សំណុំរឿង​កញ្ញា សា​សា កូនស្រី​ឧកញ៉ា អ៊ុត ធី បើករថយន្ត​បុក​ជន​រងគ្រោះ អាច​ប្រើ​ឈ្មោះ “​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ​” បានទេ​?

, , Leave a comment

13-8-2015 (2)

13-8-2015 (5)

​រាជធានី​ភ្នំពេញ : ការអះអាង​របស់​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ​សា​សា គឺ​គ្រាន់តែ​ជាការ​គេចវេះ​មួយ​តែប៉ុណ្ណោះ ពោល​ការពិត​នៅតែ​ជាការ​ពិត​ដូច​ពាក្យចាស់​មួយ​ឃ្លា​តំណាល​ថា “​ដំរី​ងាប់​មិនអាច​យក​ចង្អេរ​បាំង​ជិត​នោះឡើយ​” ដែល​នេះ​អាច​សបញ្ជាក់​ឲ្យ​ឃើញច្បាស់​ក្រឡែត​ថា នាង​សា​សា​កំពុងតែ​និយាយ​កុហក​មហាជន​យ៉ាង​ប្រាកដ ក្រោយ​ពេលដែល​រូបភាព​នៃ​ឃ្លឹប​វីដេអូ​ត្រូវបាន​លាត​ត្រ​ដាន​។​

 

 

​អ្នក​ដែល​ធ្លាប់​អាណិត​នាង​ក្នុង​គ្រា​ដែល​ត្រូវបាន​លោក សុខ ប៊ុន និង​អង្គរក្ស ទាត់​ធាក់​យ៉ាងដំណំ កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅនេះ ប្រែជា​មក​ខឹងសម្បា​សា​សា និង​និយាយ​រិះគន់​ដូច​ជះ​លាមក​ទាំង​កន្ថោរ​ថា​នាង មិនចាំបាច់​ពោល​ពាក្យ​កុហក​មហាជន​នោះទេ ហើយ​នាង​គួរតែ​ហ៊ាន​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​ខ្លួន​បានធ្វើ​កោតតែ​នាង ចេះ​ហាមាត់​ប្រកែក​ទៅរួច​ថា ឡាន​ទំនើប​ម៉ាក Porsche ពណ៌​ស​ពាក់​ស្លាក​លេខ 2AD-7888 ដែល​បើក​បុក​រ៉ឺម៉ក​ដឹក​កក​នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​នោះ ជា​ឡាន​របស់​មិត្តភក្តិ​នាង​ទៅវិញ ហើយ​ថែមទាំង​កុហក​ខ្លួនឯង​និង​មហាជន​ទៀតថា នៅ​យប់កើតហេតុ​នោះ​នាង​មិនបាន​ចូលទៅ​ផឹកស៊ី​នៅ​ហាង​តោ​ពីរ​នោះឡើយ​។ មជ្ឈដ្ឋាន​មហាជន​និយាយថា ចុះ​រូប​នៅក្នុង​កា​ម៉េ​រា​នៃ​ហាង​ផឹកស៊ី​តោ​ពីរ​ក្រុង​បាត់ដំបង​ដែលមាន បញ្ជាក់​ថ្ងៃខែ​ពេលវេលា​ជុំគ្នា​ប្រមាណ​ជិត​១០​នាក់​រួមទាំង​នាង​ផង​នោះ​ជា​រូប​នរណា​?

 

​គួរ​បញ្ជាក់ថា ជនសង្ស័យ​២​នាក់​ដែល​ស្ថិតនៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​ជឿថា បង្កឡើង​ដោយ​កញ្ញា​សា​សា ត្រូវបាន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តំណាង​អយ្យការ​រួច​មួយឈុត​ហើយ​។ នៅមាន​អ្នកពាក់ព័ន្ធ​ច្រើន​នាក់​ទៀត​ក្នុង​ចង្កោម​នេះ​នឹងត្រូវ​កោះហៅ​អត់ ឲ្យ​រួចខ្លួន​ទទេ​ស្អាត​ទេ ទៅ​ឆ្លើយបំភ្លឺ ដើម្បី​រក​យុត្តិធម៌​ឲ្យ​កញ្ញា​សា​សា ថា​តើ បាន​បើករថយន្ត​ទាំង​ស្រវឹង​បុក​មែនឬ​អត់​? ព្រោះ​កញ្ញា​សា​សា បាន​ឆ្លើយ​ធ្វើ​ដូច​អត់​ដឹង​ខ្យល់​អ្វី​ទាំងអស់ ហើយ​ទម្លាក់កំហុស​លើ​បណ្តាញសារព័ត៌មាន​ទៀតផង​។​

 

​ថ្មីៗ​នេះ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​គេ​ឃើញ​នាង​បាន​សរសេរ​សារ​ជា​ភាសា​ខ្មែរ​មួយ​ឃ្លា​ក្នុងន័យ​បញ្ជាក់ នូវ​ភាព​ស្អាតស្អំ​របស់​នាង​ថា “​បើសិន​ខ្ញុំ​ជា​មនុស្ស​អាក្រក់ សាង​តែ​អំពើ​បាប​មិនដែល​ធ្វើអំពើ​ល្អ​សូម​ឲ្យ​ទេវតា​យក​ជីវិត​ខ្ញុំ ក្នុងឆ្នាំនេះ​ចុះ មិនបាច់​ទុក​ឲ្យ​ខ្ញុំ​មានជីវិត​រហូតដល់​ឆ្នាំក្រោយ​ទេ​”​។ កញ្ញា សា​សា ដែល​សម្បូរ​រឿងអាស្រូវ​ធ្លាប់​ប្រកា​សរក​យុត្តិធម៌​សម្រាប់​ខ្លួនឯង​នោះ ពេលនេះ​«​យុត្តិធម៌​» ប្រាកដជា​ជាន់​.​ក​គាត់​វិញ​មិន​ខាន​៕

13-8-2015 13-8-2015 (1)  13-8-2015 (3) 13-8-2015 (4)

 

Leave a Reply

(*) Required, Your email will not be published