ចោទ​ប្រពន្ធ​ថា​មាន​សហាយ ទៅ​ដេក​ជាមួយ​ប្អូនថ្លៃ​ស្រី​

, , Leave a comment

​គ្រួសារ​មួយ​ដែលមាន​សុភមង្គល អាច​កើតឡើង​បាន​លុះត្រាតែ​គូ​ស្វាមីភរិយា ចេះ​យល់ចិត្ត​គ្នា តែបើ​មាន​បញ្ហា​អ្វីមួយ​ចូលមក​ជ្រៀតជ្រែក ឬ​គូស្នេហ៍​ត្រីកោណ នោះ​គ្រួសារ​មួយ​នោះ​ពិតជា​មាន​ភាព​ល្អក់កក​រ និង​ការ​ប្រេះស្រាំ​តែប៉ុណ្ណោះ ។ ដោយឡែក​បុរស​ម្នាក់នេះ​ត្រូវ​ប្រពន្ធ​អះអាងថា​ជា​បុរស​ពូកែ​ប្រចណ្ឌ គ្រាន់តែ​ប្រពន្ធ​មិន​ឲ្យ​ដេក​ជិត​មួយ​យប់​ក៏​កើត​គំនិត​ខិល ខូច​ចេះ​ដើរ​ចោលផ្ទះ ហើយ​ទៅ​លួច​ដេក​ជាមួយ​ប្អូនថ្លៃ​ស្រី​ដែល​ទើបនឹង​មេម៉ាយ​ថ្មីៗ ហើយ​បែរជា​ចោទ​ប្រពន្ធ​ថា​មាន​សហាយ​ទៅវិញ​។​

 

​នាង ចាប [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] រស់នៅក្នុង​ទឹកដី​ខេត្តព្រៃវែង បាន​រៀបរាប់​ឲ្យ​ដឹងថា “​ខ្ញុំ​ត្រូវបាន​ឪពុកម្តាយ​រៀបចំ​ទុកដាក់​ឲ្យ​មានគ្រួសារ​អស់​រយៈកាល​ជាង​ដប់ឆ្នាំ​មកហើយ​ជាមួយនឹង​ប្តី​ហើយ​មានកូន ៤ នាក់ (​ប្រុស​២, ស្រី​២)​។ តាំងពី​ចាប់ដៃ​កសាង​ទ្រនំ​ជីវិត​មក ខ្ញុំ និង ប្តី មិនបាន​ទទួល​មត៌ក​អ្វី​ជា​ដុំកំភួន​ពី ឪពុកម្តាយ​ទេ​គឺមាន​តែ​ដី​មួយ​ដុំ​សម្រាប់​សង់​កូនខ្ទម​រស់នៅ​យ៉ាង​វេទនា​”​។ សព្វថ្ងៃ​នាង ចាប មាន​មុខរបរ​ស៊ីឈ្នួល ដក​ស្ទូង​ឲ្យ​គេ​ឯ​ប្តី​វិញ​ធ្វើជា​ចុងភៅ​តាម​រោងការ​។​

 

