វៀតណាម និង​កម្ពុជា បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​

, , Leave a comment

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​វៀតណាម និង​កម្ពុជា​បាន​មានការ​បោះជំហាន​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ​។​ល​។ ក្នុងនោះ​ទំនាក់ទំនង​សេដ្ឋកិច្ច បាន​មានការ​បោះជំហាន​ដ៏​ខ្លាំងក្លា និង​នេះ​ក៏​ជា​កត្តា​ដ៏​សែន​សំខាន់ រួមចំណែក​កសាង​ទំនាក់ទំនង ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ចីរភាព យូរអង្វែង ប្រកបដោយ​ជោគជ័យ​។​

 

​វៀតណាម និង​កម្ពុជា ជា​ប្រទេស ២ មាន​បណ្ដា​លក្ខណៈ​ធម្មជាតិ​អំណោយផល​បំពេញបន្ថែម​អោយ​គ្នា​ទៅវិញទៅមក ដើម្បី​អភិវឌ្ឍន៍​។ ហើយ​បច្ចុប្បន​ជា​ដំណាក់កាល “​មាស​” ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ នេះ​គឺជា​ការអះអាង​របស់ លោក Vu Thinh Cuong អតីត​ទីប្រឹក្សារ​ពាណិជ្ជ​កម្ម នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ក្នុងពេល​និយាយ​អំពី​សក្ដានុភាព​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​៖

 

“​វៀតណាម និង​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ​ងាយស្រួល​ជាមួយ​ខ្សែ​ព្រំដែន​គោក​រួម​ប្រវែង​ជាង​១១០០​គីឡូ​មែត្រ​ឆ្លងកាត់​ខេត្ត​ចំនួន​១០​របស់​វៀតណាម និង​ខេត្ត​ចំនួន​៩​របស់​កម្ពុជា​។ ទន្ទឹមនឹងនោះ​ទំនៀមទម្លាប់​របស់​ប្រទេស ទាំងពីរ​ប្រហាក់ប្រហែលគ្នា តម្រូវការ​អំពី​ការប្រើប្រាស់​ទំនិញ​របស់​កម្ពុជា​ធំធេង ហើយ​តម្រូវការ​អំពី​គុណភាព និង​បច្ចេកវិទ្យា​មិនសូវ​ខ្ពស់ សមស្រប​ជាមួយ​សមត្ថភាព​ផលិតកម្ម​របស់​វៀតណាម​។​”

 

​ទន្ទឹមនឹង​បណ្ដា​ផលប្រយោជន៍​ងាយស្រួល អំពី​លក្ខណៈ​ធម្មជាតិ​ទំនាក់ទំនង​សហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ នៅ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ជាពិសេស​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​វៀតណាម និង​កម្ពុជា​។ នៅ​បណ្ដា​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ភាគី​ទាំងពីរ​សុទ្ធតែ​អះអាង​នូវ​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សន្យា បន្ត​បើកទូលាយ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឲ្យ​សមស្រប​ជាមួយ​គោលបំណង និង​សក្ដានុភាព​ដ៏​ធំធេង​របស់​ប្រទេស​ទាំងពីរ​។ 

 

​ក្នុងដំណាក់កាល​២០០១ -២០១១ តម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ជិត​១៧​ដង ពី​១៦៩​លាន​ដុល្លារ​អាមេរិក ឡើងដល់​២ ៨៣០​លាន​ដុល្លារ​អាមេរិក​ល្បឿន​កំណើន​ជា​មធ្យម​គឺ ៣២,៥%/​ឆ្នាំ​។ នា​ឆ្នាំ​២០១៤ តម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ទទួលបាន​៣,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ បរិមាណ​ភ្ញៀវ ទេសចរ​វៀតណាម ទៅកាន់​ទស្សនា​កម្ពុជា​បាន​កើនឡើង​ជាប្រចាំ​ឆ្នាំ ហើយ​វៀតណាម​ឈរ​លំដាប់ថ្នាក់​ទី​១​ក្នុងចំណោម​បណ្ដា​ប្រទេស​មាន​ភ្ញៀវទេសចរ​ទៅ​កម្ពុជា​។​

 

