ភាព​ភ្លើតភ្លើន នឹង​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​

, , Leave a comment

14-8-2015

14-8-2015 (2)

​រាជធានី​ភ្នំពេញ : ភាព​ផុសផុល​នៃ​សង្គម​ជឿនលឿន​បានធ្វើ​ឲ្យ​ស្ដ្រី​ភាគច្រើន​មាន​អារម្មណ៍​ថា កំពុង​ទទួលរង​នូវ​ការ​រាលដាល​នៃ​ជ​អេដស៍ ជាមួយគ្នានេះ ស្ដ្រី​តែងតែ​ខ្លាចរអា​ជានិច្ច ពី​ព្រោះតែ​គ្មាន​ជំនឿ​ទៅលើ​ការស្មោះត្រង់​របស់​ប្ដី​ឡើយ​។​

 

​បុរស​ដែល​កំពុងតែ​ភ្លើតភ្លើន​នឹង​រឿង ស្រី ស្រា និង​ល្បែងស៊ីសង អាចធ្វើ​ឲ្យ​ទ្រព្យសម្បត្ដិ​ដែល​ខ្លួន​ខំរ​កដោយ​ពិបាក ត្រូវ​រលាយ​ក្នុងពេល​តែមួយ ជួនកាល​ថែមទាំង​នាំ​អេដស៍​ចូល​ផ្ទះ​ថែមទៀត​។ បើ​បុរស​ទាំងអស់​តាំងខ្លួន​ថា គ្រាន់តែ​ទៅរក​ការសប្បាយ ហើយ​ចេះ​ការពារ នោះ​ពួកគាត់​ពិតជា​មិន​ឆ្លង​មេរោគ​អេដស៍​ឡើយ​។​

 

​ផ្ទុយទៅវិញ​បើ​ពួកគាត់​ទៅរក​ស្ដ្រី​បម្រើ​ផ្លូវភេទ ហើយ​ពួកគាត់​មិនបាន​ប្រើ​ស្រោមអនាម័យ​ការពារ​នោះ ពួកគាត់​អាច​នឹង​ឆ្លង​មេរោគ​អេដស៍​មិន​ខាន​។ បើ​ការប៉ះពាល់​នេះ​វា​ពិឃាត​ត្រឹមតែ​អ្នក​ដែល​ប្រ​ព្រឹ​ត្ដ​នូវ​ឧបាយ​មុខ​នោះ វា​ជាការ​មួយ​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ទៅហើយ​។ ប៉ុន្ដែ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​បំផុត​នោះ គឺ​វា​ថែមទាំង​បន្ដ​ឈានទៅ​ផ្ដាច់ជីវិត​ប្រពន្ធ​កូន​ដែល​ស្លូតត្រង់​ពុំបាន​ប្រ​ព្រឹ​ត្ដ​ខុស​នោះ​ថែមទៀត​។​

 

​ស្ដ្រី​មេផ្ទះ​ភាគច្រើន បើទោះជា​ដឹងថា ប្ដី​របស់ខ្លួន​ដើរលេង​ខិលខូច​ក្រៅ​ផ្ទះ​ច្រើនក្ដី​ក៏​មិន​ហ៊ាន​និយាយ​ជាមួយ​ប្ដី ឲ្យ​ប្ដី​ចេះ​បង្ការ​ខ្លួន ចេះ​ប្រើ​ស្រោមអនាម័យ​ជាមួយ​ស្រី​ផ្សេង ឬក៏​សំណូមពរ​ឲ្យ​ប្ដី​ប្រើ​ស្រោមអនាម័យ​ដែរ​។ ដូច្នេះ​ស្ដ្រី​មេផ្ទះ​កម្រ​ហ៊ាន​និយាយ​ជាមួយ ប្ដី​ពី​រឿង​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺអេដស៍ ជាពិសេស​ជំរុញ​ឲ្យ​ប្ដី ទៅធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍ ដើម្បី​ឲ្យ​អស់​ក្ដី​សង្ស័យ និង​សៅហ្មង​ទៅ​ថ្ងៃមុខ​ទៀត​នៅក្នុង​ក្រុមគ្រួសារ​ណាស់​។​

 

​សង្គម​ខ្មែរ​កំពុងតែ​ត្រូវ​បំពុល​ដោយ​វប្បធម៌​ពាលា​អាវាសែ ស្រី​ស្រា ម៉ាស្សា ខា​រា​អូ​ខេ គ្រឿងញៀន ប​ញ្ឆា​រ អំ​ហ្វេ​តា​មីន​ជាដើម គួរ​ឲ្យ​ភ័យខ្លាច​។ សព្វថ្ងៃ​បុរស​មួយចំនួន​កំពុងតែ​ប្រលែង​លេង​នឹង​ក្ដី​វិនាស​មច្ចុរាជ​ដោយ​ភ្លេចខ្លួន ខិតខំ​ប្រលងប្រជែង​សំញែង អួត អាង និង​ស៊ីចាយ​សប្បាយ ហ៊ឺហា ស្រី ស្រា បារ បន ខា​រា​អូ​ខេ យ៉ាង​ងុប​ង​ល់​។ បញ្ហា​ទាំងនេះ​បានធ្វើ​ឲ្យ​សង្គម​មាន​ភាពច្របូកច្របល់ និង​ភាព​ភាពក្រីក្រ ជាពិសេស​នាំមក​នូវ​ផលប៉ះពាល់​ដល់​ស្ដ្រីភេទ ទាំង​ផ្នែក​ផ្លូវកាយ​ផ្លូវ​ចិ​ត្ដ និង​មនោសញ្ចេតនា​។ ជាអាទិ៍​នៅពេល​បានដឹងថា ស្វាមី ឬ​កូន​មាន​ជំងឺអេដស៍​អារម្មណ៍​ត្រូវ​ស្រកស្រុត ខ្មាស​គេ បង់ទ្រព្យ និង​ទ្រុឌទ្រោម​សុខភាព​។​

 

​បើ​បុរស​នៅតែ​មិន​ព្រម​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ប្រ​ព្រឹ​ត្ដ​ទេ នោះ​គាត់​នឹង​បាត់​អ្វីៗ ទាំងអស់​រួម​នឹង​ជីវិត​របស់ខ្លួន​ផង​។ បើ​លោកអ្នក​ប្រថុយ​នឹង​ការសប្បាយ​មួយ​ភ្លែត​រួច​ត្រូវ​រង​ទុក្ខ​មួយ​គ្រួសារ​នោះ​លោក​អ្នកនឹង​សោកស្ដាយ​អស់​មួយជីវិត​៕

 14-8-2015 (1)  14-8-2015 (3) 14-8-2015 (4)

 

Leave a Reply

(*) Required, Your email will not be published