យុវវ័យ​កំពុងតែ​ប្រើប្រាស់​បណ្តាញ​សង្គម​ទំនាក់ទំនង (Facebook) ខុស​ទិសដៅ​

, , Leave a comment

19-8-2015 (4)

​រាជធានី​ភ្នំពេញ : ហ្វេ​ស​ប៊ុ​ក (Facebook) ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ ដែល​មនុស្ស​លើ​ពិភពលោក ប្រើប្រាស់​ក្នុងការ​ជជែក​លេង​កម្សាន្ត និង​ផ្តល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ចំពោះ​យុវវ័យ​មួយចំនួន​កំពុងតែ​ភ្លើតភ្លើន ហើយ​ប្រើប្រាស់​បណ្តាញ​សង្គម​ទំនាក់ទំនង​មួយ​នេះ ដើម្បី​ទាញ​ប្រយោជន៍ និង​ប្រជាប្រិយភាព របស់ខ្លួន​តាម​រូប​ភាពមិន​សមរម្យ​ជាច្រើន​។​

 

​ក្នុងនោះ​ផងដែរ​យើង​សង្កេតឃើញថា យុវវ័យ​ទាំង​បុរស ទាំង​នារី បាន​ប្រើប្រាស់​រូបភាព​សិច​ស៊ី​របស់ខ្លួន ដោយ​ខ្លះ​ស្លៀកពាក់ តែ​ខោអាវ ទ្រនាប់ និង​ខ្លះទៀត ហើយ​ថត​ស្រាត បង្ហោះ​ចូល Facebook ថែម​ទៀតផង​។​

 

​ជុំវិញ​នឹង​បញ្ហា​នេះ​ក៏មាន​ការ រិះគន់​យ៉ាងច្រើន ពី​សំណាក់ ដែលមាន​ចំណេះដឹង​ខ្ពស់ បាន​រៀនសូត្រ យល់ដឹង​ពី​ក្រមសីលធម៌ ហើយក៏​មានការ​គាំទ្រ​ផងដែរ ពី​សំណាក់​យុវវ័យ​ឈាមរាវ ដែល​វា​ជា​ប្រធានបទ​មួយ​ដែលមាន​ទាំង​មតិស្រប​និង​បដិសេធ​។​

 

​ទោះជា​យ៉ាងណាក្តី សារព័ត៌​មានកំណើត​ថ្មី យើងខ្ញុំ​សង្ឃឹមថា យុវវ័យ​ទាំងអស់​អាច​បញ្ឈប់​សក​ម្ម​ភាព​ទាំងអស់នេះ ដើម្បី​រក្សា តម្លៃ​នារី​ខ្មែរ ហើយ​យើង​ដឹង​ច្បាស់​ហើយ​ថា Facebook គឺ​បង្កើតឡើង ដើម្បី​មនុស្ស​ទាំងអស់គ្នា ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​វា តាមរយៈ​ការ ស្វែងយល់​ពី​ព័ត៌មាន ចំណេះដឹង និង​ការកម្សាន្ត ផ្សេងៗ មិន​ដើម្បី បន្ទាបបន្ថោក​តម្លៃ​រប​ស់​នារី​នោះឡើយ​៕

19-8-2015 19-8-2015 (1) 19-8-2015 (2) 19-8-2015 (3)

 

Leave a Reply

(*) Required, Your email will not be published