ស្លាប់​១២ និង​២៤ រងរបួស ក្នុងករណី​រថយន្ត​ដឹក​អ្នកដំណើរ​ធ្លាក់ ពីលើ​ភ្នំ​ដងរ៉ែក​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ : យ៉ាងហោចណាស់​មនុស្ស​១២​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​២៤​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បើក​ធ្លាក់​ភ្នំ​ដងរ៉ែក​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ នៅ​ភូមិ​ជើង ភ្នំ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

 

​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​បាននាំគ្នា​ទៅ​ដើរ​ធ្វើបុណ្យ នៅតាម​បណ្តា​វត្ត​នានា​នៅ​ជាយដែន ហើយក៏​នាំគ្នា​ហួស​ទៅលេង​នៅ​ច្រក​ជាំ​តែ បែរ​ជួប​គ្រោះ​អកុសល​តែម្តង​។​

 

​ក្រោយ​កើតហេតុ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​បញ្ជា​កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ រួមទាំង​រថយន្ត​សង្គ្រោះបន្ទាន់​គ្រប់​អង្គភាព ចេញទៅ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ភ្លាមៗ ហើយ​ជនរងគ្រោះ ក៏​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់ នៅតាម​មន្ទីរពេទ្យ នៅ​ស្រុក​អន្លង់វែង និង​ក្នុង​ទី​រួម​ខេត្ត​។ ជនរងគ្រោះ​ដែល​ស្លាប់​១២​នាក់ មាន​ស្រី​១១​នាក់ ហើយ​អ្នករងរបួស​២៤​នាក់ មាន​ស្រី​២២​នាក់​។

 

​ទោះបីជា​យ៉ាង លោកស្នងការ​មិនទាន់​បញ្ជាក់​ពី​មូលហេតុ នៃ​ការ​ក្រឡាប់​រថយន្ត​នេះ​នៅឡើយ​ទេ​៕

13-8-2015 13-8-2015 (1) 13-8-2015 (2)

 

Leave a Reply

(*) Required, Your email will not be published