ជនជាតិណាក៏ដោយដែលមានជីវិតរស់នៅលើលោកយើងនេះតែងតែមានជំនឿជឿជាក់លើអ្វីៗមួយ ជួនកាលអាចជឿលើរឿងដូចគ្នា ឬមិនដូចគ្នា គឺអាស្រ័យទៅលើការយល់ឃើញរបស់ពួកគេ ដែលអ្នកខ្លះគេជឿទៅលើកម្លាំងអាទិទេព កម្លាំងធម្មជាតិ ជឿលើកម្លាំងកាយ កម្លាំងប្រាជ្ញា ឬមុខមាត់រាងកាយមនុស្សធៀបនឹងអត្តចរិតល្អ ឬអាក្រក់។
ជំនឿទំនៀមទម្លាប់ប្រពៃណីរបស់ចាស់បុរាណ បានធ្វើប្រជាជនខ្មែរថែរក្សា និងជឿជាក់ ហើយក៏តាមដានសង្កេតមើលដោយផ្ទៀងផ្ទាត់មើលថា ពិត ឬមិនពិត។ ជាក់ស្តែងដូចជាទំនៀមទម្លាប់ប្រពៃណីរបៀបមើលឫកពាមនុស្សស្រីតាមរយៈ ច្រមុះ មាត់ បបរមាត់ ចង្កាជាដើម។ តើវិធីមើលឫកពាមនុស្សស្រី តាមប្រពៃណីរបស់ចាស់បុរាណមានអ្វីខ្លះ?
វិធីងាយៗសម្រាប់មើលលក្ខណៈឫកពាមនុស្សស្រីរបស់ចាស់ៗពីដើម មានដូចជា ច្រមុះធំ បង្ហាញនូវសប្បុរសធម៌, ច្រមុះតូច បង្ហាញអត្តទត្ថភាព (អត្មានិយម), ច្រមុះខើច បង្ហាញនូវចិត្តស្រាលឆាប់ខឹង, មាត់ធំ បង្ហាញនូវចរិតកាមគុណ, មាត់តូច បង្ហាញនូវចរិតរឹងរូស, បបូរមាត់ស្តើង បង្ហាញនូវចរិតមិនរវល់អ្វីទាំងអស់, បបូរមាត់ក្រាស បង្ហាញនូវចរិតចូលចិត្តនឹងស្នេហា, ចង្កាវែងជ្រុង បង្ហាញនូវគំនិតចង្អៀតចង្អល់ និងចង្កាស្រួចកោង បង្ហាញនូវស្មារតីក្លាហានស្មោះស្ម័គ្រ។ នេះយោងបើតាមប្លុក senith។ តើវិធីមើលឫកពាមនុស្សស្រី ខាងលើនេះ ត្រូវ ឬមិនត្រូវ?