រាជធានីភ្នំពេញ : ការស្លៀកពាក់របស់យុវតីនៅក្នុងសង្គមខ្មែរកាន់តែសិចស៊ី ដែលការស្លៀកពាក់របៀបនេះ នៅតាមទីជនបទពុំសូវមានទេ តែនៅតាមបណ្តាទីរួមខេត្ត ក្រុង និងនៅក្នុងទីក្រុងភ្នំពេញតែម្តង ពិសេសនោះគឺយុវតី ដែលជាសិស្ស និស្សិត នៅតាមសាកលវិទ្យាល័យមួយ ចំនួនក៏មានការស្លៀកខ្លីៗ ខើចលើ ខើចក្រោម ដែលមើទៅគួរស្រើបស្រាល។ ការស្លៀកពាក់របៀបសិចស៊ីរបស់យុវតីខ្មែរយើង ជាពិសេសសិស្សនិស្សិតនោះ គឺមើលទៅវាមិនសមរម្យទេ ព្រោះថា ការស្លៀកពាក់បែបហ្នឹងវាហួសហេតុពេក គឺបានធ្វើឲ្យមានការប៉ះពាល់ដល់កិតិ្តយសសង្គម ប្រទេសជាតិ កិត្តិយសខ្លួនឯង និងគ្រួសារ។
ទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសង្គម ព្រោះការស្លៀកពាក់ខ្លីយ៉ាងនេះ បានបង្ហាញភាពស្រៀវស្រើបដល់ជនទាំងពួងនៅក្នុងសង្គម ជាពិសេសមនុស្សប្រុសតែម្តង ដែលអាចបង្កឲ្យមានការកើនឡើង នៃឧក្រិដ្ឋជនដែលចាប់រំលោភសេពសន្ថវៈ។ ប្រសិនបើយុវតីខ្មែរយើង គេស្លៀកពាក់ខ្លីសមរម្យល្មមនោះ វាមិនមានការប៉ះទង្គិចទៅលើវប្បធម៌ប្រពៃណីខ្មែរយើងទេ ប៉ុន្តែមិនគួរគប្បីស្លៀកពាក់ខ្លីពេកនោះទេ។ ដូច្នេះវាមិនជាបញ្ហាអ្វីទេ បើយុវតីខ្មែរយើង គេទទួលយកនូវវប្បធម៌បរទេសក៏ពិតមែនតែឲ្យសមអ្វីដែលជាខ្មែរផង៕