តើ​មួយណា ជា​ប្តី​ពិត​របស់​នាង​? បាន​ក្លាយជា​ចំណោទ​ថ្មី​សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​

, , Leave a comment

​រាជធានី​ភ្នំពេញ : រូបភាព​ជាច្រើន​សន្លឹក​ត្រូវបាន​គណនី​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Maria David ធ្វើការ​ទម្លាក់​ប្រកាស​ជា​ភាសា​អង់គ្លេស​ថា ៖ “Please help me guess which guy is me real husband, coz I got too many man so I forget which one is the real one, who know?” ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ៖« សូម ជួយ​ទាយ​ខ្ញុំ​មើល៎ថា តើ​មួយណា​ជា​ប្តី​ពិត​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​មាន​ប្រុស​ច្រើនពេក ដូច្នេះ​ខ្ញុំ​ភ្លេច​មិនដឹងថា មួយណា​ជា​ប្តី​របស់ខ្ញុំ​ទេ​, នរណា​ដឹង​?»​។ បើតាម​ការពិនិត្យ​ពាក្យសម្តី​របស់​នាង​បានធ្វើ​ឲ្យ​លេង​ហ្វ៊េ​សបុ​កមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការសរសេរ​នៅលើ​រូប​ភាពជា​ប្រយោគ​ជា​ភាសា​អង់គ្លេស​របស់​នាង​។​

 

​រូបភាព​ទាំងអស់នោះ​ត្រូវបាន​អ្នកលេង​ហ្វ៊េ​ស​បុក​យកមក​កាត់ Troll លេង ដោយ​ដាក់​អក្សរ​ពី​រូបនាង ដើម្បី​ឲ្យ​អ្នកលេង​ហ្វ៊េ​ស​បុក​ជួយ​ស្វែងរក​ប្តី​ឲ្យ​នាង​។ ប្រហែលជា​នាង​ចង់​ល្បី​ហើយ​មើលទៅ​! បានជា​មក​បង្ហោះ​រូបភាព​ចឹ​ងៗ ឲ្យ​គេឯង​ឃើញ​។​

 

​ចំពោះ​អ្នក​ដែល​និយម​លេង​បណ្តាញ​សង្គម ក៏ដូចជា​ប្រិយមិត្ត​គាំទ្រ​គេហទំព័រ​សារព័ត៌មាន​កំណើត​ថ្មី យល់​បែបណា​ដែរ​។ ចុងក្រោយ​សារព័ត៌​មានកំណើត​ថ្មី អំពាវនាវ​ដល់​យុវវ័យ​ខ្មែរ​ទាំងអស់ សូម​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​ទង្វើរ​បែបនេះ ព្រោះ​វា​ប្រាស់ចាក​ទាំងស្រុង​ពី​ប្រពៃណី​ខ្មែរ​យើង​ដ៏​ផូរផង់​៕

13-8-2015

 

Leave a Reply

(*) Required, Your email will not be published