ហេតុអ្វី​ការរួម​ភេទ ជា​រឿង​សំខាន់​?ហេតុអ្វី​ការរួម​ភេទ ជា​រឿង​សំខាន់​?

, , Leave a comment

14-8-2015

​តើ​មាន​ពេលណា​ដែល​អ្នក​ចោទសួរ​ខ្លួនឯង​ថា : ហេតុអ្វី​ការរួម​ភេទ​មាន​តួនាទី​សំខាន់​ចំពោះ​យើង​ដែរឬទេ​?
​ការរួម​ភេទ​វា​សំខាន់ ខណៈដែល​យើង​ប្រ​ព្រឹ​ត្ដ​ជាមួយ​មនុស្ស​សំខាន់ ព្រោះថា មានតែ​មនុស្ស​សំខាន់​ទេ ដែល​អ្នក​អាច​លះបង់​កាយ ចិ​ត្ដ វាចារ ដោយ​ពុំមាន​ស្ដាយក្រោយ​នោះ​។ វា​ពុំមែន​ជា​អ្វីដែល​គ្រួសារ ឬ​សាលារៀន​ផ្ដល់​ឲ្យ​អ្នក​បាន​។ ជាក់ស្ដែង​ការប្រគល់​ប្រាណ​ចិ​ត្ដ​ឲ្យ​មនុស្ស​ដែល ស័ក្ដិសម និង​ត្រូវ​ពេល ត្រូវ​វេលា វា​បញ្ចៀស​អ្នក​ចាក​ផុត​អំពី​វិប្បដិសារី​នៅ​ថ្ងៃក្រោយ​។ ប្រសិនបើ​រឿង​ពុំគួរ​កើត​ដោយ​ហេតុផល​ណាមួយ​វា​អាច​កើតឡើង​បាន​។​

 

​ហេតុអ្វី​ការរួម​ភេទ​ជួយ​ឲ្យ​អ្នកមាន​សុភមង្គល​ជាង​មុន​?
​ការស្រាវជ្រាវ​ទាំងឡាយ​បង្ហាញថា ការរួម​ភេទ​វា​ជួយ​ស្រាយ​បញ្ហា​ធ្វើ​ឲ្យ​ស្ដ្រេ​ស ក៏ដូចជា​កាត់បន្ថយ​នូវ​ការឈឺចាប់​។ ថាមពល​ថ្មី អារម្មណ៍​ស្រស់ថ្លា អាច​នាំមក​ដោយ​ការរួម​ភេទ មួយ​ដែល​អ្នក​ពេញចិត្ដ​ពេញ​ថ្លើម​។​

 

​ប្រការ​ត្រូវ​ចងចាំ​
​ការរួម​ភេទ​វា​ជួយ​ឲ្យ​ទំនាក់ទំនង​អ្នក​ប្រសើរ​ជាង​មុន​ទាំង​កាយ​ក្លៀវក្លា​ជាង​មុន ហើយ​បញ្ហា​ភ្លឺស្វាង​ជាង​មុន​ដែរ​។ ការរួម​ភេទ ជា​ចំណង​ចង​ផ្អោប​បេះដូង​២​ដែល​ដង្ហោយ​រកគ្នា​។ ប៉ុន្ដែ​ត្រូវ​ចងចាំ​ថា ភាពល្អប្រសើរ​ខាងលើ​អាច​ទទួល​បានតែ​ក្នុងករណី​អ្នក​រើស​ចំ​មុខសញ្ញា ហើយ​ផល​បញ្ច្រាស​ពិតជា​អាក្រក់​ណាស់​ប្រសិន​អ្នក​ផ្ញើខ្លួន​ផ្ញើប្រាណ​ខុស​គោលដៅ​។ ស្នេហ៍​ដូច​ភ្លើងចំបើង ស្នេហ៍​ដើម្បី​…​បំភ្លេច​។​ល​។ វា​កាន់តែ​នាំមក​នូវ​ប្រតិកម្ម​មួយ​មិនល្អ​សម្រាប់​ជីវិត​។​

 

​ហេតុនេះ​កុំ​សាកល្បង​ឲ្យ​សោះ​! ប្រសិន​ករណី​អ្នក​ពុំទាន់​ត្រៀម​កាយ ត្រៀម​ចិ​ត្ដ​ឲ្យ​បាន​ស្រួលបួល​នោះ​!៕

14-8-2015 (1)

 

Leave a Reply

(*) Required, Your email will not be published