ពាក្យពេចន៍ ៨ ឃ្លា​ដែល​បុគ្គលិក​មិនត្រូវ​និយាយ​នៅ​កន្លែងធ្វើការ​!

, , Leave a comment

​អ្នក​ត្រូវ​យល់ថា បរិយាកាស និង​ពេលវេលា នៅ​កន្លែង​ការងារ​ពិតជា​ខុសពី​កន្លែង​ដើរ​កម្សាន្ត​។ មួយ​ក្នុងចំណោម​សកម្មភាព​ការងារ​ទាំងឡាយ ការនិយាយស្ដី ឬ​ការប្រាស្រ័យ​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក គឺ​ទាមទារ​ឲ្យ​មានការ​ប្រើប្រាស់​ពាក្យពេចន៍​ឲ្យ​បាន​សមរម្យ​ជាមួយ អ្នក​រួម​ការងារ ដើម្បី​ជៀសវាង​ភាសា​អវិជ្ជមាន​មួយចំនួន​ដែល​នាំ​ឲ្យ​បំពុលបរិយាកាស​នៅ​កន្លែងធ្វើការ​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​ពាក្យពេចន៍​ទាំង​៨​ឃ្លា ដែល​អ្នក​មិនគួរ​និយាយ​នៅ​កន្លែងធ្វើការ ដូចខាងក្រោម​៖

 

១-​មិន​យុត្តិធម៌​សោះ​សម្រាប់​ខ្ញុំ​
​បុគ្គលិក​ផ្សេងទៀត​បាន​ឡើង​តំណែង ប៉ុន្តែ​អ្នក​មិន​ទទួលបាន​តំណែង​អ្វី​នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​មិនត្រូវ​និយាយ​ពាក្យ​អយុត្តិធម៌​នៅពេលនេះ​ទេ​។ ផ្ទុយទៅវិញ​អ្នក​ត្រូវ​បង្កើន​សមត្ថភាព និង​ផលិតភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​ដោយ​ទទួលខុសត្រូវ​លើ​ការងារ​ជាក់ស្តែង ដើម្បី​ឲ្យ​បុគ្គលិក​រួមការ​ងារ ឬ​ចៅហ្វាយនាយ​មើលឃើញ​ពី​គុណសម្បត្តិ​របស់​អ្នក​។ ជាពិសេស​ព្យាយាម​មើល​ឱ្យឃើញ​ចំណុច​អវិជ្ជមាន​របស់ខ្លួន​ដែល​ប្រព្រឹត្ត​នាពេល​កន្លងមក​។​

 

២-​វា​មិនមែនជា​ភារកិច្ច​របស់ខ្ញុំ​នោះទេ​
​ពាក្យ​មួយ​ឃ្លា​ខាងលើនេះ ពិតជា​ធ្វើ​ឲ្យ​បុគ្គលិក​រួមការ​ងារ​ផ្សេងទៀត​ឆ្អែតឆ្អន់ នៅពេលដែល​អ្នក​និយាយ​ទៅកាន់​ពួកគេ ដែល​កំពុង​ស្វែងរក​ជំនួយ​ពី​អ្នក​។ នៅក្នុង​បរិបទ​ការងារ តួនាទី​ជា​បុគ្គលិក​ល្អ ទោះបីជា​អ្នក​មិនអាច​ជួយ​បាន​ទាំងស្រុង យ៉ាងហោចណាស់​អ្នក​អាច​បង្ហាញ​ពី​ភាព​ឈឺឆ្អាល​ខ្លះៗ ឬ​លើក​ចំណុច​ណាមួយ​មកជួយ​ដោះស្រាយ ដើម្បី​ឲ្យ​បរិយាកាស​ការងារ​ដំណើរការ​ទៅមុខ​បានល្អ​ប្រសើរ​។​

 

៣-​ខ្ញុំ​គិតថា​…
​តើ​ឃ្លា​ណាមួយ​នេះ​ដែល​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​អ្នក​នៅក្នុង​ក្រុមហ៊ុន​ទៅកាន់​អតិថិជន​។ “​ខ្ញុំ​គិតថា​…” ឬ “​ខ្ញុំ​ជឿជាក់ថា​…” ក្រុមហ៊ុន​របស់​យើង​គឺជា​ដៃគូ​ដ៏​ល្អ​របស់​អ្នក​។ ឃ្លា​ទីមួយ​នឹង​បង្ហាញថា អ្នក​គ្មាន​ភាពជឿជាក់​លើ​ក្រុមហ៊ុន ឬ​គ្មាន​ភាពច្បាស់លាស់​ណាមួយ​គួរ​ជាទី​ទុកចិត្ត​ដល់​អតិថិជន​នោះឡើយ ខណៈដែល​ឃ្លា​ទី​វិញ​បង្ហាញ​ពី​ភាពរឹងមាំ និង​ការកសាង​ទំនុកចិត្ត​យ៉ាង​ត្រឹមត្រូវ​មួយ​ដល់​អតិថិជន​។ សូមកុំ​ប្រើ​លាយឡំ​គ្នា​។​

 

៤-​ខ្ញុំ​នឹង​ព្យាយាម​
​សាកល្បង​គិត​ទៅ​មើលថា អ្នកស្នើសុំ​ឲ្យ​បុគ្គលិក​ម្នាក់ទៀត​ជួយ​រៀបចំ​ឯកសារ​ឲ្យ​អ្នក​ឲ្យ​បាន មុន​ថ្ងៃទី​១ នៃ​ដើមខែ​។ ប៉ុន្តែ​គេ​ឆ្លើយ​មកវិញ​ថា ៖  “​ខ្ញុំ​នឹង​ព្យាយាម​” ។ ក្នុង​បរិយាកាស​ការងារ​ពាក្យ​មួយ​ឃ្លា​នេះ​បានបង្ហាញ​ពី​លទ្ធភាព​នៃ​ការបរាជ័យ​របស់​បុគ្គ​លិ​ក​ម្នាក់​នោះ​។ ទោះបីជា​យ៉ាងនេះ​ក្តី សម្រាប់​អ្នក ស្ដាប់ទៅ​ពាក្យ​ថា ៖”​ខ្ញុំ​នឹងធ្វើ​វា​” ហាក់​មាន​លក្ខណៈ​ពីរោះ​ជាង និង​មាន​ភាគរយ​ច្រើន​លើ​ការបំពេញ​ការងារ​នោះ​។​

