ប្រទេសចិន : ស្ត្រីម្នាក់ត្រូវបានម្ចាស់ហាងលក់ខោអាវដែលពោរពេញទៅដោយកំហឹងចាប់វាយ បោចសក់សម្រាតអស់អាវក្រៅ និងអាវទ្រនាប់នៅដងខ្លួនសខ្ចីបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្សារដែលស្ថិតនៅខេត្តវែនជូ ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមបណ្តាញគេហទំព័រកម្សាន្តរបស់អង់គ្លេសឈ្មោះ mirror.co.uk។
ប្រភពពីគេហទំព័រដដែលបានឲ្យដឹងថា ចោស្រីឈ្មោះ យូជង់ អាយុ២៨ឆ្នាំជាប់ចោទពីបទលួចខោអាវ។ ចំណែកស្ត្រីម្ចាស់ហាងឈ្មោះ មីសូ បានប្រាប់ប៉ូលិសថា ចោរស្រីនេះបានព្យាយាមលួចខោអាវនាង២ដងរួចមកហើយទើបតែ លើកនេះលួចបានសម្រេច។
នាងមិនចង់ធ្វើទង្វើបែបនេះទេប៉ុន្តែ ទប់ចិត្តមិនបានត្រូវតែធ្វើ ដើម្បីឲ្យចោរដទៃទៀតបានឃើញ និងមានការរាងចាល។ ប៉ូលិសបាននិយាយថា ចោរស្រីឈ្មោះ យូជង់ ត្រូវបានចោទប្រកាន់ជាផ្លូវការ ប៉ុន្តែម្ចាស់ហាងដែលវាយសម្រាតខោអាវធ្វើឲ្យចោរស្រីលេចរាងកាយ លេចសុដន់នៅកណ្តាលវាលមិនបានទទួលការចោទប្រកាន់ណាមួយទេ។
រឿងវាយសម្រាតខោអាវនេះធ្លាប់បានកើតម្តងរួចមកហើយនៅស្រុកចិន នៅពេលដែលស្រីកំណាន់ម្នាក់ត្រូវ ប្រពន្ធគេតាមទាន់អូសកចេញមកក្រៅហើយចាត់ការបង្កើតឲ្យមានជាចំណីភ្នែកសម្រាប់អ្នកដំណើរដែលឆ្លងកាត់ទីនោះតែម្តង៕