ហាងអ៊ីនធើរណេត «69 Net 24h» នៅសង្កាត់វាលវង់បង្កប់ល្បែងស៊ីសង សមត្ថកិច្ចមូលដ្ឋាន ចុះធ្វើរដ្ឋបាល

, , Leave a comment

ខេត្តកំពង់ចាម ៖ កាលពីវេលាព្រឹកថ្ងៃទី១៨ខែសីហា ២០១៥ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ក្រុងកំពង់ចាមបានចុះត្រួតពិនិត្យហាង «69 Net 24h» ដែលមានទីតាំងស្ថិតនៅភូមិទី៤ សង្កាត់

វាលវង់ ក្រុងកំពង់ចាម ដើម្បីធ្វើរដ្ឋបាលចំហរកច្បាប់ធ្វើអាជីវកម្ម។

 

មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់វាលវង់ប្រាប់ឱ្យដឹងថា សកម្មភាពការចុះត្រូតពិនិត្យនេះដោយមានការ ណែនាំពីលោកស្នងការនគរបាលខេត្តនិងមានការបញ្ជាលោកអធិការនគរបាលក្រុងកំពង់ចាមបាន ចុះមកកាន់ហាងបើកអ៊ីនធើរណេតខាងលើ មានអ្នកមើលការខុសត្រូវឈ្មោះ ហ្គុយ រិទ្ធី ភេទប្រុស ដើម្បីពិនិត្យមើលច្បាប់ធ្វើអាជីវកម្មនិងត្រួតពិនិត្យក្រែងបង្កប់ល្បែងស៊ីសងតាមអ៊ីនធើរណេតហើយ ការចុះត្រួតពិនិត្យនេះសមត្ថកិច្ចមិនបានទទួលពិនិត្យច្បាប់ធ្វើអាជីវកម្មនោះទេ ក្រៅពីអ្នកមើលការ ខុសត្រូវឈ្មោះ ហ្គុយ រិទ្ធី ភេទប្រុស អះអាងថា ចាំល្ងាចនឹងយកច្បាប់មកបង្ហាញ។

ប្រជាពលរដ្ឋដែលរស់នៅជិត ហាង «69 Net 24h»បានអោយដឹងថា រៀងរាល់ថ្ងៃយប់គឺហាង នេះមានបើកល្បែងស៊ីសងតាមអ៊ន់ឡាញគ្រប់ពេល គឺប្រជាពលរដ្ឋបារម្ភពីបញ្ហាសន្តិសុខខ្លាច មាន ចោរ ហារយកើតមាននៅមូលដ្ឋានខ្លួនរស់នៅ ។

ដូចនេះជាសំណូមពរលោកស្នងការនគរបាលខេត្តកំពង់ចាម មេត្តាចាត់កម្លាំងពិនិត្យនិងមាន វិធាន ការ បង្រ្កាបផង៕ បុត្តាធំ

20150818_100742

 

Leave a Reply

(*) Required, Your email will not be published