លោកសក្កិ៤កន្លះ អ៊ុំ ចន្ទណារិទ្ធ ប្រធានការិយាល័យប៉ូលិស ខេត្តតាកែវ ត្រូវតៃកុងឡានខ្លួនឯងថយរថយន្ត បុកស្លាប់ផ្ទប់ជញ្ជាំង យ៉ាងអាណាចអធម៌

, , Leave a comment

ខេត្តតាកែវ : លោកវរសេនីយ៍ទោ អ៊ុំ ចន្ទណារិទ្ធ នាយការិយាល័យ នៃស្នងការនគរបាលខេត្ត តាកែវត្រូវបានអ្នកបើកបររថយន្តរបស់លោកថយរថយន្តបុកស្លាប់នៅផ្ទះរបស់លោកកាលពីយប់

ថ្ងៃទី២១  ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ។

 

សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ លោក អ៊ុំ ចន្ទណារិទ្ធ បាន ចេញទៅកន្លែងផឹកស៊ីជាមួយនឹងមិត្តភក្តិ នៅពេលដែលមកដល់ផ្ទះ កើតហេតុ ជនរងគ្រោះ បានចុះ ពី លើរថយន្តដោយឲ្យអ្នកបើករថយន្តរបស់ខ្លួនថយរថយន្តចូលផ្ទះដោយលោកជាអ្នកឲ្យសញ្ញា ពី ក្រោយ ពេលនោះអ្នកបើករថយន្តបានថយក្រោយដោយមិនមានការប្រុងប្រយ័ត្ន ក៏ជ្រុល ទៅបុក ជនរងគ្រោះខ្ទប់នឹងជញ្ជាំងរបងធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុម្តងខណៈអ្នកបើក រត់គេចខ្លួនបាត់។ភ្លាមនោះ ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ រួចបានរាយ ការណ៍ទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍។ សព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ចាត់ ចែងធ្វើបុណ្យតាមប្រពៃណី៕

drug-dealing1

 

Leave a Reply

(*) Required, Your email will not be published