ការ​វាយតប់​គ្នា​របស់​សិស្សសាលា​បានក្លាយ​ជា​ទៅ​រឿង​ធម្មតា​(​វិ​ដេ​អូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ : សព្វថ្ងៃ​ករណី​សិស្សសាលា​វាយតប់​គ្នា ហើយ​ថតរូប​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ ដោយហេតុ​ការណ៍​គួ​ឲ្យ​ហួសចិត្ត​ទិដ្ឋភាព​បែបនេះ​ត្រូវគេ​ប្រទះឃើញ​ជា​ហូរហែ​មិន​ថា នៅ​ភ្នំពេញ ឬ​ទីប្រជុំជន​នានា​នោះទេ​។​

 

​ទិដ្ឋភាព​បែបនេះ​អាច​និយាយបានថា សីលធម៌​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​ពិតជា បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មិនមែន​បុគ្គល​ណា​ម្នាក់​ជា​ដោះស្រាយ​នោះឡើយ ដោយ​វា​ជាការ​ចូលរួមចំណែក​ទាំ​ង​អស់​គ្នា ទាំង​សមាជិក ក្រុមគ្រួសារ​ដែលជា​កោ​រសិកា​នៃ​សង្គម​។ ប្រសិនបើ​មិន​ដូច្នេះ​ទេ វា​នឹង​ក្លាយជា​រឿង​មួយ​ដែលថា ការ​វាយតប​គ្នា​របស់​ក្រុមយុវជន យុវនារី នាពេល​បច្ចុប្បន្ន​បានក្លាយ​ទៅជា​រឿង​ធម្មតា​។​

 

​ជា​ពិស​ទៅទៀត​ចំពោះ​បញ្ហា​នេះ​ក្រសួង អប់រំ យុវជន និង​កីឡា ជា​អ្នកដើរតួ​យ៉ាងសំខាន់​មួយ​ផងដែរ ក្នុងការ​រៀបចំ ឬ​ដោះស្រាយ​បញ្ហា​សង្គម​ទាំងអស់នេះ ដើម្បី​ធានា​ឲ្យ​បាន​ប្រាកដថា សិស្សសាលា ប្រុស ស្រី ក្មេង ពិតជា​បាន​ចូលក្នុង​បន្ទាប់​រៀន​ដោយ​មិន​ត្រៀមលក្ខណៈ​ប្រយុទ្ធ​គ្នា​នោះ​៕

14-8-2015

 

 

Leave a Reply

(*) Required, Your email will not be published