊ូ​និង​សកម្ម​ធ្វើការ​
​អ្នក​ប្រហែល​ធ្លាប់​ឮ​ហើយ​ពាក្យ​មួយ​ថា អ្នក​ចង់បាន​ជោគជ័យ គឺត្រូវធ្វើ​ការ​ដូច​អ្នក​រត់​ម៉ា​រ៉ា​តុង​មិនមែន ដូច​អ្នករត់​ហាត់ប្រាណ​ពេលព្រឹក​ទេ​។ មនុស្ស​ជោគជ័យ​ទាំង​នោះគេ​ផ្តោត​ភ្នែក​ទៅលើ​គោលដៅ និង​រត់​សម្ដៅ​ទីនោះ​ដោយ​មិន​បោះបង់ចោល​ងាយៗ​ឡើយ​។​

 

៦-​រៀន​វិភាគ
​ទទួលស្គាល់​ការប្រឈមមុខ​ទាំង​អស់ហើយ​ស្វែងរក ដំណោះស្រាយ​ឆ្ពោះទៅរក​ការធ្វើ​សេចក្តីសម្រេចចិត្ត​។ រៀន​ពី​កំហុស​តែ​មិនត្រូវ​បង្អាប់បង្អោន​ខ្លួន​ទេ​។​

 

៧-​ផ្តោតលើ​ពេលវេលា និង​ធនធាន​
​នៅពេល​ចាប់ចិត្ត​លើ​ការងារ​ណាមួយ ត្រូវធ្វើ​វា​ដោយ​ប្រើ​អស់​ថាមពល និង​ដោយ​យកចិត្តទុកដាក់​ចំណុច​នេះ​សម្ដៅ​ដល់​ការចំណាយ​ផង​។ ក្នុង​រយៈពេល​អនុវត្ត​ន៍​មិនត្រូវ​អនុ​ញា​ត្ត​ឲ្យ​មានការ​ប​ន្តុ​ច​បង្អាក់​ដោយ​ប្រការ​ណាមួយ​ឡើយ​។​

 

៨-​ប្តូរ​ទម្លាប់
​ត្រៀម​ជានិច្ច​សម្រាប់​ទទួលយក​គំនិត​ថ្មី​។ ត្រូវ​ទទួលស្គាល់ថា​ការផ្លាស់ប្តូរ​រមែង​មាន​ចំពោះ​គ្រប់​ល័ក្ខខ័ណ្ឌ​ការងារ​។ សូម​ចាំ​ថា គំនិត​ចង្អៀតចង្អល់ និង​មិន​ផ្លាស់ប្តូរ គឺជា​កពា្ច​ក់​ឆ្លុះ​បង្ហាញ​ពី​ភាពល្ងង់ខ្លៅ​មិន​រីកចំរើន​តែប៉ុណ្ណោះ​។​

 

៩-​មាន​ទំនាក់ទំនង​ល្អ
​មិនមាន​នរណា​អាច​ជោគជ័យ ដោយ​មិន​ត្រូវការ​ការគាំទ្រ​នោះទេ​។ ទំនាក់ទំនង​ត្រូវយក​ភាព​ត្រង់​ទៅ​ត្រង់​មកជា​ទុន ហើយ​និយាយ​តាំងពី​ដំបូង​នូវ​អ្វីដែល​មិនគួរ​លាក់លៀម​។ លើកទឹកចិត្ត​ឲ្យ​មនុស្ស​ជុំវិញខ្លួន​និយាយ​មកកាន់​អ្នក​ដោយ​មិន​លាក់លៀម​។ បើ​អ្នក​ចូល​ចិត្តការ​បញ្ចើចបញ្ចើ​រ​ជោគជ័យ​និង​រត់គេច​ពី​អ្នក​។ ហ្វឹកហាត់​បង្កើត​ការយោគយល់ និង​កសាង​វិធីសាស្ត្រ​គាំទ្រ​លើកទឹកចិត្ត​ដល់​មនុស្ស​ជុំវិញខ្លួន​។​

 

១០-​ទទួលខុសត្រូវ
​មិនត្រូវ​ទម្លាប់​កុហក ឬ​បោកប្រាស់​ទេ​។ សូម​ចាំ​ថា ការនិយាយ​ត្រង់ៗ​ធ្វើ​ឲ្យ​លំបាក​ពីដំបូងៗ តែ​ការ​កុហក​បោកប្រាស់​ធ្វើ​ឲ្យ​វិនាស​នៅ​ទីបំផុត​។ មនុស្ស​ដែល​មិនអាច​រក្សា សូម្បី​ត្រឹម​ពាក្យសន្យា គឺ​មិនអាច​ក្លាយជា​បុគ្គល​ជោគជ័យ​ឡើយ​។ ដូច្នេះ​តោង​ប្រយ័ត្ន​មុនពេល​សន្យា ហើយ​ហ៊ាន​សន្យា​គឺត្រូវធ្វើ​ឲ្យ​បាន​៕

command-performance-infuential-ceos-good-leader1

 

Leave a Reply

(*) Required, Your email will not be published