ដោយសារកត្តាអ្នកងាយសម្លាប់ខ្លួនតែងតែបង្ហោះរឿងពិបាករបស់ខ្លួន នៅលើហ្វេសប៊ុក ហើយក្រោយមកត្រូវរាយការណ៌ថាបានសម្លាប់ខ្លួន ក្រុមហ៊ុន បណ្តាញសង្គមយក្ស ហ្វេសប៊ុក មួយនេះបានសហការជាមួយអង្គការផ្នែកសុខភាពផ្លូវចិត្តនានាដើម្បីជួយ ស្វែងរកដំណោះស្រាយទាន់ពេលវេលាសម្រាប់ពួកគេ។
បណ្តាញសង្គមហ្វេសប៊ុកបានសហការជាមួយអង្គការសុខភាពមួយចំនួនដូចជា Forefront, Now Matters Now, the National Suicide Prevention Lifeline, Save.org ដែលអង្គការទាំងនេះមានឯកទេសក្នុងការជួយទប់ស្កាត់អ្នកមានវិបត្តិ ផ្លូវចិត្តដែលងាយនឹងឈានទៅរកការសម្លាប់ខ្លួន។
អ្វីដែលលោកអ្នកអាចធ្វើបានគឺ នៅពេលដែលលោកអ្នកឃើញ Status ណាដែលបង្ហាញពីអារម្មណ៌អស់សង្ឍឹម ឈឺចាប់ ដោយសាររឿងអ្វីមួយ លោកអ្នកត្រូវតែរាយការណ៌ (Report) ទៅកាន់ហ្វេសប៊ុកជាបន្ទាន់ នៅពេលនោះ ហ្វេសប៊ុក នឹងបញ្ចូនសារមានប្រយោជន៌ និងការលឹកទឹកចិត្តមួយចំនួនដល់អ្នកដែងបង្ហាញ Status។