ស្ត្រី​បែបណា ដែល​បុរស គួរ​ជ្រើសរើស​ជា​ភរិយា​?

, , Leave a comment

24-7-2015 (2)

១-​ស្ត្រី​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​
​គួរ​ពិចារណា​ទៅលើ​អ្នក​ដែលមាន​ការជឿជាក់​ចំពោះ​ខ្លួន​ហើយ​ជ្រើស​រើសយក​អ្នក​ដែល​ខ្លួនឯង​យល់​ទៅរួច​។ ផ្ទុយទៅវិញ ប្រសិនបើ​ជ្រើស​រើសយក​អ្នក​ជឿជាក់​លើ​ខ្លួនឯង​ខ្ពស់​ពេក​ជីវិត​គូស្នេហ៍​របស់​អ្នកនឹង​ផុយស្រួយ​បំផុត​។ ដូច្នេះ​មធ្យោបាយ​ល្អ​បំផុត គួរ​ជ្រើសរើស​មនុស្ស​ដែលមាន​ការជឿជាក់​លើ​ខ្លួនឯង​អាច​រស់​នៅបាន​ដោយ​ខ្លួនឯង​ទាំង​ឋានៈ​ប្រាក់កាស និង​អារម្មណ៍​។​

 

២-​ស្ត្រី​មាន​បញ្ហា​
​ស្ត្រី​មាន​សម្រស់​តែមួយ​មុខ​នៅពេល​អាយុ​កាន់តែ​ចាស់​កាន់តែ​យ៉ាប់​ខុសគ្នា​ពី​ស្ត្រី​ដែល​ចេះ​គិត​ទោះបីជា មិនបាន​សម្ផស្ស​ក្តី​តែ​ស្ត្រី​ប្រភេទ​ខ្លះ​មាន​អ្វី​ថ្មីៗ ស្ថិតនៅ​ពីក្រោយ​ទាក់ទាញ​កែវភ្នែក​បុរស​។ នាង​មិន​ព្រម​ឲ្យ​ខ្លួនឯង​ក្លាយទៅជា​វត្ថុ​ដែល​គួរ​ឲ្យ​ធុញទ្រាន់​នោះឡើយ​។​

 

៣-​ស្ត្រី​ដែល​ចូលចិត្ត​ដូច​អ្នក​
​គួរ​មាន​ចំណូលចិត្ត​ដូចគ្នា​ដូចជា​ប្រសិនបើ​អ្នក​ចូលចិត្ត​បែប​ខ្លាំងៗ តែ​គូ​អនាគត​បែរជា​ចូលចិត្ត​ទន់ភ្លន់​បញ្ហា រមែង​កើតមាន​យ៉ាង​ប្រាកដ​ដូច្នេះ​អ្នក​គួរ​ជ្រើស​រើសយក​អ្នក​ដែលមាន​រស​និយម​ដូចគ្នា ។ ចំណុច​នេះ​មិន​ទាមទារ​ឲ្យ​ស្ត្រី​ត្រូវ​ដឹង​គ្រប់​ច្រកល្ហក​ដើម្បី​ឲ្យ​ភាគី​បុរស​មាន​សេចក្តីសុខ​នោះទេ  គ្រាន់តែ​សុំ​រឿង​លើ​គ្រែ​រវាង​អ្នក​ទាំងពីរ​មាន​ចំណុច​ទាក់ទាញ​ចិត្ត​រវាង​គ្នា នឹង​គ្នា​ខ្លះ​តែប៉ុណ្ណោះ​។​

 

៤-​ស្ត្រី​ដែល​ចេះ​យោគយល់​គ្នា​
​គូជីវិត​គួរផ្តល់​ការគោរព​ចំពោះ​ខ្លួន​អ្នកចេះ​ស្តាប់​គ្នា​ទៅវិញទៅមក​ទោះបី​ចំណុច​ខ្លះ​មិនអាច​យល់ស្រប​ក៏ដោយចុះ​គូ​អនាគត​ល្អ​មិនគួរ​បំបាក់មុខ​អ្នក​នៅ​ចំពោះមុខ​អ្នកដទៃ​ឬ​មនុស្ស​នៅក្នុង​សង្គម​គ្រួសារ​តែ​ត្រូវ ចេះ​អត់ធ្មត់​រង់ចាំ​មក​ជជែក​តែ​ពីរ​នាក់​តតួ​ស្ត្រី​ដែលមាន​ការគោរព​រាប់​អាន​ចំពោះ​ស្វាមី​រមែង​មាន​កិរិយា មារយាទ​គួរ​ឲ្យ​សរសើរ​ព្រមទាំង​មានចិត្ត​អត់ធ្មត់​យ៉ាង​ល្អ​គ្រប់​ស្ថានការណ៍​ទាំងអស់ ។​

