រដ្ឋាភិបាល​វៀតណាម​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​វៀតណាម និង​ដៃគូ​អន្តរជាតិ​

, , Leave a comment

​ប្រទេស​វៀតណាម : នា​រសៀល​ថ្ងៃទី​១៨ សីហា នៅ​ទីស្ដីការ​រដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Tan Dung បាន​ជួប​សន្ទនា​ជាមួយ​បណ្ដា​ប្រធាន​គណៈប្រតិភូ​អន្តរជាតិ​ដោយ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ឡាវ Somkeo Silavong ដឹកនាំ​ដែល​​ចូលរួម​ពិធី​រំលឹក​ខួប​លើក​ទី​៧០​ទិវា​ប្រពៃណី​នគរបាល​ប្រជាជន​វៀតណាម​។​

 

​នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អះអាងថា រដ្ឋាភិបាល​វៀតណាម​គាំទ្រ និង​បន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​សកម្មភាព​សហប្រតិបត្តិការ​លើ​ច្រើន​វិស័យ​រវាង​វៀតណាម​ជាមួយ​បណ្ដា​ប្រទេស​ក្នុង អាស៊ាន ចិន រុស្ស៊ី គុយបា និង​កម្លាំង​សន្តិសុខ​ប៉ូលីស​មហាផ្ទៃ​ចារកម្ម​នៃ​បណ្ដា​ប្រទេស​និង​អង្គការ Aseanpol Interpol​។​

 

​ពី​នោះ​រួមចំណែក​ធានា​សន្តិសុខ​ជាតិ​នៃ​ប្រទេស​នីមួយៗ​ក៏ដូចជា​ធានា​សន្តិសុខ​រួម និង​បង្កើន​ទំនាក់ទំនង​មិត្តភាព​ល្អប្រសើរ​កិច្ចសហប្រតិបត្តិការ​ប្រសិទ្ធិភាព​លើ​បណ្ដា​វិស័យ​ជាមួយ​បណ្ដា​ប្រទេស​លើ​ពិភពលោក​។ រីឯ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ឡាវ Somkeo Silavong ជឿជាក់ថា កម្លាំង​នគរបាល​ប្រជាជន​វៀតណាម​នឹង​បន្ត​រួមចំណែក​ក្នុង​បុព្វហេតុ​កសាង​ការពារ និង​អភិវឌ្ឍន៍​ប្រទេស​វៀតណាម​។​

 

​ទន្ទឹមនឹងនោះ​បើកទូលាយ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាមួយ​ស្ថាប័ន​សន្តិសុខ​ប៉ូលីស​មហាផ្ទៃ​ចារកម្ម​របស់​បណ្ដា​ប្រទេស​និង​អង្គការ​អន្តរជាតិ​៕

TT tiep


​រដ្ឋាភិបាល​វៀតណាម​បង្កលក្ខណៈ​ងាយស្រួល​សំរាប់​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​វៀតណាម​និង​ដៃគូ​អន្តរជាតិ (VOV)

 

Leave a Reply

(*) Required, Your email will not be published