សង្គម​បាត់បង់​សេចក្ដីថ្លៃថ្នូរ ដោយសារ​គ្រឿង​ស្រវឹង

, , Leave a comment

21-8-2015 (1)

​រាជធានី​ភ្នំពេញ : គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​បុគ្គល ក៏ដូចជា​គ្រួសារ និង​សង្គម​បាត់បង់​សេចក្ដីថ្លៃថ្នូរ ងាយ​នឹងមាន​ទំនាស់ និង​អំពើហិង្សា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ។ គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់ការ​គ្រង់​គ្រង​ខ្លួនឯង ធ្វើ​ឲ្យ​មនុស្ស​បាត់បង់ ការចងចាំ ធ្វើ​ឲ្យ​បាត់បង់​បញ្ញាញាណ គ្រឿង​ស្រវឹង​នាំមក​នូវ​ជំងឺ​ច្រើន​ប្រភេទ​ដល់​អ្នក​សេព​វា​។​

 

​ក្នុង​មួយឆ្នាំ​មនុស្ស​ប្រមាណ​៤,៥​លាន​នាក់​ត្រូវបាន​ស្លាប់ ទាំងនេះ​ជា​តួរ​លេខ​មួយ​ដែល​ពិភពលោក​កំពុង​ព្រួត​បារម្ភ​ហើយក៏​ជាហេតុ​ទី​បី ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ដោយសារ​រោគា​រាប់រយ​ជំពូក រួមមាន​ជំងឺមហារីក​បំពង់​អាហារ មហារីក​ថ្លើម លើសឈាម ស្ទះ​សរសៃឈាម​បេះ​ដួង ខួរក្បាល ក្រិន​ថ្លើម រលាក​លំពែង និង​វិបល្លាស​ជាដើម​។​ល​។​

 

​ក្រៅពីនេះ​គ្រឿង​ស្រវឹង គឺជា​ដើមហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ការបាត់បង់​សណ្តាប់ធ្នាប់​សង្គម អំពើហិង្សា​ក្នុង​គ្រួសារ ការចាប់រំលោភ​សេពសន្ថវៈ ផលិតភាព​ការងារ​មិន​ពេញលេញ អសន្តិសុខ​នៅក្នុង​សហគមន៍ ភាពក្រីក្រ និង​បញ្ហា​សង្គម ជាច្រើន​ទៀត​។​

 

​ដើម្បី​ការកាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង ផល​អវិជ្ជមាន​មួយចំនួន​នៅ​កម្ពុជា វេទិកា​នោះ បាន ផ្តល់​អនុសាសន៍​ប្រាំ​ចំណុច​គឺ​១-​តំឡើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ និង​បង្កើន​ចំណូល​ពន្ធ​របស់​រាជរ​ដ្ឋា​ភិ​បាល ២-​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម និង​ការផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង (​ជាពិសេស​ការប្រើ​និមិត្តរូប​ជាតិ​) ៣-​កំ​ហឹ​ត​ភាព​ងាយ​រកបាន​គ្រឿង​ស្រវឹង ៤-​កំណត់​អាយុ​អប្បបរមា​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដោយ​ហាម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ចំពោះ​បុគ្គល ក្រោម​អាយុ​២១​ឆ្នាំ និង ៥-​ហាម​ប្រើ​ឈ្មោះ​អច្ឆរិយវត្ថុ​ជាតិ (​ដូចជា​អង្គរវត្ត ប្រាសាទព្រះវិហារ​…) ជា​ឈ្មោះ គ្រឿង ស្រវឹង​។​

 

​នៅ​កម្ពុជា​ពុំទាន់​មានច្បាប់​ជាក់លាក់​ហាមឃាត់​ស្ដីពី​ការប្រើប្រាស់ គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​គេ​បានដឹងថា​សារាចរ​ណែនាំ​នានា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ព័ត៌មាន ក្រសួង​អប់រំ និង​ផែនការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ជាដើម​៕

21-8-2015

 

ការពិត

គេផ្ញើមកមួយទៀតហើយ! ស្រុកខ្ញុំសំបូរស្រាណាស់! មើលលេងៗទៅ តែកុំភ្លេចគិតផងណា! :Dជួយបញ្ចេញម្នាក់ម៉ាម៉ាត់ម្នាក់ម៉ាកមកបងប្អូន!

Posted by TROLL MEDIA on Monday, 29 December 2014

 

Leave a Reply

(*) Required, Your email will not be published