ដោយសារ​ខ្សែ​ទុយោ​ដ៏​ធំ ធ្វើ​ឲ្យ​មេ​ឈ្មួញ ស៊ុន ហួរ រកស៊ី​ដឹកទំនិញ​គេចពន្ធ ចូល​ស្រុក​ខ្មែរ​យ៉ាង​រលូន គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ការនាំ​ចូល​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់​អាចធ្វើ​ឡើងទៅ​បាន​ដោយសារតែ​មានការ​ឃុបឃិត​ពី ជំនាញ​គយ​និង​សមត្ថកិច្ច​ដែល​ប្រចាំការ​តាម​ច្រកព្រំដែន ទើប​ក្រុមឈ្មួញ​អាច​ធ្វើទៅកើត ដូចជា​ករណី​ដែល​មេ​ឈ្មួញ ស៊ុន ហួរ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា ល្បី​ខ្លាំង​បំផុត​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ បាន​នាំចូល​ទំនិញ​ជា​ប្រភេទ​គ្រឿងសំណង់ គ្រឿង​អេឡិចត្រូនិក និង​សម្ភារៈប្រើប្រាស់​ជាច្រើន​ទៀត ផលិត​នៅ​ស្រុក​យួន ចូលមក​ស្រុក​ខ្មែរ តាម​ច្រក ច័ន្ទ​មូល ច្រក​ដូនរ័ត្ន ឬ​ច្រក​ត្រពាំង​ផ្លុ​ង ហើយ​ពេលខ្លះ​ក៏មាន​ការនាំ​ចូល​តាម​ច្រក​ត្រពាំង​ស្រែ​វ៉ា​លឺ ក៏​ព្រោះតែ​មេ​ឈ្មួញ ស៊ុន ហួរ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​និង​ជំនាញ​គយ​ដែល​ប្រចាំការ​នៅ​ទីនោះ ជា​អ្នក​ជួយ​សម្របសម្រួល​។​

images

 

​មេ​ឈ្មួញ ស៊ុន ហួរ ក្នុង​អតីតកាល​គ្រាន់តែ ជា​មេការ​កំប៉ិកកំប៉ុក​រប​ស់​យាយ​ញាប់ ជា​មេ​ឈ្មួញ​រកស៊ី​ទំនិញគេចពន្ធ​ធំជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រោយមក​មេ​ឈ្មួញ ស៊ុន ហួរ ក៏​បែកគំនិត​ដណ្តើម​ម៉ូយ​របស់​យាយ​ញាប់ រហូត​ក្លាយខ្លួនជា​មេ​ឈ្មួញ ដែលមាន​ឥទ្ធិពល​ខ្លាំង​ជាង​យាយ​ញាប់ ជា​អតីត​ថៅកែ​របស់គាត់​ទៅទៀត ហើយ​បើ​និយាយ​ពី​ក្រុម​ឈ្មួញ រកស៊ី​នាំចូល​ទំនិញគេចពន្ធ គ្រប់ៗ​គ្នា​បាន​ស្គាល់​ពី​សាវតា របស់​មេ​ឈ្មួញ ស៊ុន ហួរ ច្បាស់​ដូច​ថ្ងៃ​រះ ហើយ​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ របស់​មេ​ឈ្មួញ ស៊ុន ហួរ ក៏​គេ​ដឹងថា បានមក​ដោយសារតែ​ការ ផ្តល់​លុយកាក់​ជួយ​ទំនុកបំរុង ដល់​អ្នកមានអំណាច​មួយ​ចំនួន​ជា​ខ្នងបង្អែក ដើម្បី​ការពារ​ការរកស៊ី​នាំចូល ទំនិញគេចពន្ធ​របស់​គាត់ ឲ្យ​មាន​ភាពរលូន​ល្អ​។​

 

