រថយន្តដឹកទំនិញចុះចំណោទស្ពានតាតៃ ខេត្តកោះកុង ក្រឡាប់ ស្លាប់២នាក់ របួសធ្ងន់ម្នាក់

, , Leave a comment

ខេត្តកោះកុង ៖ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥នេះ រថយន្តដឹក ទំនិញខ្នាតធំ បានក្រឡាប់ដោយខ្លួនឯងនៅតាមកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ

១៣០-១៣១ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ខណៈកំពុង ចុះចំណោតដោយពុំបានបន្ថយល្បឿន បណ្តាលឱ្យស្លាប់ ២នាក់ នៅជាប់កាប៊ីន របួសធ្ងន់ម្នាក់ ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង នេះម៉ាក ហ៊ីយ៉ាន់ដាយពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ 3B-3943 បើកបរក្នុងទិសដៅ ពីខេត្តកោះកុង មកភ្នំពេញដោយមានដឹកគ្រឿងភេសជ្ជៈនិងគ្រឿងទេសពេញរថយន្តទៀតផងមកដល់កន្លែងកើតហេតុ បានក្រគាប់តែម្តងបណ្តាលអោយមនុស្សស្លាប់២នាក់គឺមានឈ្មោះ១-ឈ្មោះយ៉ាន់រីណែតភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ស្រុកមេសាង ខេត្តព្រៃវែង ជាអ្នកបើកបររថយន្ត និង២-ឈ្មោះ អ៊ូ រ៉ុន ភេទប្រុស មានទីលំនៅ ស្រុកទ្រាំង ខេត្តតាកែវ និង ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូន តាមរថយន្ត សាមុយទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕

v_0219 v_0222

 

Leave a Reply

(*) Required, Your email will not be published