មន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ជិះរថយន្ត ម៉ាកលុចស៊ីស ៤៧០ ពាក់ស្លាកលេខ ៨៨៩៩ ដើរជំរិតទារប្រាក់ ពីម្ចាស់ការ៉ាស់សាំង តាមដងផ្លូវជាតិ២១B តាមបែបពុករលួយ ថ្នាក់លើមើលផង

, , Leave a comment

ខេត្តកណ្តាល : សេចក្តីរាយការណ៍បានអោយដឹងថា មន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃម្នាក់ បានដើរជម្រិតទារប្រាក់ពីម្ចាស់ការ៉ាស់សាំង ស្ថិតនៅតាមដងផ្លូវជាតិ២១Bចំនួនពី

២០០ដុល្លារទៅ ៣០០ ដុល្លារ សហរដ្ឋអាមេរិក ពី ម្ចាស់ការ៉ាស់សាំង ស្ថិតនៅតាមដងផ្លូវជាតិ២១B តាម បែបពុករលួយគ្មានអ្នកណាហ៊ានក្អកទេ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៥ មន្ត្រីរូបនោះ បាន ជិះរថយន្ត ម៉ាកលុចស៊ីស៤៧០ពណ៌ខ្មៅពាក់ស្លាកលេខ ៨៨៩៩ បានធ្វើដំណើរចូលតាមការ៉ាស់ សាំង ដែលនៅលក់តាមដងផ្លូវលេខ២១B ហើយបានគំរាមទៅលើម្ចាស់ការ៉ាស់សាំង ទាំងនោះ ដោយនិយាយថា ប្រេងសាំងនិងប្រេងម៉ាស៊ីនរបស់ពួកគាត់គ្មានគុណភាពគឺជាប្រេងគេចពន្ធហើយ ម្យ៉ាងវិញទៀត ការសាងសង់ការ៉ាស់សាំងរបស់ក្រុមអាជីវករ គឺបានរំលោភលើដីចិញ្ចើមផ្លូវបើ តាមគោលការណ៍ពីសាលាខេត្ត ត្រូវឈូសចោលបើមិនព្រមឲ្យលុយទេទៅតាមការទាមទារ គេ នឹងធ្វើការតាមច្បាប់។ដោយមិនចង់មានរឿងវែងឆ្ងាយ ក្រុមអាជីវករ លក់ប្រេងសាំង នាំគ្នា អង្វរ មន្ត្រីរូបនោះ ដោយអាជីវករខ្លះបង់លុយ ២០០ ដុល្លារ និងខ្លះទៀត ឲ្យលុយពី៥០ដុល្លារតាមអ្នក លក់ប្រេងតិចឬច្រើន ៕

ប្រជាពលរដ្ឋបានធ្វើការរិះគន់ថា មន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃម្នាក់នោះមិនដឹង ចំណាយ លុយ ក្នុងមួយខែ ប៉ុន្មាននោះទេក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខនៅលើទឹកដី ខេត្តកណ្តាលទើបគាត់ មាន អំណាចជិះរថយន្ត ម៉ាកលុចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ៨៨៩៩ ធ្វើដំណើរចូល តាម ការ៉ាស់សាំងដែលនៅលក់តាមដងផ្លូវលេខ២១B ហើយបានគំរាមយកលុយចំនួនពី ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ សហរដ្ឋអាមេរិក ពី ម្ចាស់ការ៉ាស់សាំងដោយគ្មានកោតក្រែងច្បាប់អ្វីឡើយ។បើគិតតាមច្បាប់ប្រឆាំងអំពើពុករលួយ ប៉ូលីសសេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិតក្នុងការតាមដាន ស្រាវជ្រាវ ឬត្រូវកោះហៅ ទៅសួរនាំក្នុងករណីដែលមានពាក្យបណ្តឹង ព្រោះអ្វីដែល មន្រ្តីរូបនោះ បានប្រព្រឹត្តគឺបំពានទៅនឹង ការឹតបន្តឹងរបស់ថ្នាក់លើ យ៉ាងក្រអឺតក្រទមបំផុត៕ បុត្តា តូច

ch-00732

 

 

Leave a Reply

(*) Required, Your email will not be published