ក្នុងរឿងសិច មានចំណុចមួយចំនួនដែលបុរសៗត្រូវការចង់បាន ប៉ុន្តែមិនហ៊ាននិយាយ ដូចនេះស្ត្រី គួរស្វែងយល់ …។ ដើម្បីចង់ដឹងកាន់តែច្បាស់ថា តើតម្រូវការភាគីបុរសដែលចង់បានពីខាងដៃគូមានអ្វីខ្លះ នៅថ្ងៃនេះសារព័ត៌មានកំណើតថ្មីសូមបង្ហាញនូវគន្លឹះដូចខាងក្រោម ៖
១-បុរសចង់ឲ្យសិចជារឿងសប្បាយៗ
ក្នុងជីវិតសិចជាក់ស្តែងរបស់គូរស្នេហ៍ ជួនកាលពុំមានភាពស្រៀវស្រើប ឬដុតរោលអារម្មណ៍ ដូចនៅក្នុងខ្សែភាពយន្តឡើយ មានពេលខ្លះ ក្បាច់មួយចំនួនដែលយកមកប្រើក៏មិនបានផលប៉ុន្មានដែរ ថែមទាំងមានសំឡេងប្លែកៗ លាន់ឮឡើង ខណ:ពេលកំពុងរួមភេទនោះទៀតផង។ ដូចនេះអ្នកគួរតែបង្កើតបរិយា កាសឲ្យសប្បាយៗ អំឡុងពេលរួមភេទ។
២-បុរសចង់ឲ្យស្ត្រីបង្ហើបបង្ហាញ
ក្នុងការយកចិត្តនារីជាគូស្នេហ៍ បុរសតែចង់ដឹងនូវអ្វីៗគ្រប់យ៉ាង ដែលនាងត្រូវការ ដោយពុំចាំបាច់ហើបមាត់និយាយ។ ដូចនេះស្ត្រី គ្រាន់តែស្តែងចេញនូវអារម្មណ៍ល្អៗ ជាការឆ្លើយតបទៅនឹងក្បាច់ដែលបុរសបានធ្វើឲ្យខ្លួនពេញចិត្ត។ នេះជាក្តីស្រម៉ៃចង់បានរបស់បុរសហើយក៏ជាសញ្ញាបញ្ជាក់ឲ្យដឹងថា គេមានភាពប៉ិនប្រសប់សម្រាប់រូបអ្នក។
៣-បុរសចង់ធ្វើជាអ្នកចាំមើល
អ្នកត្រូវមានភាពឆ្លាតវៃបន្តិច គឺពេលរួមភេទគួរធ្វើនៅមុខកញ្ចាក់ ដើម្បីឲ្យភាគីបុរសបានឃើញរាងកាយដ៏ស្រឡូនរបស់អ្នកពេញភ្នែក។ ឯការស្លៀកពាក់ឈុតខោអាវទ្រនាប់សិចស៊ី វារឹតតែធ្វើឲ្យបុរសចូលចិត្តជាងរាងកាយអាក្រាតទៅទៀតហើយអ្វីដែលវិសេសវិសាលបំផុត សម្រាប់បុរស គឺក្បាច់ស្ត្រីនៅពីលើ។
៤-បុរសចង់បានឲ្យគូស្នេហ៏ពុះកញ្ជ្រោល
ខណ:ពេលកំពុងរួមរ័ក ភាគីបុរសតែងតែប្រាថ្នាចង់ឃើញនូវសាច់ដ៏ខ្ចីល្វក់របស់អ្នក ដើម្បីជួយជំរុញអារម្មណ៍សិចឲ្យពុះញ្ច្រោល ទ្វេឡើងមួយកម្រិតទៀត។ ទន្ទឹមនេះស្ត្រីក៏ត្រូវស្តែងពីអារម្មណ៍ចង់រួមរ័កផងដែរ ទើបធ្វើឲ្យគូរស្នេហ៍យល់ថា អ្នកឈ្លក់វង្វេងនឹងរូបគេ ដោយពេលរួមភេទគួរប្រើដៃក្តិចខ្ញាំ កំប៉េះគូទ ឬខាំស្មារគេតិចៗប្រកបដោយអារម្មណ៍ក្តៅរោលរាល។
៥-បុរសចង់បានភាពចម្រុះ
ក្បាច់ដដែលៗ កន្លងមកអាចធ្វើឲ្យបុរសជិនណាយ។ ដូចនេះអ្នកត្រូវធ្វើចិត្តឲ្យទូលាយៗ ដើម្បីទទួលយកនូវក្បាច់ថ្មីៗ ម្យ៉ាងទៀត គួរចេះផ្លាស់ប្តូរពីចង្វាក់យឺតៗទៅលឿន ពីថ្នមស្រាលៗ ទៅជាខ្លាំង ឬក្បាច់ណា ដែលធ្វើឲ្យគូរស្នេហ៍របស់អ្នកចាប់អារម្មណ៍ដូចជា ក្បាច់ចាស់ៗ លាយចម្រុះចូលគ្នាជាមួយក្បាច់ថ្មីៗ។
៦-បុរសចង់ឲ្យស្ត្រីជាអ្នកកាច់ចង្កួត
ជួនកាលបុរសក៏ចង់ឲ្យស្ត្រី ជាអ្នកគ្រប់គ្រងចាត់ការ ឯគេជាអ្នកចាំទទួល នេះជាក្តីប្រាថ្នាមួយទៀតរបស់បុរស។ ចូរអ្នកចាប់ផ្តើមដោះសម្លៀកបំពាក់របស់គេចេញយកក្រណាត់ចងមុខគេឲ្យជិត សឹមឈានទៅចាត់ការតែម្តង។ ទាំងនេះជាចំណុចដែលបុរសៗភាគច្រើនប្រាថ្នាចង់បាន៕