សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​សម្រេច​លើ​របាយការណ៍​បញ្ចប់​អភ័យឯកសិទ្ធិ លោក ហុង សុខ​ហួរ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា បាន​បើក​សម័យប្រជុំ​ពេញអង្គ​របស់ខ្លួន​លើក​ទី​៧​ព្រឹទ្ធសភា និតិ​កាល​ទី​ភ្លាមៗ​ដើម្បី​បញ្ចប់​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ ជា​សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​៥ មកពី​គណបក្ស សម រង្ស៊ី ដោយ​សម្លេង​៤៧​លើក​៤៧​ស​ម្តេ​ង ។ អង្គ​ប្រជុំបាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព លោក នៃ ប៉េ​ណា ប្រធានស្តីទី​ព្រឹទ្ធសភា​បាន​លើកយក​របៀបវារៈ​តែមួយ​គត់​មក​ពិនិត្យ និង​សម្រេច​លើ​របាយការណ៍​របស់​ក្រសួង​មាន​សមត្ថកិច្ច​អំពី​ករណី លោក ហុង សុខ​ហួរ​។

 

​លោក ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​អង្គប្រជុំ​ថា អង្គ​ប្រជុំបាន​ពិនិត្យ​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ និង​របាយការណ៍​តុលាការ​រាជ​ភ្នំពេញ ។ យោងតាម​លក្ខន្តិកៈ​រប​ស់​ព្រឹទ្ធសភា មាត្រា​១៣ បាន​ចែងថា ក្នុងករណី​ណា​ដែលមាន ការឃាត់ខ្លួន ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​ណាមួយ ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង  ត្រូវតែ​ប្រជុំ​ជាបន្ទាន់​យក​សម្លេង ២​ភាគ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​បន្ត​ឬ​ផ្អាក និតិ​វិធី​របស់ ខ្លួន​។ លោក ម៉ម ប៊ុននាង បាន​ឲ្យ​ដឹង​ទៀតថា អង្គប្រជុំ​បានសម្រេច ដោយ​សម្លេង ៤៧  លើក ៤៧​សម្លេង​ផ្តល់​សិទ្ធិ​ដល់​សមត្ថកិច្ច​បន្ត​នីតិវិធី​ការងារ​របស់ខ្លួន​លើ​ករណី​លោក ហុង សុខ​ហួរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ។ ចំពោះ​អភ័យឯកសិទ្ធិ​វិញ បទល្មើស​ជាក់ស្តែង មិនបាន​និយាយ​អភ័យឯកសិទ្ធិ​នោះទេ (​មាត្រា​១០៤​ថ្មី​រដ្ឋធម្មនុញ្ញ​និង​លក្ខន្តិកៈ​ទី​១២​ព្រឹទ្ធសភា​)​។ លោក​បញ្ជាក់ថា ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ស្របតាម លក្ខន្តិកៈ មាត្រា​១២​ព្រឹទ្ធសភា និង​ស្រប តាម​មាត្រា​១០៤ នៃ​រដ្ឋធម្មនុញ្ញ  គឺ​ឲ្យ​តែ​សមាជិក​ព្រឹទ្ធសភា​រូប​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​ឃាត់ខ្លួន ឃុំខ្លួន ហើយ​ធ្វើ​របាយការណ៍​មក​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ ។ ពេលនេះ​អង្គ​ប្រជុំបាន បោះឆ្នោត​នេះ សម្រេច​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី​របស់ខ្លួន​តទៅទៀត ។​

 

​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា ចំពោះ អភ័យឯកសិទ្ធិ​របស់​លោក ហុង សុខ​ហួរ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ហើយ មិនអាច​និយាយ​បានទេ​ព្រោះ​ជា​បទល្មើស​ជាក់ស្តែង​។ លោក​បាន​សម្តែង​នូវ​ការ​សោក ស្តាយ ចំពោះ​សមាជិក​ព្រឹ​ត្ត​សភា​គណបក្ស​សម រង្ស៊ី ដែល​ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ​ពិនិត្យ​លើ​របាយការណ៍​របស់​ក្រសួង​មាន​សមត្ថកិច្ច ព្រោះថា ចង់​ឲ្យ​មានការ​ពិភាក្សា សួរនាំ​ដេញដោល​គ្នា​ទាក់ទង និង​រក​មូលហេតុ​ដោះស្រាយ​យ៉ាងណា​ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​ជួយ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់គ្នា ។​

 

​គួរ​បញ្ជាក់ថា អង្គប្រជុំ​ព្រឹទ្ធសភា បានធ្វើ​ជាបន្ទាន់​ភ្លាមៗ​បន្ទាប់​គណៈអចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ដោយមាន​សមាជិក​ចំនួន​១១​រូប​ចប់ ។ កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ព្រឹទ្ធសភា​នេះ បាន​លើកយក​របៀបវារៈ​ចំនួន​៣ គឺ ទី​១ ពិនិត្យ​លើ​របាយការណ៍​របស់​ក្រសួង​មាន​សម​កិច្ច​អំពី​ករណី លោក  ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​មណ្ឌល ភូមិភាគ​ទី​៤ ទី​២ ពិនិត្យ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​សុំ​កោះប្រជុំ​ព្រឹទ្ធសភា​ជាសម្ងាត់ និង​ទី​៣ កំណត់​កាលបរិច្ឆេទ និង​របៀបវារៈ បន្ត​សម័យប្រជុំ​លើក​ទី​៧ ព្រឹទ្ធសភា នីតិកាល​ទី​។​

 

​សូម​រំលឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​លោក ហុង សុខ​ហួរ​ពីបទ​ក្លែង​ឯកសារ ជា​សារ​សាធារណៈ បទ​ប្រើ​ឯកសារ​ជា​សាធារណៈ​ដែលជា​ឯកសារ​ក្លែង និង​បទ​ញុះញង់​បង្កចលាចល​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ចំពោះ​បទ​ចោទ ទាំងនេះ ត្រូវបាន​សម្រេច​កាត់ទោស​តាម មាត្រា ៦៣៩-៦៣០ និង ៤៩៥ នៃ​ក្រម ព្រហ្មទណ្ឌ​៕

Pena-1 Pena-2 Pena-4 Pena-3

រូបថតៈ ជឹម ណារី (AKP)

 

Leave a Reply

(*) Required, Your email will not be published