ប្តីចុងកាប់ប្រពន្ធស្លាប់ ដូចគេចិញ្ច្រាំប្រហិត ដោយសារភ្លើងប្រចណ្ឌ

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បុរសម្នាក់បានយកកាំបិតបុ័ងតោ កាប់សម្លាប់ប្រពន្ធខ្លួនឯង

ដូចគេចិញ្ច្រាំសាច់ជ្រូក បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម មើលទៅគួរឲ្យរន្ធត់បំផុត ហើយជនបង្កជាប្តី បានព្យាយាមអារកខ្លួនឯង តែមិនស្លាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឆែម អ៊ឹង អាយុ ៤២ឆ្នាំ មានកូន ៤នាក់ ស្រីម្នាក់ ក្នុង បន្ទុក ហើយចំណែកជនសង្ស័យ ឈ្មោះ អ៊ុយ ហឿត អាយុ ៤៥ឆ្នាំ ត្រូវជាប្តីចុងស្ត្រីរងគ្រោះ ពួកគេ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។ តាមការពិនិត្យលើខ្លួន សពជនរងគ្រោះ មាន ស្លាកស្នាម ត្រូវនឹងកាំបិត កាប់ស្ទើរពេញខ្លួន ព្រមទាំង.ក ផងដែរ គេអាចយល់បានថា ឈ្មោះ អ៊ុយ ហឿត បានកាប់សម្លាប់ ប្រពន្ធរបស់ខ្លួន គ្មានត្រាប្រណី ដោយសារ តែភ្លើងប្រច័ណ្ឌ៕

 

 W@t-18086

 

 

Leave a Reply

(*) Required, Your email will not be published