​ថ្វីដ្បិតតែ​ជីវភាព​លំបាក​វេទនា​បន្តិច​ក៏ពិតមែន ប៉ុន្តែ​ពីមុន​ប្តី​គាត់​មិនចេះ​ផឹកស៊ី ឬ​ចាយប្រាក់​ខ្ជះខ្ជាយ​ទេ គេ​តែង​សន្សំ​ប្រាក់​ទុក​ឲ្យ​ប្រពន្ធ​មិនដែល​បាត់​មួយ​រៀល​ទេ លុះ​មកដល់​ប៉ុន្មាន​ខែ​ចុងក្រោយ​ថ្មីៗ​នេះ ស្រាប់តែ​ប្តី​គាត់​ខុសប្លែក​ពីមុន ដោយ​ចេះ​ដើរលេង​ផឹកស៊ី​ដូច​ក្មេងស្ទាវ មិនតែប៉ុណ្ណោះ មកដល់​ផ្ទះ​ពេលណា​ស្រវឹង​រករឿង​ប្រពន្ធ​កូន​ជានិច្ច ឯ​រឿង​ជម្លោះ​នោះ​គឺ​គ្មានអ្វី​ក្រៅពី​រឿង​ប្រចណ្ឌ​ទេ​។ បន្ទាប់ពី​ទទួលទាន​អាហារ​ពេល​ល្ងាច​រួច កូនៗ​ក៏​ចុះ ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​អ្នកជិតខាង​អស់​ប្រហែលជា​ម៉ោង​៧​យប់ ទើប​ឃើញ​លោក​ប្តី​ត្រឡប់មក​ចូល​ផ្ទះ​វិញ ដោយមាន​ភាពស្រវឹង​អួទីនួ​មកជា​មួយ​ផង ពេល​នោះគេ​សួរ​គាត់​ថា “​បាន​ម្ហូប​អី​ស៊ី​បាយ​?” គាត់​ឆ្លើយថា “​បើ​ឯង​មិន​រកបាន​អី​ស៊ី អត់​ខ្លះទៅ​អា​ពួក​ផឹក​!” ពេលនោះ​ស្រាប់តែ​គេ​ទាត់​ចាន​ទាត់​ឆ្នាំង​ទម្លាក់​ដី​អស់ ហើយ​ចុះដី​ដើរ​បាត់​មួយ​យប់ លុះ​ស្អែក​ឡើង ពេល​ល្ងាច​ម៉ោង​៦ ទើប​គេ​ត្រឡប់មក​ដល់ផ្ទះ​វិញ គ្រាន់តែ​មកដល់​ផ្ទះ​ភ្លាម​ពេល​កូនៗ ចុះដី​ទៅ​មើល​ទូរទស្សន៍​អស់ ឃើញ​ឱកាស​ស្ងាត់​គេ​ក៏​ទាញ​ដៃ​គាត់​ចូលក្នុង​ផ្ទះ ហើយ​ចាប់បង្ខំ​រួមភេទ​យ៉ាង​តក់ក្រហល់​ដូច​មនុស្ស​ត្រូវ​ថ្នាំ​។ គ្រប់​ពេលដែល​គេ​ត្រូវការ​បំពេញ​ចំណង់តណ្ហា​ម្តងៗ គាត់​មិនដែល​ប្រកែក​តវ៉ា ឬ​ជំទាស់​ខឹង​ទេ ព្រោះ​គិតថា​មកពី​ប្តី​ស្រឡាញ់​ទើប​ពេញចិត្ត​ធ្វើ​ដូច្នេះ ប៉ុន្តែ​លក្ខណៈ​បែបនេះ​យូរៗ​ទៅ​រឹតតែ​ហួសហេតុ​ទៅ សូម្បី​គាត់​ប្រាប់​ប្តី​ថា ថ្ងៃនេះ​នឿយហត់​អស់កម្លាំង​មិនសូវ​ស្រួលខ្លួន​តែ​ប្តី នៅតែ​មិន​ព្រម គឺ​នៅតែ​កឹះ​កៀវ​រាវ​ស្ទាប​មិន​ឈប់ មិន​ឈរ​។ ទ្រាំ​មិនបាន​គាត់​ក៏​ធាក់​មួយ​ជើង ហើយ​និយាយថា “​បើ​អត់ឃ្លាន​ដាច់ដាប​ទេ ទៅរក​ស្រី​ផ្សេង​ទៅ អា​មនុ​ស្សរឹង និយាយ​មិន​ស្តាប់​គ្នា ពូកែ​តែ​រឿង​សិច រកស៊ី​មិន​ចំណាប់​សោះ​! ” ។ ស្រាប់តែ​ប្តី​មក​ចោទ​គាត់​ថា មាន​សហាយ ទើប​មិន​ព្រម​ឲ្យ​គេ​រួមដំណេក​ជាមួយ ហើយ​ថា​គាត់ ដេញ​ប្តី​មិន​ឲ្យ​ចូល​ផ្ទះ គឺ​គេ​ចុះ​បាត់​បី​បួន​យប់​មិន ឃើញ​ត្រឡប់មកផ្ទះ​។​

 

