ការរក្សាធ្មេញឲ្យសស្អាត មិនត្រឹមតែធ្វើឲ្យញញឹមស្អាតប៉ុណ្ណោះទេ វាថែមទាំងជួយការពារសុខភាពរបស់អ្នកមិនឲ្យកើតជំងឺផ្សេងៗផងដែរ…។
-បន្ថយការប្រឈមនឹងជំងឺមហារីក ៖ ការស្រាវជ្រាវបានរកឃើញថា អ្នកដែលធ្លាប់កើតជំងឺរលាកអញ្ចាញធ្ងន់ធ្ងរ មានទំនោរទៅរកជំងឺមហារីកសួត ប្លោកនោម និងលំពែង កើនឡើង១៤ភាគរយ។
អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ប្រតិកម្មតបតនៃប្រព័ន្ធការពារ មានការឆ្លងរោគនៅអញ្ចាញ អាចមានការទាក់ទងដល់ការកើតមហារីក។ ដូច្នេះអ្នកគួរទៅជួបជាមួយទន្តពេទ្យ យ៉ាងហោច២ដង ក្នុង១ឆ្នាំ ព្រោះរោគអញ្ចាញមិនសម្តែងឲ្យឃើញ ពីអាការចុកចាប់ និងមិនងាយសង្កេតដឹងឡើយ។
-ប្រឆាំងជំងឺទឹកនោមផ្អែម ៖ ប្រសិនបើអ្នក មានរោគអញ្ចាញធ្មេញ នឹងមានឱកាសកើតការ ប្រឆាំងអ៊ីនស៊ូលីន (ប្រភពនាំឲ្យកើតជំងឺទឹកនោមផ្អែម) កើតឡើងទ្វេដង។
-ការពារជំងឺបេះដូង ធ្មេញពុក និងរលាកអញ្ចាញ ៖ ជាមូលហេតុដែលបង្កើនចំនួនបាក់តេរី ក្នុងប្រអប់មាត់ ដែលអាចឆ្លងចូលដល់ចរន្តឈាម ធ្វើឲ្យមានឱកាសកើតជំងឺរលាកភ្នាសបេះដូង ដែល បង្កើនការប្រឈមនឹងការកើតសរសៃឈាមខួរក្បាលត្បៀតស្ទះ៕