សិស្ស​និស្សិត​ស្រី​ស្លៀកពាក់​ខ្លី​សិច​ស៊ី ឆ្លុះបញ្ចាំង​សង្គម​មួយ មិនគួរ​ត្រាប់​តាម​

, , Leave a comment

18-8-2015

18-8-2015 (2)

​រាជធានី​ភ្នំពេញ : បើតាម​ការសិក្សា​បាន​ឲ្យ​ដឹងថា មាន​សិស្ស​និស្សិត​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់​កំពុង​ពេញនិយម​ក្នុងការ ស្លៀកសំពត់​ខ្លី​លើ​ភ្លៅ និង​ពាក់អាវ​រឹបៗ សើ្ទ​រលា​ន​ចេញ​ដើមទ្រូង​មក​ក្រៅ ដើម្បី​បង្អួត​សម្រស់​គ្នា​ក្នុងពេល​កំពុង​សិក្សា ឬ​តាម​ទីសាធារណៈ​ជាដើម​។ តែ​គេ​មិន​បានដឹង​ច្បាស់​នោះទេ​ថា “​តើ​ការ​ស្លៀកពាក់​បែបនេះ​មានការ​អនុញ្ញាត​ដោយ​សាលា ឬ​យ៉ាងណាដែរ​” តែ​ការ​ស្លៀកពាក់​ខាងលើនេះ​ក៏​ត្រូវបាន​មនុស្សម្នារ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​បាន​ធើ្វ​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅ​សិស្ស​និស្សិត​ទាំងនោះ​ដែល​ចូល​ចិត្តការ​ស្លៀកសំពត់​ខ្លីៗ​លើ​ភ្លៅ និង​បញ្ចេញ​ដើមទ្រូង ព្រោះ​ពួកគេ​យល់ឃើញថា ក្រុមសិស្ស និស្សិត​មួយចំនួន​តូច​នោះ​កំពុង​បំពុលបរិយាកាស​សង្គម​ឲ្យ​អន់ថយ​លើ​វិន័យ​សិស្ស និង​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​នៅក្នុង​សង្គម​ទៀតផង​។​

 

​គេ​តែងតែ​សង្កេតឃើញថា មិនមែន​តែ​នៅ​ប្រទេស​ថៃ​ទេ ដែលមាន​សិស្ស​និស្សិត​ស្រី​ក្រមុំ សម័យ​បច្ចុប្បន្ន ស្ទើរ​គ្រប់រូប​នាំគ្នា​ស្លៀកពាក់​ខើច​លើ​លេច​ក្រោម សិច​ស៊ី​ហួសប្រមាណ​។ នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ក៏​កំពុង​ប្រទះ​បញ្ហា​ក្រមសីលធម៌ និង​សុជីវធម៌​ក្នុងការ​ស្លៀកពាក់ ដោ​យស​ម្គា​ង​លើ​សិទ្ធិ​នានា​។ ដោយ​ងាយ​មក​មើល​សិស្ស​និស្សិត​ស្រី​ខ្មែរ​មួយចំនួន តាម​មហាវិទ្យាល័យ​វិញ ក៏បាន​នឹង​កំពុង​ឆ្លង​វប្បធម៌​សិច​ស៊ី ដល់​ថ្នាក់​បំពុលបរិយាកាស​សិ​ក្សា សាស្ត្រា​បង្រៀន​មិន​ចង់​កើត និង​សិស្ស​និស្សិត ជា​មិត្ត​រួម​ថ្នាក់​រៀនសូត្រ​សឹង​មិន​ចង់​កើត ព្រោះ​រវល់​ផ្ចង់​សតិអារម្មណ៍​គ្រប់គ្រង​កាមារម្មណ៍​។​

 

​ចុះ​ចំពោះ​ប្រិយមិត្ត​សារព័ត៌​មានកំណើត​ថ្មី យល់​បែបណា​ដែរ​? តើ​អ្នកមាន​ដែល​ធ្លាប់មាន​អារម្មណ៍ និង​ប្រព្រឹត្ត​បែបនេះ​ទេ​?

  18-8-2015 (1)

រូប​ភាព​ ហ្វេស​ប៊ុក

 

Leave a Reply

(*) Required, Your email will not be published