​លុះ​គាត់​ស៊ើបសួរ​អ្នកជិតខាង​ទើប​ដឹងថា លោក​ប្តី​ទៅ​លួច​សំងំ​ដេក​ជាមួយ​ប្អូនថ្លៃ​ស្រី ដែល​ទើបនឹង​មេម៉ាយ​ប្តី​ស្លាប់​បាន​ជាង​មួយខែ​នៅផ្ទះ​ចុង​ភូមិ​ឯណោះ​។ ឮដូច្នេះ​គាត់​មិនបាន បង្កើត​កំហឹង​ទៅរក​រឿង ឬ​ឈ្លោះប្រកែក​អ្វី​ទេ គ្រាន់តែ​ទៅ​សួរ​ចង់ដឹងថា តើ​លោក​ប្តី​ទៅសំងំ​ដេក​នៅ​ទីនោះ​មែនឬ​អត់​។ ពេលនោះ​នាង​ឆ្លើយថា “​បង​[​ប្តី​] មក​ដេក​នៅទីនេះ​មែន​គឺ​គាត់ សុំ​ខ្ញុំ​ដេក​តែមួយ​យប់ លុះ​ព្រឹក​ឡើង​គាត់​មិន​ព្រម ទៅផ្ទះ​វិញ ខ្ញុំ​ក៏​មិន​ហ៊ាន​ដេញ​ដែរ​” ។ គាត់​ឆ្លើយថា “​បើ​នៅទីនេះ​គឺ​នៅ​រហូត​ទៅ​មិនបាច់​ត្រឡប់ទៅផ្ទះ​ទេ​”​។ ដោយ​អាណិត​បងថ្លៃ​ធ្លាប់​មានគុណ​លើ​នាង នាង​ក៏​ព្រម​ឲ្យ​ដេក​មួយ​យប់ ដោយ​ក្រាលកន្ទេល​ឲ្យ​ដេក​កន្លែង​ផ្សេងគ្នា​។ លុះ​ប្រហែលជា​ម៉ោង ១០ យប់ បងថ្លៃ​ក៏​លូន​មក​ចូលដេក មុង​ជាមួយ​នាង​ដែរ ដំបូង​នាង​រុញ​គាត់​ឲ្យ​ចេញ ព្រោះ​ខ្លាច​ប្រពន្ធ​គាត់​ដឹង​មករ​ករឿង​តែ​គាត់ ឆ្លើយថា “​បង​ស្រឡាញ់​អូន​យូរ​មកហើយ បង​ឃើញ​អូន​មេម៉ាយ បង​អាណិត​អូន​ណាស់​បង ចង់​ជួយ​រកស៊ី​ចិញ្ចឹម​អូន​” នាង​សួរ​ទៅវិញ​ថា “​រួច​ចុះ​ប្រពន្ធ​កូនរ​បស់បង​ទុក​នៅឯណា ?” គាត់​ថា “​ប្រពន្ធ​បង​ដេញ​បង​មិន​ឲ្យ​ឡើងផ្ទះ ឥឡូវ​បង​មិន​ទៅ​ទីនោះ​វិញ​ទេ បង និង​គេ​ត្រូវ​លែង​គ្នា​”​។ និយាយ​បណ្តើរ​ដៃ​គាត់​ចេះតែ​រាវ​លូក​ស្ទាប​នាង​បណ្តើរ ធ្វើ​ឲ្យ​នាង​បែក​អារម្មណ៍​ព្រឺព្រួច​រក​សំណួរ សួរ​ទៀត​មិនឃើញ ក៏​បណ្តោយ​ខ្លួន​ឲ្យ​គាត់​ក្រេប​យក​លម្អង​ស្នេហ៍​ដ៏​ពុះកញ្ជ្រោល​ពេញ​មួយ​យប់​យ៉ាង​ឆ្ងាញ់​មាត់​។ លុះ​ស្អែក​ឡើង​នាង​បាន​ប្រាប់​ឲ្យ​គាត់​ទៅផ្ទះ​វិញ ព្រោះ​ខ្លាច​បងស្រី​មករក​រឿង​ក្រែង​ខ្មាស​គេ តែ​គេ​មិន​ព្រមទៅ​ទេ​ដោយនិយាយ ថា “​បើ​នរណា​មករក​រឿង​បង​ទទួលខុសត្រូវ​” ដូច្នេះហើយ​នាង​ក៏​បណ្តោយ​ឲ្យ​បងថ្លៃ​ប្រុស​ដេក នៅ​ជា​បន្តទៀត ឯ​រឿង​ខ្លួនប្រាណ​បើ​ជ្រុល​ម្តង ហើយ​គឺ​ចេះតែ​បណ្តោយ​ឲ្យ​គេ​ជា​បន្តបន្ទាប់​រហូត ដល់​ល្បែង​ស្នេហ៍​បើកឆាក​ទាំង​ថ្ងៃ​ក៏មាន​។​

 

​នាង​ដឹងថា ខ្លួនឯង​កំពុងតែ​ធ្វើ​ខុស ព្រោះ​គ្រួសារ​គេ​មិនទាន់​លែងលះគ្នា​នៅឡើយ ដូច្នេះ នាង​កំពុងតែ​មានឈ្មោះ​ជា ស្រី​ដណ្តើម​ប្តី​គេ ឯ​ប្តី​នោះ​មិន​អ្នកណា​ឆ្ងាយ ប៉ះចំ​បងថ្លៃ​ឯង​ទៀត នាង​មិន​ចង់​ធ្វើ​ទេ តែ​រឿង​វា​កើតឡើង​ជ្រុល​ទៅហើយ ហើយ​នាង​ក៏​មិន​ស្តាយក្រោយ​ដែរ​៕

11863252_1659405824295199_6872650938195652126_n

រូប​តំណាង

 

Leave a Reply

(*) Required, Your email will not be published