លោក ចាប សាវ៉ាត មេគយនិងរដ្ឋាករ ច្រកតំបន់ម៉ាឡៃ ឃុបឃិតអោយឈ្មួញ នាំកាកសំណល់ ទូរទស្សន៍ចាស់ៗនាំពីប្រទេសថៃ មិនខ្វល់ប៉ះពាល់បរិស្ថាន

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានអោយដឹងថាទូរទស្សន៍ចាស់ៗដែលមានផ្ទុកគ្រឿង អេឡិចត្រូនិចជាកាកសំណល់គេចោលនៅប្រទេសថៃត្រូវគេមើលឃើញថាឈ្មួញបាននាំពីប្រទេស

ថៃចូលមកប្រទេសកម្ពុជាតាមច្រកតំបន់ម៉ាឡៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យយ៉ាងគគ្រឹកគគ្រេង ដោយមានការឃុបឃិត ពីសមត្ថកិច្ចនៅច្រកព្រំដែនម៉ាឡៃ ជាពិសេស គឺជំនាញគយនិងរដ្ឋាករ ដែលមានលោកចាបសាវ៉ាត ជាប្រធានដែលលាបាតដៃទទួលប្រាក់ដោយមិនខ្វល់អំពីការប៉ះពាល់ បរិស្ថានឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ស្ទើររៀងរាល់ថ្ងៃ ទូរទស្សន៍ចាស់ៗទាំងនោះ ត្រូវគេដឹក ជញ្ជូនអូសតាមរទះរបស់កម្មករឆ្លងកាត់ច្រកតំបន់ម៉ាឡៃ ហើយយកមកស្តុកទុកនៅស្រុក ម៉ាឡៃ បន្ទាប់មកត្រូវបានឈ្មួញដឹកតាមរថយន្តកាមរី និងរថយន្តឡង់គ្រីស័រចាស់១គ្រឿង យកទៅបោះ លក់ នៅខេត្តបន្ទាយមានជ័យ។ សកម្មភាពនៃការនាំចូលទូរទស្សន៍ចាស់ៗ តាមច្រកតំបន់ម៉ាឡៃ ឈ្មូញធ្វើ ជាចំហរមិនខ្លាចញញើតអ្វីនោះឡើយសកម្មភាពនោះឈ្មួញធ្វើឡើងជាយូឆ្នាំមកហើយ។ ឈ្មួញដែលរកស៊ីទូរទស្សន៍ចាស់ៗនោះមានឈ្មោះញ៉ាញ់ ដែលមានឃ្លាំង ស្តុកទុកនៅភូមិកណ្តាល ឃុំម៉ាឡៃ នឹងដឹកទៅបោះឱ្យឈ្មូញធំនៅក្រុងសិរីសោភ័ណមាន ឈ្មោះម៉ាន់ នៅចំណុចផ្លូវលេខ១ និងឈ្មួញម្នាក់ទៀតឈ្មោះ យ៉េង នៅ ក្បែរផ្សារម៉ាឡៃ ជាប់ផ្លូវជាតិលេខ៥៩Bនិងឈ្មួញឈ្មោះ សាន នៅចំណុចភូមិដូង ឃុំម៉ាឡៃ ហើយឈ្មួញឈ្មោះសាននេះក៏បានបើកសិប្បកម្ម កិនបំបែក សំបកទូរទ្សន៍ចាស់ៗយកជ័រ ទៅលក់នៅលើទីផ្សារផ្សេងទៀត។

ជុំវិញការនាំកាកសំណល់នៃគ្រឿងអេឡិចត្រូនិចជាទូរទស្សន៍ចាស់ៗ ចូលបែបអាណាធិបតេយ្យ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យប្រាប់ថាគឺជាសំណល់ ប្រកបទៅដោយសារធាតុពុល ធ្វើឱ្យបង្កផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ហើយឈានដល់បង្ក គ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្ស-សត្វ។ហើយបញ្ហាកាកសំណល់គ្រឿងអេឡិចត្រូនិចទូរទស្សន៍ចាស់ៗ នេះក្រសួងបរិស្ថានមានការរឹតបណ្តឹងខ្លាំងណាស់។ហើយឈ្មួញនិងមន្ត្រីសមត្ថកិច្ចនៅច្រកព្រំដែន ម៉ាឡៃជាពិសេសគឺជំនាញគយនិងកាំកុងត្រូលឃុបឃិតគ្នាបណ្តោយអោយឈ្មួញនាំគ្រឿងអេឡិច ត្រូនិច ជាកាកសំណល់គេចោលនៅប្រទេសថៃចូល តាមច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃដោយគ្មាន ការត្រួតពិនិត្យត្រឹមត្រូវគឺជារឿងខុសធ្វើឡើងបំពាននឹងច្បាប់ហាមឃាត់របស់ក្រសួងបរិស្ថាន។

លោក ចាប សាវ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករ ប្រចាំច្រកតំបន់ម៉ាឡៃ ឃុបឃិត អោយ ឈ្មួញ លួចនាំចូលកាកសំណល់ អេឡិចត្រូនិក ជាទូរទស្សន៍ចាស់ៗជាដើម បំពានទៅលើបំរាម របស់ក្រសួងបរិស្ថានដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ហើយរឿងនេះ លោក សាយ សំអាល់ ត្រូវតែ ធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ដើម្បីបង្ការកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលយ៉ាងហោច ណាស់ គួររួមចំណែកអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាលដើម្បីកុំឲ្យប្រទេសកម្ពុជាក្លាយជាធុង សំរាម នៃការនាំចូលកាកសំណល់ពីបណ្តាប្រទេសដទៃ តទៅទៀត ។

ពាក់ព័ន្ធនិងបញ្ហានាំចូលកាកសំណល់ជាទូរទស្សន៍ចាស់ៗ កំណើតថ្មី មិនអាចទាក់ទងការបំភ្លឺពី លោក ចាប សាវ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកតំបន់ម៉ាឡៃ បាននៅឡើយទេ៕ បុត្រា ធំ

chika-1 chika-2

 

Leave a Reply

(*) Required, Your email will not be published