តើ​ស៊ីក្លូ ប្រឈម​នឹង​ការបាត់បង់​ដែ​ឬទេ​?

, , Leave a comment

​ប្រវត្តិ​នៃ​ការ​ករ​កើត​ស៊ីក្លូ​

21-8-2015 (1)

រូប​ភាព​បណ្តាញ​សង្គម


​ស៊ីក្លូ ជា​ឈ្មោះ​ត្រីចក្រយាន​មួយ​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ហៅ​លើស​ម្ដៅ​មធ្យោបាយ​ធ្វើដំណើរ​ដែល​អាចធ្វើ​ចលនា​ទៅមុខ ឬ ថយក្រោយ​បាន​ដោយសារ​កម្លាំង​មនុស្ស​ធាក់ ឬ​រុញ​។​

 

​ស៊ីក្លូ​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ជនជាតិ​បារាំង​ម្នាក់​ដែល​គេ​មិនអាច​ចាំ​ឈ្មោះ​។ បន្ទាប់មក​ជនជាតិ​បារាំង​បាន​ជិះ​វា​សាកល្បង​ទៅមក​ភ្នំពេញ​-​ព្រៃនគរ ក្នុង​ឆ្នាំ​១៩៣៦ ដែល​គ្រានោះ​កម្ពុជា​កំពុងតែ​ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​។​រហូតមកដល់​ពេលនេះ​ស៊ីក្លូ​មាន​អាយុកាល​ជាង​៧០​ឆ្នាំ​ហើយ​ហើយ​កំពុងតែ​ឈានទៅរក​ការបាត់បង់​ផងដែរ​។​

 

​តាម​ការពណ៌នា​របស់​សមាគម​ស៊ីក្លូ​បង្ហាញថា សព្វថ្ងៃ​មានតែ​ស៊ីក្លូ​ជាង​១០០០​គ្រឿង​ប៉​ណ្ណោះ​ដែល​នៅ​រត់​ក្នុង​ទូទាំង​ប្រ​ទស​កម្ពុជា ដែល​ចំនួន​តួលេខ​នេះ​មាន​ចំនួន​ប្រហែល​៥០០០ គ្រឿង​កាលពី​ឆ្នាំ​១៩៩៨ និង​២០០៣​។ មានការ​ព្យាករណ៍​ថា ថ្ងៃ​អនាគត ស៊ីក្លូ​នឹងត្រូវ​បាត់បង់ បើសិនជា​គ្មាន​ការអភិរក្ស​ទេនោះ​។​

 

​អ្នកធាក់ស៊ីក្លូ​ភាគច្រើនបំផុត គឺជា​ពលរដ្ឋ​ទីទ័លក្រ ដែល​មកពី​ខេត្ត​មួយចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ កំពង់ធំ កណ្តាល និង​កំពង់ចាម​។ ពួកគាត់​៩០​ភាគរយ ពេលយប់​សម្រាក​នៅតាម​សំ​យ៉ាប​ផ្ទះ​គេ និង តាម​ចិញ្ចើមថ្នល់ នៃ​ទីសាធារណៈ​នានា​។ ពេលខ្លះ​ក៏ត្រូវ​ក្រុម​អាជ្ញាធរ​ក្រុង​ព្រមាន គំរាម និង​ដេញ​មិន​ឲ្យ​ដេក​តាម​ទីសាធារណៈ​ឡើយ ដោយហេតុ​ផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​សណ្តាប់ធ្នាប់​ក្រុង​។​

 

​អ្នកធាក់ស៊ីក្លូ​មួយចំនួន​ពណ៌នា ថា ការប្រកបរ​បរធាក់​ស៊ីក្លូ​នេះ​វា​គ្រាន់ តែ​បង្គ្រប់​ការខ្វះខាត​តែ​ជ្រុង​តូច​ប៉ុណ្ណោះ មិនអាច​ជួយ​ឲ្យ​ជីវភាព​ពួកគាត់​រីកចម្រើន ឬ​ធូរធារ​បានទេ​។ ក្នុង​មួយថ្ងៃ​ពួកគាត់​អាច​រកបាន​តែ​ពី​២៥០០ ទៅ​៦០០០ រៀល​ប៉ុណ្ណោះ​ក្នុង ម្នាក់ៗ ហើយ​មាន​ថ្ងៃ​ខ្លះ ពួកគាត់​រក​មិនបាន​មួយ​ម៉ូយ ឬ​១០០០​រៀល​ផង​ទេ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ខ្វះ​ថ្លៃ​ឈ្មួ​ល​ឲ្យ​គេ និង ពេលខ្លះ​ដាច់បាយ​ដែរ​។​

 

​មានតែ​សមាជិកសមាគម​ស៊ីក្លូ​ទេ ដែល​ពេលខ្លះ​ក្នុង​មួយថ្ងៃ​អាច​រកបាន​ប្រាក់​ពីមួយ​ម៉ឺន ទៅ​២​ម៉ឺន​រៀល​។ ការរកចំណូល​បាន​ច្រើន​នេះ គឺ​បណ្តាលមកពី​សមាគម​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ម​យ​យ​ចំនួន ដែល​និយម​ជិះ​ស៊ីក្លូ​។​

 

​បើ​អ្នក​ធ្វើជា​សប្បុរសជន អ្នក​គ្រាន់តែ​ជិះ​ស៊ីក្លូ​មួយពេល រួម​និង​ការចំណាយ​បន្តិចបន្តួច អ្នក​ក៏​ជា​អ្នក​ជួយ​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌ និង​ប្រៀបបាន​ទៅនឹង​ការជួយ​បន្ថែម​ប្រាក់ចំណូល​ដល់​អ្នកធាក់ស៊ីក្លូ​ឲ្យ​មាន​ជីវភាព​អាច​រស់នៅ​នឹង​គេ​បាន​មួយកម្រិត​ដែរ​។​

 

​វិបត្តិ ដែល​ស៊ីក្លូ​កំពុង​ជួបប្រទះ​សព្វថ្ងៃ គឺ​ការឈប់​និយម​ជិះ​ស៊ីក្លូ​ទៀត របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នាំគ្នា​ងាក​ទៅ​ជិះ​ម៉ូតូឌុប និង រ៉ឺម៉ក ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​កែច្នៃ​ទៅវិញ​។​

 

​ប្រជាពលរដ្ឋ​មួយចំនួន និយាយថា ស៊ីក្លូ​មាន​ល្បឿន​បន្លាស់​ទី​យឺត និង គ្មាន​សុវត្ថិភាព​សម្រាប់​អ្នកជិះ​។ ឯ​តម្លៃ​ថ្លៃ​ដូច​ម៉ូតូ ឬ​រ៉ឺម៉ក​កង់​បី​ដែរ​។ មានតែ​អ្នក​ដែលមាន​ផ្ទះ​នៅ​ជិត​ផ្សារ និង​អ្នក​និយម​ចូលចិត្ត​ជិះ​តិចតួច​ប៉ុណ្ណោះ ដែល​នៅតែ​ប្រើប្រាស់​ស៊ីក្លូ​ម្តងម្កាល​៕ កំណត់​ត្រា​ខ្មែរ​

21-8-2015

 

Leave a Reply

(*) Required, Your email will not be published