​ចំពោះ​អតីតភាព​ការងារ​របស់លោក ស៊ុន ហួរ ដែលជា​មេការ​របស់​យាយ​ញាប់ គឺជា​រឿង​ស័ក្តិសម​បំផុត ដែល​គាត់​អាច​ក្លាយជា មេ​ឈ្មួញ​រកស៊ី​រត់ពន្ធ​ទំនិញ ចូល​ប្រទេស​កម្ពុជា​ទៅតាម​អតីត​ថៅកែ​របស់គាត់ គឺ​មិន​ស័ក្តិសម​ក្នុងការ​ទទួលបាន ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​នោះទេ ហើយ​គេ​យល់ថា​ឋានន្តរស័ក្តិ របស់គាត់​បានមកពី​ការជួយជ្រោមជ្រែង អន្តរាគមន៍​តាមរយៈ​ការ ចាយលុយរ​ត់រក​ខ្សែ​ទុយោ​ជាមិនខាន ព្រោះ​មន្ត្រី​ខ្លះ​ធ្វើការ​តាំងពី​ដាច់ សម័យ​របប​ខ្មែរក្រហម បើ​ពូកែ​ផុត​លេខ​បានត្រឹមតែ ពាក់​ស័ក្តិ​៥​ប៉ុណ្ណោះ​។ ប៉ុន្តែ​មេ​ឈ្មួញ​ជាច្រើន ដែល​ប្រកប​អាជីព​ដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​រកស៊ី​ល្មើសច្បាប់​បែរជា​មាន​លុយ មានអំណាច​មាន​ផ្កាយ​ពាក់​ពេញ​លើ​ស្មា ដូចជា​មេ​ឈ្មួញ ស៊ុន ហួរ ជាដើម​មិនសូវ​ឃើញ​មុខ​ក្នុង​បន្ទាយ​ទេ​។​

DSCF0558 

​ទន្ទឹមពេល​ដែលមាន​វិធានការ​រឹតបន្តឹង ឲ្យ​ក្រុម​ឈ្មួញ​បង់ពន្ធ​សម្រាប់​ការ នាំចូល​ទំនិញ​ដល់​ទៅ ១០០​ភាគរយ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​នៅពេលនេះ គេ​យល់ថា​ជំនាញ​គយ ដែល​ប្រចាំការ​តាម​ច្រកព្រំដែន​អាចធ្វើ​បាន តែ​ចំពោះ​ក្រុម​ឈ្មួញ​តូចតាច ដែល​គ្មាន​ខ្នងបង្អែក​ប៉ុណ្ណោះ គឺ​មិនអាច​រំខាន​ដល់​ការរកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​របស់​មេ​ឈ្មួញ​ធំៗ ដូចជា​លោក ស៊ុន ហួរ បានទេ​។ ជាក់ស្តែង​រថយន្តក្រុង​ដឹក​អ្នកដំណើរ ១៥ អេស​អិ​ច របស់​មេ​ឈ្មួញ ស៊ុន ហួរ នៅតែ​សកម្ម​ក្នុងការ បង្កប់​ទំនិញគេចពន្ធ​ពី​ស្រុក​យួន ដឹកជញ្ជូន​ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត ដោយ​គ្រាន់តែ​បង់លុយ​ប្រចាំ​ជើង​ចំនួន ៣​លាន​រៀល​ឲ្យ​ជំនាញ​គយ និង​សមត្ថកិច្ច​ប្រចាំការ​តាម​ច្រកព្រំដែន និង​បង់លុយ​ប្រចាំខែ​ឲ្យ​មេ​គយ​ធំៗ គឺ គ្មាន​សមត្ថកិច្ច​ណាមួយ ហ៊ាន​ចេញមុខ​ត្រួតពិនិត្យ​ឬ​ប៉ះពាល់ ការដឹកជញ្ជូន​ទំនិញគេចពន្ធ របស់​មេ​ឈ្មួញ ស៊ុន ហួរ នោះទេ​៕

 

Leave a Reply

(*) Required, Your email will not be published