រថយន្ត Land Cruiser សេរីទំនើប បុកម៉ូតូ អូសពីស្តុបចំការមន ទៅដល់ស្ពានហង្សកោះពេជ្រ រងរបួសធ្ងន់២នាក់

, , Leave a comment

រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០ នាទីយប់ ថ្ងៃទី២៣ សីហា ២០១៥ នៅចំណុចស្តុបចំការមន រវាងរថយន្ត Land Cruiser សេរី

ទំនើប ពាក់ស្លាកលេខ 2AC-5959 មួយគ្រឿង បុកម៉ូតូឌ្រីមសេ១២៥មួយគ្រឿងអូសរហូត ដល់ ស្ពានហង្សកោះពេជ្រ បណ្តាលឱ្យបុរសម្នាក់សន្លប់នៅកន្លែងកើតហេតុ និងនារីម្នាក់រងរបួស ត្រូវ បញ្ជូនសង្រ្គោះនៅមន្ទីរពេទ្យ ។

 

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Land Cruiser សេរីទំនើប ពាក់ស្លាកលេខ2AC-5959 មួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងលក្ខណះស្រវឹងបើកល្បឿន   លឿនតាមបណ្តោយមហាវិថីមុនីវង្ស លុះដល់ចំណុចស្តុបចំការមន ក៏បត់ឆ្វេងទៅមហាវិថី ព្រះ មុនីរ៉េតក៏បុកគ្នាជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពាក់ស្លាកលេខភ្នំពេញ 1CZ-4354 ជិះគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ពេលបុកម្ចាស់ រថយន្ត មិន ឈប់ដោះស្រាយទេគឺរថយន្តអូសម៉ូតូជាប់ខាងក្រោមឡាន ដោយបើករត់រហូតដល់ស្ពានហង្ស កោះពេជ្រ ទើបចាប់បាន ក្នុងខណ្ឌចំការមន។នៅពេលសមត្ថកិច្ចចាប់បាននៅ ចំណុច ម្តុំ ស្ពាន ហង្ស ប្រជាពលរដ្ឋចោមរោមចង់វាយ តែត្រូវសមត្ថកិច្ចបញ្ជូនចេញទៅប៉ុស្តិ៍នគរបាលតែម្តង៕

115414466223_o 11884648_670586329745060_571373617938542607_o

 

Leave a Reply

(*) Required, Your email will not be published