អ្នកនឹងសង្គ្រោះបានជីវិតមនុស្ស៣នាក់ជាមួយនឹងការផ្តល់ឈាមម្តងៗ ហើយការផ្តល់ឈាមនៅអស្ចារ្យដល់ថ្នាក់ពុំត្រឹមតែមានប្រយោជន៍សម្រាប់អ្នកទទួលតែនៅផ្តល់ប្រយោជន៍សម្រាប់អ្នកឲ្យថែមទៀត។
១-ភាពសោមនស្សរីករាយពេលត្រូវបានសង្គ្រោះជីវិតអ្នកដទៃ
នោះជាអារម្មណ៍ដ៏អស្ចារ្យពេលអ្នកអាចជួយវេជ្ជបណ្ឌិតសង្គ្រោះអាយុជីវិតមនុស្ស។ ពុំមានផលិតផលជំនួសឲ្យឈាមមនុស្សទេ។ អ្នកបរិច្ចាគបានចែកជាសមាសធាតុផ្សេងៗគ្នាតាមតម្រូវការរបស់អ្នកជំងឺ។ សមាសធាតុនីមួយៗអាចត្រូវបានប្រើប្រាស់ដោយអ្នកទទួលផ្សេងៗគ្នាសម្រាប់គោលដៅខុសគ្នា។ ទារកជាច្រើនអាចត្រូវបានសង្គ្រោះដោយសារវាត្រូវការបរិមាណឈាមតូចជាង។ ពេលផ្តល់ឈាមម្តងៗ អ្នកអាចជួយជីវិតមនុស្ស៣-៤នាក់។ អ្នកបានក្លាយជាវីរបុរសម្នាក់។
២-ត្រួតពិនិត្យសុខភាពដោយមិនអស់ប្រាក់
អ្នកអាចផ្តល់ឈាមប្រសិនសម្រេចសំណូមពរអំពីសុខភាព។ មុនពេលផ្តល់ឈាម ការត្រួតពិនិត្យសុខភាពមួយចំនួនត្រូវបានអនុវត្តដោយមិនចាំបាច់បង់ប្រាក់។ ឧទាហរណ៍ពេលវាស់សម្ពាធឈាម អ្នកនឹងឆាប់វិនិច្ឆ័យបាននូវជំងឺមួយចំនួនដែលមិនបង្កការឈឺចាប់នៅដំណាក់កាលដំបូង។ ជាងនេះទៀតក្រោយពេលផ្តល់ឈាម ឈាមរបស់អ្នកនឹងត្រូវបានច្រោះសម្រាំង និងត្រួតពិនិត្យ។ ដូច្នេះអ្នកនឹងដឹងឆាប់ជាងមុនពីហានិភ័យកើតជំងឺផ្សេង។
៣-បន្ថយហានិភ័យកើតជំងឺបេះដូង
ផ្តល់ឈាមជាប្រចាំជួយរក្សាបរិមាណដែកក្នុងសរីរាង្គ ពិសេស គឺនៅបុរស។ រឿងនេះជួយធ្វើឲ្យថយចុះហានិភ័យកើតជំងឺបេះដូង។ ថ្វីត្បិតដែកជាកត្តាចាំបាច់សម្រាប់សកម្មភាពល្អរបស់សរីរាង្គ បរិមាណដែកខ្ពស់ហួសកម្រិតអាចនាំដល់របួសអុកស៊ីតកម្ម។របួសអុកស៊ីតកម្មជា "ជនល្មើសសំខាន់" នាំដល់ភាពចំណាស់លឿន គាំងបេះដូង ស្ត្រូក…។
៤-ដុតបំផ្លាញថាមពល
ពេលវេលាផ្តល់ឈាមជួយអ្នកដុតបំផ្លាញ៦៥០កាឡូរី ផ្តើមពីនោះ ជួយអ្នកគ្រប់គ្រងទម្ងន់។ អ្នកអាចផ្តល់ឈាម២-៣ខែម្តង។ រឿងនេះទៅចំណុះទៅលើស្ថានភាពសុខភាពរបស់អ្នក និងអេម៉ូក្លូប៊ីន ដែកក្នុងឈាម។
៥-ធ្វើឲ្យថយចុះហានិភ័យមហារីក
បរិមាណដែកខ្ពស់ពេក ត្រូវបញ្ជាក់ថា ពាក់ព័ន្ធដល់មហារីក។ ខាងផ្នែកទ្រឹស្តីផ្តល់ឈាមជាប្រចាំនឹងធ្វើឲ្យថយចុះហានិភ័យមហារីក។ ការស្រាវជ្រាវថ្មីៗ នេះបានរកឃើញភស្តុតាងអះអាងដើម្បីបញ្ជាក់រឿងនេះ៕