ស្វែងយល់​ពី​គន្លឹះ​សំខាន់ៗ ដែល​លើកទឹកចិត្ត​ខ្លួនឯង ពេល​អ្នក​អស់សង្ឃឹម​

, , Leave a comment

​តើ​លោកអ្នក​ធ្លាប់​បាត់បង់​ទឹកចិត្ត​លែង​ចង់​ធ្វើ​អ្វី​ផ្សេងៗ បន្ទាប់ពី​ជួប​រឿង​មិនល្អ​ដូចជា បញ្ហា​បរាជ័យ​នានា​ដែរឬទេ​? ហើយ​ពេល​បាត់បង់​ទឹកចិត្ត កើតទុក្ខ គ្មាន​អ្នកណា​ជួយ​លើកទឹកចិត្ត តើ​ប្រិយមិត្ត​មាន​អារម្មណ៍​យ៉ាងណា​? បើ​គ្មាន​អ្នកណា​ជួយ​ជំរុញ​ទឹកចិត្ត​ទេ​នៅចាំ​កើតទុក្ខ​ដល់​ណា​ម៉េច​ក៏​មិន​លើកទឹកចិត្ត​ខ្លួនឯង​វិញ​ទៅ​? ដើម្បី​ឲ្យ​ប្រិយមិត្ត​យល់ដឹង​ពី​ការលើកទឹកចិត្ត​ខ្លួនឯង ថ្ងៃនេះ​គេហទំព័រ​សារព័ត៌មាន​កំណើត​ថ្មី សូម​លើកយក​ចំណុច​ទាំង​សម្រាប់​លោកអ្នក​មក​អនុវត្តតាម​។​

 

១-​ចាប់​ផ្ដើមធ្វើ​អ្វីដែល​សាមញ្ញ និង​នៅ​ជិត​មនុស្ស​ល្អ​
​កិច្ចការ​សាមញ្ញ​ងាយៗ និង​នៅក្បែរ​មនុស្ស​ដែល​ល្អៗ អាច​ឲ្យ​លោកអ្នក​ស្វាង​គំនិត និង​ចាប់​ផ្ដើមធ្វើ​ឲ្យ​កិច្ចការ​ផ្សេងៗ​ដោយ​វិធី​សាមញ្ញ​តែ​សប្បាយចិត្ត​។​

 

២-​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ល្អ​ឲ្យ​បាន​ច្រើន​
​លោកអ្នក​ត្រូវ​បង្កើន និង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ និង​ល្អ​ជាមួយនឹង​មនុស្ស​ល្អ​ឲ្យ​បាន​ច្រើន ព្រោះថា មនុស្ស​ល្អៗ​អាចជួយ​ជម្រុញ​ឲ្យ​លោក​អ្នកធ្វើ​កិច្ចការ​ផ្សេងៗ​កាន់តែ​ល្អ​ជាង​មុន​។​

 

៣-​រៀន​ជានិច្ច​
​អ្វីៗ​នៅ​ជុំវិញខ្លួន​សុទ្ធតែជា​មេរៀន​ទាំងអស់​។ លោកអ្នក​អាច​សិក្សា​វត្ថុ​ទាំងនោះ ឬក៏​អាន​សៀវភៅ​ល្អ​។ គំនិត​ដែល​បានមកពី​ការសិក្សា​របស់​ជុំវិញខ្លួន និង​ការអាន​សៀវភៅ​ល្អៗ អាចជា​ទុន​ដ៏​សំខាន់​ក្នុងការ​បង្កើត និង​អនុវត្ត​គម្រោង​ណាមួយ​។​

 

៤-​រក្សា​ភាព​សុទិដ្ឋិនិយម​ជានិច្ច​
​មនុស្ស​ដែលមាន​សុទិដ្ឋិនិយម​ក្នុង​ខ្លួន​ជាម​នុស្ស​ដែល​រីករាយ​បំផុត​។ ពេលដែល​លោកអ្នក​រីករាយ មិន​ថា ឧបសគ្គ​នោះ​យ៉ាងម៉េច​ទេ លោកអ្នក​ប្រាកដជា​អាច​ដោះស្រាយបាន​ទាំងអស់​។​

 

៥-​ឈប់​គិតពី​រឿង​ឥតប្រយោជន៍​
​ចំណាយពេល​គិត​រឿង​ឥតប្រយោជន៍​មិន​ជួយ​លោកអ្នក​ទេ តែ​វា​កាន់តែ​ធ្វើ​ឲ្យ​លោកអ្នក​ស្មុ​គ្រ​ស្មាញ​ទៅវិញ​។​

 

៦-​ស្គាល់​ខ្លួនឯង​ច្បាស់​
​មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង​ច្បាស់ មិន​អាចមាន​ថាមពល​លើកទឹកចិត្ត​ខ្លួន​ឡើយ​។​

 

៧-​កត់សម្គាល់​ពី​ការអភិវឌ្ឍ​កិច្ចការ​
​រាល់​កិច្ច​ការដែល​បានធ្វើ​លោកអ្នក​ត្រូវ​កត់ត្រា​វា​ទុក​។ លទ្ធផល​ល្អ​អាចធ្វើ​ឲ្យ​លោកអ្នក​សប្បាយចិត្ត និង​កាន់តែ​ធ្វើ​ឲ្យ​ល្អ​ជាង​មុន​ទៀត​។ ឯ​លទ្ធផល​អវិជ្ជមាន​វិញ​អាចធ្វើ​ឲ្យ​លោកអ្នក​ស្វែងយល់​ពី​ចំណុច​អវិជ្ជមាន​ទាំងនោះ និង​ខិតខំ​កែច្នៃ​វា​ឲ្យ​ល្អ​ឡើងវិញ​។​

 

៨-​ជួយ​អ្នកដទៃ​
​ការចែករំលែក​គំនិតល្អៗ ជួយ​ទុក្ខ​ធុរៈ​អ្នកដទៃ និង​ជួយ​លើកទឹកចិត្ត​អ្នក​ដែលមាន​បញ្ហា អាចធ្វើ​ឲ្យ​លោកអ្នក​បាន​យល់​ពី​តម្លៃ​នៃ​ការលើកទឹកចិត្ត និង​ខិតខំ​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​អារម្មណ៍ល្អ​ថែមទៀត​។​

 

​ក្រៅពី​ចំណុច​ទាំង​៨​ខាងលើ ប្រិយមិត្ត​ទាំងអស់គ្នា​ប្រាកដ​ជាមាន​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ជាមិនខាន ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​នោះ​។ ហើយ​ត្រូវ​ចាំ​ថា “​បើ​គ្មាន​អ្នកណា​លើកទឹកចិត្ត​យើង​ទេ យើង​ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​” ហើយ​មិនត្រូវ​បាក់​ទឹកចិត្ត​ឡើយ បើសិនជា​ជួបនឹង​បញ្ហា​ជីវិត​ផ្សេងៗ​នោះ​។ ចូរ​បង្កើន​ភាពសប្បាយ​ក្នុង​ជីវិត និង​កាត់បន្ថយ​ភាព​សោកសៅ​ឲ្យ​អស់ពី​ជីវិត៕

14096568717_c69d4edbd2_o_d

 

Leave a Reply

(*) Required, Your email will not be published