​នាបច្ចុប្បន្ន​មាន​ក្រុមហ៊ុន សាខា ស្ថាប័ន​តំណាង​ចំនួន​៦០០​របស់​វៀតណាម បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ធ្វើ​សកម្មភាព​លើ​វិស័យ​ជាច្រើន​ដូចជា ពាណិជ្ជកម្ម អគ្គិសនី បច្ចេកវិទ្យា​សារព័ត៌មាន និង​ទេសចរណ៍​។ វាយតម្លៃ​អំពី​តួនាទី​របស់​អង្គភាព​អាជីវកម្ម​វៀតណាម​នៅ​កម្ពុជា លោកស្រី ម៉ែន​សំអន ឧបនាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាងថា ៖ “​បណ្ដា​អង្គភាព​អាជីវកម្ម​វៀតណាម​ដើរតួនាទី​ដ៏​សែន​សំខាន់​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​របស់​កម្ពុជា ដោយមាន​សកម្មភាព​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធិភាព​នេះ​បានជា​អង្គភាព​អាជីវកម្ម​វៀតណាម​មាន​លក្ខណៈ​ជាច្រើន​ដើម្បី​ជួយឧបត្ថម្ភ​ប្រជាជន​កម្ពុជា ដូចជា ៖ ជំនះ​ពុះពារ​លើ​ផលវិបាក​ពី​គ្រោះធម្មជាតិ ផ្តល់​អាហារ​រូបករណ៍​សម្រាប់​សិស្សានុសិស្ស និស្សិត​ក្រីក្រ​។ ទឹកចិត្ត​សម្បុ​រសធម៌​នេះ ត្រូវបាន​រាជរដ្ឋាភិបាល កម្ពុជា​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ដើម្បី​កិច្ចសហប្រតិបត្តិការ​រ​វាង កម្ពុជា​និង​វៀតណាម​ដំណើរការ​ឲ្យ​កាន់តែ​​ល្អប្រសើ​ថែមទៀត​” ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​បំផុត​ឲ្យ​អង្គភាព​អាជីវកម្ម​វៀតណាម ធ្វើ​សកម្មភាព នៅ​កម្ពុជា​។​

 

​ទេសាភិបាល​ធនាគារជាតិ​វៀតណាម លោក Nguyen Van Binh បាន​អះអាងថា ៖ ទន្ទឹមនឹង​ការដោះស្រាយ​បណ្ដា​បញ្ហា​អំពី​បែបបទ​គោលនយោបាយ​នេះ ធនាគារជាតិ​វៀតណាម នឹង​បន្ត​អនុ​ញ្ញា​ត្តិ​ឲ្យ​ធនាគារ​ពាណិជ្ជកម្ម​វៀតណាម​ផ្សេងៗ បើក​សាខា ធ្វើ​សកម្មភាព​នៅ​កម្ពុជា ដើម្បី​ជួយឧបត្ថម្ភ ទូទាត់ និង​ផ្គត់​ផ្គង​ទុន​ឲ្យ​បណ្ដា​អង្គភាព​អាជិ​វ​កម្ម​វិនិយោគ​នៅទីនេះ​។ លោក Nguyen Van Binh បាន​ឲ្យ​ដឹងថា​៖ “​យុទ្ធសាស្ត្រ​នៃ​ធនាគារជាតិ​វៀតណាម​នៅ​កម្ពុជា គឺ​ជំរុញ​យ៉ាងខ្លាំង​បណ្ដា​អង្គការ​ឥណទាន បើក​សាខា​នៅទីនេះ​។ តាម​ទិស​របស់​យើង​គឺ នៅ​ទីផ្សារ​កម្ពុជា យើង​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី មាន​ក្រុម​មួយ​ដែលមាន​ធនាគារ​ជួរមុខ​ចំនួន​១០​របស់​វៀតណាម មាន​សាខា​នៅទីនេះ​។​”

 

​បណ្ដា​សមិទ្ធិផល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ក្នុង​រយៈពេល​កន្លងទៅ​បានរួម​ចំណែក ជំរុញ​ថែមទៀត ចំណង​ទំនាក់ទំនង​វៀតណាម​-​កម្ពុជា បន្ត​អភិវឌ្ឍន៍ ប្រកបដោយ​ល្អប្រសើរ​តាម​ទិស “​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិ កា​រលើ​គ្រប់​វិស័យ ចីរភាព​យូរអង្វែង រួមចំណែក​ចូលក្នុង​ការអភិវឌ្ឍន៍ និង​ភាពសម្បូររុងរឿង​រប​ស់​ប្រទេស​នីមួយៗ​”៕

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច(vov)

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច(vov)

 

Leave a Reply

(*) Required, Your email will not be published