រាជធានភ្នំពេញ : បើទោះបីជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព យ៉ាងណាម ក៏ថ្នាក់ក្រោមរបស់លោក ហាក់ដូចជាមិនយកចិត្តទុកដាក់ និងអនុវត្តបន្តិចសោះ។ យ៉ាងណាមិញអំពើអបាយមុខនូវតែរីកសុះសាយស្ទើរពេញផ្ទៃប្រទេស ព្រោះតែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានទទួលសំណែនពីក្រុមអ្នកកត់កន្ទុយលេខក្នុងទឹកដីសង្កាត់ទទួលសង្កែ។
ក្រុមអ្នកកត់កន្ទុយលេខនៅជាប់របងរោងចក្រ ឡុង វិតតូរី បានប្រើប្រាស់អំណាចលុយជាខែលបិទបាំងភ្នែកសមត្ថកិច្ច បើទោះជាកត់នៅកណ្តាលវាលក៏សមត្ថកិច្ចធ្វើមើលមិនឃើញ។ មួយកន្លែងទៀតក្នុងផ្សារធំថ្មីទួលសង្កែ ក្នុងផ្សារសុភមង្គល ដែលអ្នកមើលការខុសត្រូវផ្សារជាអ្នកកត់តែម្តង។ ចំណែកនៅតាមបណ្តោយផ្លូវរទេះភ្លើងឯណោះវិញល្បែងយូគី ស្ទូចត្រី គឺជាប្រភពចំណូលរបស់សមត្ថកិច្ច។
ពាក់ព័ន្ធករណីនេះ តើលោក ធុយ សាខន អភិបាល ខណ្ឌឫស្សីកែវ មានដំណោះស្រាយបែបណា ឬក៏មិនហ៊ានបង្ក្រាបទេ ព្រោះជាប្រភពចំណូលមិនចេះរីងស្ងួត៕