ហេតុអ្វីបានជាយើងភ្លេចអ្វីមួយនៅពេលដែលយើងចង់ចងចាំវាបំផុត។ ការចងចាំកើតមាននៅក្នុងខួរក្បាលរបស់អ្នក វាមិនបាត់បង់នោះទេ។ ប៉ុន្តែ ពេលខ្លះយើងមានបញ្ហាក្នុងការចូលទៅរកវា។ ខួរក្បាលរបស់យើងត្រូវបានរៀបចំឡើងដើម្បីរក្សាទុកព័ត៌មានក្នុងបំណែកតូច។ ដំណើរការនៃការចូលទៅរកព័ត៌មានអាចមានការរំខានដោយភាពខ្វល់ខ្វាយក្នុងការចងចាំវា និងបញ្ហាផ្សេងៗទៀត។
យោងតាមប្រភព ពី ទីក្រុង New York បើការច្រៀងបំពេ ឬនិយាយខ្សឹបដាក់ត្រចៀកតិចៗនៅតែមិនអាចលួងកូនឲ្យគេងបានទៀត ឪពុកម្ដាយភាគច្រើនច្បាស់ជាអស់វិធីសាស្ដ្រហើយ។ គ្រាន់តែពាក្យពេចន៍ផ្អែមល្ហែម ២-៣ ម៉ាត់អាចផ្ដល់អត្ថប្រយោជន៍ដល់ការលូតលាស់នៃខួរក្បាលកូនៗ និងបង្កើនការចងចាំដ៏ល្អសម្រាប់ពួកគេផងដែរ។
ទារកអាចចងចាំនូវរឿងល្អៗច្រើនជាងបទពិសោធអាក្រក់។ ការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ដ្រអត្ដចរិត និងការអភិវឌ្ឍរបស់កុមារបានបង្ហាញថា ទារកទំនងជាមានការចងចាំអ្វីមួយល្អបើវាជាទង្វើល្អ។
សាស្ដ្រាចារ្យ រ៉ូស ហ្វ្លម ដែលដឹកនាំការសិក្សានៅសាកលវិទ្យាល័យប្រាយហ៊េមយ៉ាំងក្នុង រដ្ឋយូថាស៍ បាននិយាយថា "មនុស្សរៀនចងចាំតាំងពីទារកភាព។ ពួកគេរៀនពីការរើសអើងក្នុងការប៉ះទង្គិចផ្លូវអារម្មណ៍។ ប៉ុន្ដែយើងគឺជាមនុស្សដំបូងដែលសិក្សាពីផ្លូវអារម្មណ៍មានឥទ្ធិពលលើការចងចាំរបស់ក្មេង"។
សាស្ដ្រាចារ្យនៅសហរដ្ឋអាម៉េរិករូបនេះបានពន្យល់បន្ដថា "យើងសន្និដ្ឋានថា ប៉ះពាល់វិជ្ជមាន និងអារម្មណ៍ល្អៗអាចជួយបង្កើនសមត្ថភាពប្រព័ន្ធចងចាំកុមារ។ នេះអាចបង្កើនការលូតលាស់ខួរក្បាល និងកោសិកាជំនួយដល់ការចងចាំផងដែរ"។
គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវនេះបន្ដពីការសិក្សាពីលើកមុនៗដោយក្រុមដដែល បានពិសោធលើទំនាក់ទំនងរវាងសមត្ថភាពយល់ដឹងរបស់ទារក និងការស្ដាប់តន្ដ្រីបុរាណផងដែរ៕