 

៥-​ស្ត្រី​ដែល​ព្រម​ប្រគល់​សេចក្តីសុខ​ឲ្យ​តាមបែប​បុរស​
​នាង​ត្រេកអរ​ស្វាគមន៍​មិត្តភក្តិ​ស្វាមី​ដែល​មក​ជជែក​គ្នា​លេង​ដោយមាន​នំចំណី​កំប៉ិកកំប៉ុក​ទទួលទាន​កំដរ​។ គូជីវិត​ដែល​ល្អ​គួរ​យល់​ពី​ចំណូលចិត្ត​ដែល​ខុសប្លែកគ្នា​រវាង​ភេទបុរស​និង​ស្ត្រី ដូចគ្នា​នឹង​បុរស ដែល​យល់ចិត្ត​នៅពេល​នាង​ត្រូវ​ការដើរ​ផ្សារ​ជាមួយ​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​នាង​ដែរ​។​

 

៦-​ស្ត្រី​ដែល​មិន​ចាំ​ចាប់កំហុស​
​ភរិយា​ដែល​ល្អ​គួរ​ដឹងថា​មិន​ចាំ​ចាប់កំហុស​ហើយ​ដឹង​ពី​កាលៈទេសៈ​ថា​ពេលណា​គួរ​និយាយ​និង​ពេលណា គួរ​បណ្តោយ​ទៅតាម​សាច់រឿង​ប៉ុន្តែ​ក្នុងករណី​ដូចជា​បុរស​ជា​ស្វាមី​ចេញទៅ​ក្រៅ​អស់​ពេញ​មួយ​យប់ ដោយ​មិន​ប្រាប់​នោះ​សូម​ផ្តាំ​ទុក​ទៅ​ចុះ​ថា​ពុំមាន​ភរិយា​ដ៏​ល្អ​ណា​ម្នាក់​បណ្តោយ​ឲ្យ​ហេតុការណ៍​នេះ រំលង​ទៅ​យ៉ាង​ស្រួលៗ​នោះទេ​។​

 

៧-​ស្ត្រី​ដែល​អាច​ចុះសម្រុង​ជាមួយ​
​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ភរិយា​ល្អ​មិន​ត្រឹមតែ​ចេះ​ការងារ​នៅក្នុង​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ​តែ​ត្រូវ​ចេះ​សម្របសម្រួល ខ្លួន​ទាំង​នៅក្នុង​សង្គម​គ្រួសារ​និង​ពេល​ស្វាមី​នាំទៅ​ចូលរួម​ក្នុងសង្គម​ខាងក្រៅ​។ លក្ខណៈ​បែបនេះ​បង្ហាញ​ឲ្យ ឃើញថា​នាង​ជា​មនុស្ស​ព្យាយាម​ស្វែងយល់​ហើយ​ស្រឡាញ់​បុគ្គល​ដែលមាន​សារសំខាន់​ក្នុង​ជីវិត​របស់​ស្វាមី ព្រមទាំង​មិន​ព្យាយាម​អូសទាញ​ស្វាមី​ឲ្យ​ងាក​ចេញពី​មិត្ត​ដ៏​ល្អ​របស់​ស្វាមី​។​

 

៨-​ស្ត្រី​ដែល​ស្រឡាញ់​អ្នក​
​ប្រសិនបើ​អ្នក​បាន​ជួប​នារី​ណា​ម្នាក់​មាន​ទឹកចិត្ត​ស្រឡាញ់​អ្នក​ដោយស្មោះ​អស់ពីដួងចិត្ត​នោះ​អ្នក​ត្រូវ​ព្យាយាម ថ្នម​ថែ​នាង​ទុក​ឲ្យ​ជាប់​។  វិធី​ដែល​អាច​ពិសោធ​មើលថា​នាង ស្រឡាញ់​អ្នក​ពិតមែន ឬ អត់​នោះ​គឺ​សង្កេត​ពី​វិធី​ដែល​នាង​សម្លឹងមើល​និង​សកម្មភាព​ប្រតិបត្តិ​របស់​នាង​ចំពោះ​អ្នក​រាល់ថ្ងៃ​៕

24-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published