ឧកញ៉ា សេង ឈុនឡេង អ្ន​ក​មា​ន​មុ​ខ​មាត់​នៅ​ប៉ៃលិ​ន រងការចោទប្រកាន់ថា ប្រើច្បាប់ព្រៃកាប់បំផ្លាញដំឡូងមីប្រជាពលរដ្ឋ មិនព្រមចេញសំណង

, , Leave a comment

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បានអោយដឹងថា ឧកញ៉ា សេង ឈុនឡេង ដែលគេស្គាល់ថា ជាអ្នកមានមុខមាត់នៅខេត្តប៉ៃលិនប្រើអំណាចអោយកូនចៅក្រោមបង្គាប់កាប់បំផ្លាញផលដំណាំ

ដំឡូងមីប្រជាពលរដ្ឋលើផ្ទៃដីប្រមាណ៥០ហិកតាមិនព្រមសងដោយអាងអំណាចបក្ខពួកជាថ្នាក់ ដឹកនាំនៅក្នុងខេត្ត ។

សេចក្តីរាយការណ៍បានបន្តថា លោក សំ គូលីន ម្ចាស់ដំឡូងមីកាលពីឆ្នាំ២០១៤ គាត់បានជួលដី ពីឯកឧត្តម គឹម បូរី ចំនួន៥០ហិកតាដាំដំឡូងមីនៅចំណុចភូមិអន្លង់រក្សាឃុំស្ទឹងត្រង់ ស្រុកសាលា ក្រៅ ខេត្តប៉ែលិន ។ លុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ កូនចៅឧកញ៉ា សេង ឈុនឡេង ចំនួន៤នាក់ ឈ្មោះ ពិន វណ្ណ ឈ្មោះ ម៉ៅ សាវី ឈ្មោះ ឌឿន ឈ្មោះ ដួង បាននាំកម្មករមកភ្ជួររាស់ដីចំនួន ២០ ហិកតានិងកាប់បំផ្លាញដំឡូងមីអស់៣០ហិកតា។ក្រោយពីមានបណ្តឹងរបស់ សំគូលីន ទៅសាលា ខេត្ត ឯកឧត្តម គឹម បូរី ម្ចាស់ដីបានស្នើសុំតុលាការចេញដីការក្សាការពារ ។លុះដើមឆ្នាំ២០១៥ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដាក់ការសន្និដ្ឋានជាលាយលាក់ អក្សរថាតាមការអង្កេតនិងពិនិត្យរបស់ក្រុមការងារឃើញថាលោកសំ គូលីន ពិតជាបានដាំដំណាំ ដំឡូងមីលើដីចំណុចភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពិតប្រាកដ ហើយ ត្រាក់ទ័ររបស់លោកឧកញ៉ា សេង ឈុនឡេង បានភ្ជួរពីលើដីចំនួន២០ហិកតា ដែលមានមេការ ទទួលស្គាល់រួចហើយ ។ រីឯដំឡូងមី៣០ហិកតា ទៀតមានក្រុមចូលរួម បានឃុបឃិតគ្នា កាប់ បំផ្លាញ ដែលមានឈ្មោះ ចាន់ នី ឈ្មោះ ចាប វ៉ិត ដើម្បីប្រមូលផលប្រយោជន៍។ ការបាត់បង់ ខូចខាតខាងលើ លោក សំ គូលីន ទាមទារឲ្យមានអ្នកទទួលខុសត្រូវ និងមានសំណង ក្នុងតម្លៃ ១ហិកតា ចំនួន ១៥០០ ដុល្លា។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះលោក មី មគ្គ អភិបាលរងខេត្ត បានអោយ ភាគី ទាំង២ចូលជួបទល់មុខគ្នាដោះស្រាយ តែក្រោយការជួប មិនទទួលបានលទ្ឋផល តាមការរំពឹង នោះឡើយក្រៅពីប្រើពាក្យថាសុំពន្យារការដោះស្រាយ។

ជុំវិញការ ការចោទប្រកាន់ថា ឧកញ៉ា សេង ឈុនឡេង មានអំណាចនិងមានបក្សពួក ជាអ្នកធំ ក្នុងខេត្ត កាប់បំផ្លាញដំឡូងមីប្រជាពលរដ្ឋ៥០ហិចតា មិនព្រមចេញសំណង កំណើតថ្មី មិនអាច ទាក់ទងបំភ្លឺពីឧកញ៉ា សេង ឈុនឡេង បាននៅឡើយទេព្រោះមិនលេខទូរសព្ទ័ទាក់ទង៕ ចិត្តធំ

2015_08_11-2

2015_08_11-1

 

Leave a Reply

(*) Required, Your email will not be published