៧​ចំណុច​ធ្វើ​ឲ្យ​កូន​អ្នក​ឆ្លាត​វៃ​

, , Leave a comment

13-8-2015 (1)

ក្រៅពី​កត្តា​សុខភាព​ពី​ធម្មជាតិ​ដ៏​ល្អ​ហើយ​នោះ បរិយាកាស​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ក៏​ជា​កត្តា​ចម្បង​បន្ថែម​ដើម្បី​ឲ្យ​កូន​ឆ្លាត​វៃ​ផងដែរ អ្វីដែល​ត្រូវធ្វើ​នោះ គឺ​មិនមែន​ចាំ​រហូត​កូន​ធំ​ជ្រុល​នោះទេ ត្រូវ​បង្រៀន និង​យកចិត្តទុកដាក់​ចំពោះ​ឥរិយាបថ​របស់​ក្មេង​តាំងពី​តូច​ទើប​ជាការ​ប្រសើរ​។ ដូច្នេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នៅ​ចំណុច​ខាងក្រោម​ដែល​អ្នកជា​ឪពុកម្តាយ​គ្រប់រូប​គួរ​ប្រតិ​តប​ត្តិ​តាម​ដើម្បី​ឲ្យ​កូន​មាន​ប្រា​ជ្ងា​ឈ្លាសវៃ ៖

 

១-​រំលឹក​ដាស់តឿន​
​ឪពុកម្តាយ​គួរ​ឧស្សាហ៍​ចំណាយពេល​សម្លឹងមើល​ភ្នែក​របស់​កូនតូច​អ្នក​ដោយ​ក្តី​ស្រឡាញ់ និង​ដាក់​គេ​ឲ្យ​ឆ្លុះ​មើល​ខ្លួនឯង​ក្នុង​កញ្ចក់​ជាដើម​។ ម្យ៉ាង​អ្នក​អាច​ប្រើ​ផ្ទាំង​រូប​ផ្សេងៗ បង្ហាញ​ពី​ចំណុច​ខុសប្លែក​ចំពោះ គេ​ទោះបីជា​គេ​មិនអាច​យល់ច្បាស់​នូវ​អត្ថន័យ​ទាំងនោះ​ក៏ដោយ​តែ​វា​ជាការ បង្កើត​ទិដ្ឋភាព​ដ៏​ល្អ​នៃ​ដំណើរការ​ខួរក្បាល​របស់​ក្មេង​។​

 

២-​ធ្វើ​ឲ្យ​គេ​សើច​
​ឪពុកម្តាយ​ត្រូវមាន​ភាព​សិ្ន​ទ្ធ​ស្នាល​ជាមួយ​កូន​ដូចជា​ច្រៀង​បំពេ ឬ​ប្រលែង​លេង​ជាមួយ​កូន​ជាទី​ស្រឡាញ់​របស់​អ្នក ដើម្បី​ឲ្យ​គេ​សើច​ឲ្យ​បាន​ច្រើន​ព្រោះ​វា​ជា​វិធី​មួយ​ដ៏​ល្អ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ផ្លូវចិត្ត​របស់គេ​។​

 

៣-​ឲ្យ​គេ​សម្រាក​បាន​គ្រប់គ្រាន់​
​ការ​គេង​ជា​រឿង​សំខាន់បំផុត​សម្រាប់​ក្មេង ដូចនេះ​ចាំបាច់​ត្រូវ​ឲ្យ​គេ​សម្រាក់​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទៀងទាត់​ពេលវេលា​។​

 

៤-​ផ្តល់​អាហារ​ត្រឹមត្រូវ​
​ក្រៅពី​ទឹកដោះគោ អ្នកជា​ម្តាយ​គួរផ្តល់​ឲ្យ​កូន​ទទួលទាន​នូវ​សារធាតុ​បំប៉ន​ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា​បញ្ចុក​បន្លែ ផ្លែឈើ ត្រី សាច់ និង​វីតាមីន​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​ជាប្រចាំ​។​

 

៥-​បង្រៀន​កូន​ឲ្យ​ធ្វើ​លំ​ហាត់ប្រាណ​
​នៅពេល​កូន​មាន​អាយុ​៣​ឆ្នាំ អ្នក​អាច​ទម្លាប់​បង្រៀន​ឲ្យ​គេ​ធ្វើ​ចលនា​លំ​ហាត់ប្រាណ​ជា​រៀងរាល់​ព្រឹក ល្ងាច ដែលជា​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព​សល់​សុខភាព​រាងកាយ​រឹងមាំ​ល្អ​។​

 

៦-​បង្កើន​ភាព​សិ្ន​ទ្ធ​ស្នាល​
​ភាពស្និទ្ធស្នាល​រវាង​អ្នក​ម្តាយ និង​កូន ដូចជា​ការបង្ហាញ​ពី​ការយល់ឃើញ​ឬ​នាំ​គេ​ទៅ​ផ្សា​រទិញ​អីវ៉ាន់​ជាមួយគ្នា ឬ​ឲ្យ​គេ​ចូលរួម​រាល់​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​ឲ្យ​បាន​កាន់តែច្រើន​កាន់តែ​ល្អ​។​

 

៧-​ធ្វើជា​គ្រូ​របស់​កូន​
​ទោះបីជា​រវល់​បែបណាក៏ដោយ អ្នក​គប្បី​ត្រូវ​ចំណាយពេល​ដើម្បី​បង្រៀន​កូន​ពី​ចម្រៀង​កុមារ ការរាប់​លេខ ការរាប់​អក្ស និង​អប់រំ​ពី​អត្តចរិត​របស់​កូន​ដោយ​យកចិត្តទុកដាក់​បំផុត​៕

13-8-2015

 

Leave a Reply

(*) Required, Your email will not be published