សកម្មភាព​របស់​នគ​របាល​ចរាចរណ៍ ជា​អំពើ​ខុសច្បាប់ ឬ​ពុករលួយ​ទេ​?

, , Leave a comment

​ខ្ញុំ​មិនដែល​ធ្លាប់បាន​អាន​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ដូច្នេះ​ខ្ញុំ​មិនដឹងថា សកម្មភាព​តាម​ដងផ្លូវរ​បស់បងៗ នគរបាល​ចរាចរណ៍​ដែល​ប្រចាំការ​នោះ ជា​សកម្មភាព​ខុសច្បាប់ ឬ​ជា​អំពើពុករលួយ​នៅតាម​ដងផ្លូវ ឬ​យ៉ាងណា​ឡើយ​។​

 

​រឿងរ៉ាវ​បានកើត​ឡើង​កាលពី​ម្សិលមិញ ខណៈពេល​ខ្ញុំ​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​មិត្តភក្តិ នៅ​ហាង​អាហារ​មួយ ខ្ញុំ​បានទទួល​ស​ទូរស័ព្ទ​ច្រឡំ លេខ​ពី​ស្ត្រី អាជីវករ​លក់ដូរ​ផ្លែឈើ​នៅ​ផ្សារ​ដើម​គរ​ម្នាក់​។ មុនពេល​ខ្ញុំ​ប្រាប់​គាត់​ថា ការហៅ​នេះ គឺជា​ការច្រឡំ​លេខ​ស្ត្រី​ម្ចាស់​ទូរស័ព្ទ បាន​និយាយ​មកកាន់​ខ្ញុំ ដោយ​សំឡេង​ញាប់​ញ័រ​ដោយ​ការភ័យខ្លាច​ថា ពូ​…​កាលពីមុន​ឡាន​ដឹក​ផ្លែឈើ​របស់ខ្ញុំ ដែល​បើក​កាត់​ស្តុ​ប​ពេទ្យ​ចិន បង់​ឲ្យ​ពូ​តែ​១​ម៉ឺន​រៀល​ទេ ចុះ​ហេតុ​អី​ឥឡូវ​គេ​ទារ​ខ្ញុំ​ដល់​ទៅ​៧​ម៉ឺន​រៀល​?​។​

 

​ឥឡូវនេះ ខ្ញុំ​សុំ​ពូ​មកជួយ​ដោះស្រាយ​ខ្ញុំ​ផង​។ សំណួរ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ថា ស្ត្រី​នេះ​គ្មាន​ចេតនា ទូរស័ព្ទ​មក​លេ​ខ្ញុំ​ទេ ខ្ញុំ​ក៏​ជម្រាប​ទៅ​គាត់​វិញ​ថា សុំទោស​បងស្រី​ប្រហែល​ច្រឡំ​លេខ​ហើយ​។ បន្ទាប់មក​ខ្ញុំ​ក៏​ចុច​ទូរស័ព្ទ​ផ្តាច់​ពី​ស្ត្រី​នោះ​។​

 

​ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ងឿងឆ្ងល់ និង​ចង់​សួរ​ទៅ​បងៗ​នគរបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​គឺ តើ​បងៗ​នគរបាល​យកលុយ​ពី​អ្នកជំនួញ ឬ​អាជីវក​រដឹក​ផ្លែឈើ ឬ​ដឹក​ឥ​វ៉ាន់​តាម​ដងផ្លូវ​នោះ យក​ថ្លៃ​អ្វី​? ថ្លៃ​ផ្លូវ ឬ​ថ្លៃ​យាមផ្លូវ​? ហើយ​តើ​សកម្មភាព​ទារប្រាក់​តាម​ដងផ្លូវ​នេះ ជា​ទង្វើ​ខុសច្បាប់ ? ឬ​ជា​អំពើពុករលួយ​ដែរ​ទេ​?​។​

 

​ប្រសិនបើ​ខុសច្បាប់ ឬ​ជា​អំពើពុករលួយ តើ​អង្គភាព​ប្រឆាំង អំពើពុករលួយ​គួរ​ចាត់វិធានការ​បែបណា ចំពោះ​បង​នគរបាល​ចរាចរណ៍ ដែល​ឈរ​ចាំ​គោះ​លុយ ឬ​ជម្រិត​ទារប្រាក់​តាម​ដងផ្លូវ​???៕ (​ពី​មិត្ត​អ្នកអាន​ម្នាក់​)

21-8-2015

រូបថត ៖ បណ្តាញសង្គម

 

Leave a Reply

(*) Required, Your email will not be published