 

៥-“​វា​មិនអាច​ទៅរួច​នោះទេ​” ឬ “​ខ្ញុំ​មិនអាច​ធ្វើ​បានទេ​”
​តើ​អ្នកមាន​ច្រក​ផ្លូវ​តែមួយ​មែន​ទេ ទើប​និយាយ​ពាក្យ​នេះ​ចេញមក​? ភាពជា​បុគ្គលិក​ល្អ​ត្រូវមាន​ភាព​ច្នៃប្រឌិត​រិះរក​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណា​ឲ្យ​បញ្ហា​ក្នុង​ការងារ​ជាក់ស្តែង​អាចមាន​ច្រកចេញ​ទៅរួច​។ ផ្ទុយទៅវិញ បើ​អ្នក​និយាយ​បែបនេះ​ចេញមក​មែន​នោះ មានន័យថា អ្នក​គ្មាន​សុទិដ្ឋិនិយម ឬ​បានបង្ហាញ​ពី​ភាពកម្សោយ​របស់​អ្នក​នៅក្នុង​ការងារ​បច្ចុប្បន្ន និង​បាន​ទម្លាក់​ទង់ជ័យ​មុនពេល​ប្រយុទ្ធ​បាត់ទៅហើយ​។​

 

៦-​អ្នក​គួរតែ​…
​អ្នក​ប្រហែលជា​មិន​សប្បាយចិត្ត​នៅពេល​ចៅហ្វាយនាយ​របស់​អ្នក​និយាយ​មកកាន់​អ្នក​ថា ៖ “​អ្នក​គួរតែ​ប្រាប់​ខ្ញុំ​ពី​រឿងនេះ​ឲ្យ​បាន​លឿន​ជាង​នេះ​”  ឬក៏ “​អ្នក​គួរតែ​ព្យាយាម​បន្ថែមទៀត​។ ដើម្បី​ជៀសវាង​ពាក្យពេចន៍​ទាំងនេះ​ទៅកាន់​អ្នក​រួមការ​ងារ​ដោយ​ភាព​សោកស្ដាយ ភាសា​ដែល​ស្តាប់ទៅ​អាចធ្វើ​ឲ្យ​បរិយាកាស​ការងារ​ជោគ​ជ័យ​គួរតែ​និយាយថា ៖ “​ពេល​ក្រោយ​សូមអ្នក​យកចិត្តទុកដាក់​ស្ដាប់​ខ្ញុំ​ឲ្យ​បាន​ច្រើនជាង​នេះ​” ឬក៏ “​ខ្ញុំ​នឹង​ផ្ដល់​មតិ​កែលំអ​បន្ថែមទៀត​នៅពេល​ក្រោយ​។​

 

៧-​ខ្ញុំ​ប្រហែលជា​ខុស ប៉ុន្តែ​…
​នេះ​ជា​ភាព​គ្មាន​ទំនួល​ខុសត្រូវ​មួយ​របស់​អ្នក​ដែល​មិន​ព្រម​ទទួលកំហុស​របស់ខ្លួន ហើយ​ព្យាយាម​កែលំអ​ឡើងវិញ និង​អាច​ទម្លាក់កំហុស​នេះ​ទៅលើ​អ្នកផ្សេង​ក៏​ថា​បាន​។ ទោះបីជា​យ៉ាងណាក៏ដោយ​នៅ​កន្លែង​ការងារ​អ្នក​ត្រូវ​ទទួលកំហុស​របស់ខ្លួន និង​ហ៊ាន​ទទួលខុសត្រូវ​នូវ​អ្វីដែល​អ្នក​បានធ្វើ​ដោយ​ការប្ដេជ្ញាចិត្ត ព្យាយាម​ឲ្យ​បានទទួល​ជោគជ័យ​ឡើងវិញ​។​

 

៨-“​ខ្ញុំ​គ្មាន​ពេល​ទេ​” ឬក៏​”​ខ្ញុំ​រវល់​ណាស់​”
​ទោះបី​នេះ​ជា​ការពិត​យ៉ាងណាក៏ដោយ គ្មាន​អ្នកណាម្នាក់​ចង់​ឲ្យ​ខ្លួនឯង​គ្មាន​តម្លៃ​ជាង​អ្វី ឬ​អ្នកណាម្នាក់​នោះឡើយ​។ ប៉ុន្តែ​ជាការ​គួរសម និង​សហការគ្នា​ក្នុងពេល​បំពេញការងារ អ្នក​គួរ​ព្យាយាម​និយាយ​អ្វីដែល​ស្ដាប់ទៅ​មាន​លក្ខណៈ​សម​ហេតុផល​ជាង​នេះ​។ អ្នក​អាច​និយាយបានថា ៖ “​ខ្ញុំ​រីករាយ​ក្នុងការ​ពិភាក្សា​ជាមួយ​អ្នក​ពី​បញ្ហា​នេះ​បន្ទាប់ពី បញ្ចប់​ការងារ ឬ​កិច្ចប្រជុំ​រួច​”៕

business-people-working-together-istock_000017346252medium

 

Leave a Reply

(*) Required, Your email will not be published